
SR Cambodia
· 2022-02-26
របៀបឆុងកាហ្វេខ្មៅ(ប្រើហ្វីន)និងកាហ្វេទឹកដោះគោទឹកកក
#អាហារខ្មែរ# #ឆុងកាហ្វេខ្មៅ# #អាហារ#
5963
គ្រឿងផ្សំ៖
កាហ្វេកិនរួច ១០០ក្រាម
ទឹកក្តៅ ៤០០~៥០០មីលីលីត្រ
អំបិលបន្តិច
កាហ្វេទឹកដោះគោទឹកកក៖
ទឹកកាហ្វេ ៧៥មីលីលីត្រ
ទឹកដោះគោខាប់ ៥០មីលីលីត្រ
ទឹកដោះគោស្រស់ ៣០មីលីលីត្រ
ទឹកកក
ទឹកដោះគោស្រស់ដាក់ពីលើ
របៀបឆុងកាហ្វេ៖
១/ យកហ្វីនមកដាក់សន្ទះរួចចាក់កាហ្វេនិងអំបិលចូលសង្កត់ឲ្យណែនហើយចាក់ទឹកក្តៅដាំពុះពីលើបន្តិចបន្ទាប់មកទុកចោលឲ្យកាកកាហ្វេរីកប្រហែល៣០វិនាទីចាំចាក់ទឹកចូលឲ្យពេញហ្វីនរួចគ្របគំរបទុកចោលរហូតដល់ស្រក់ទឹកអស់ចាំចាក់ទឹកថែម។

២/ បន្តចាក់ទឹកចូលរហូតដល់បានទឹកកាហ្វេ ៤០០~៥០០មីលីលីត្រ ទៅតាមការចង់បានកាហ្វេចាស់ឬស្តើង។ កាហ្វេដែលឆុងរួចច្រកដបទុកក្នុងទូរទឹកកក។
របៀបឆុងកាហ្វេទឹកដោះគោទឹកកក៖
+ ដាក់ ទឹកដោះគោខាប់, ទឹកកាហ្វេ និង ទឹកដោះគោស្រស់កូរចូលគ្នារួចដាក់ទឹកកកនិងបន្ថែមទឹកដោះគោស្រស់ពីលើជាការស្រេច។
+ បន្ថែមបន្ថយទឹកកាហ្វេនិងទឹកដោះគោតាមចំណូលចិត្ត។

អត្ថបទ៖ SR Cambodia
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
Syma999
· 2022-04-14
👍👍
បងរិត គ្មានតម្លៃ
· 2022-03-07
Hi
បងរិត គ្មានតម្លៃ
· 2022-02-27
Hi
Cheat chen
· 2022-02-26
❤️💪
- 1
ទៅកាន់