
Knongsrok
· 2022-03-12
គិតច្រើន ពិបាកគេង ឬចូលគេងយប់ជ្រៅ សាកល្បង៦វិធីនេះ អាចជួយឱ្យអ្នកគេងលក់បានយ៉ាងងាយស្រួល!
#ការចូលគេងយប់ជ្រៅ# #គន្លឹះថែទាំសុខភាព# #សុខភាព#
4548
ពេលទៅធ្វើការ ឬជួបមិត្តភក្តិ រង្វង់ភ្នែកខ្មៅរបស់អ្នកតែងតែទាក់ទាញប្រយោគមួយឃ្លាថា «យប់មិញចូលគេងម៉ោងប៉ុន្មាន?» ឬ «យប់មិញរវល់ធ្វើអ្វីខ្លះ?» ជាដើម។ នេះជាសំនួរដ៏ពេញនិយមក្នុងចំណោមមនុស្សទូទៅ ប៉ុន្តែពេលខ្លះវាបានក្លាយទៅជាសម្ពាធដែលពិបាកនឹងទទួលយកទៅវិញក៏មានដែរ ព្រោះថាមនុស្សមួយចំនួនពិតជាមានបញ្ហាទាក់ទងជាមួយនឹងដំណេក ដែលបណ្តាលមកពីកត្តាសុខភាពប្រចាំកាយ កត្តាសង្គម គ្រួសារ ការងារ និងស្នេហា -ល-។ជាការពិតណាស់ កត្តាចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើ ដើម្បីឲ្យរាងកាយមានសុខភាពនោះគឺ ការគេងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី។ ប៉ុន្តែតើនឹងមានអ្វីកើតឡើងប្រសិនបើរាងកាយរបស់យើងគេងមិនបានគ្រប់គ្រាន់? ច្បាស់ណាស់ថា គឺសុខភាពអ្នកនឹងចុះខ្សោយទៅតាមនោះដែរ ហើយអាចប៉ះពាល់ដល់អារម្មណ៍ និងការងារផងដែរ។
ខាងក្រោមនេះគឺជាវិធី៧យ៉ាង ដើម្បីព្យាបាលអាការៈគេងមិនលក់ ដែលអ្នកគួរសាកល្បង៖
១) សម្រួលដង្ហើមតាមបែប ៤-៧-៨៖ វិធីទីមួយនេះ គឺជាវិធីមួយដែលត្រូវបានគេនិយមប្រើប្រាស់យ៉ាងទូលំទូលាយ។ ដោយការអនុវត្តលំហាត់ដកដង្ហើមនេះមុនពេលចូលគេង ដូច្នេះវានឹងធ្វើឱ្យចិត្តរបស់យើងស្ងប់ និងមានអារម្មណ៍ធូរស្រាលផងដែរ។
តោះមើលលំហាត់សម្រួលការដកដង្ហើមតាមបែប ៤-៧-៨៖
- ប្រើចុងអណ្តាតប៉ះផ្នែកខាងក្នុងនៃធ្មេញខាងមុខ។
- ដកដង្ហើមចេញតាមមាត់ ដោយធ្វើមាត់ដើម្បីឱ្យមានសំឡេងដង្ហើមចេញខ្លាំង ឬសូរ វ៉ូ
- បន្ទាប់មកបិទមាត់របស់អ្នក ហើយស្រូបដង្ហើមអ្នកចូលតាមច្រមុះរយៈពេល ៤វិនាទី
- បង្អត់ដង្ហើមរបស់អ្នកប្រហែល ៧វិនាទី
- បន្ទាប់មកបើកមាត់ ដកដង្ហើមចេញតាមមាត់ដូចមុនរយៈពេល ៨វិនាទី
- ធ្វើម្តងទៀតដូច្នេះ យ៉ាងហោចណាស់ឱ្យបាន ៣ដង។* កំណត់ចំណាំ៖ ការញ៉ាំអាហារក៏ជារឿងសំខាន់ដែលអាចជួយជំរុញឱ្យការគេងមានភាពល្អប្រសើរបានដែរដូចជា ការទទួលទានខ្ទឹម ស ជាដើម។ ជាការពិត មិនថាការទទួលទានខ្ទឹម ស ស្រស់ៗ ឬជាការកែច្នៃដាក់នៅក្នុងអាហារទេ វាសុទ្ធតែអាចជំនួយដល់ការគេងរបស់អ្នកបានយ៉ាងល្អ ព្រោះវាមាសារធាតុម្យ៉ាងដែលមានឈ្មោះថា Allicin ដែលមានប្រសិទ្ធភាពនៅក្នុងការជួយឱ្យមានភាពស្រស់ស្រាយ និងងងុយគេងបានដោយឯងៗ។
២) រៀបនាឡិកាជីវិត៖ ជឿទេថា រាងកាយរបស់យើងមានប្រព័ន្ធដែលអាចឆ្លើយតបទៅនឹងពន្លឺ និងសីតុណ្ហភាពរាងកាយហៅថា Circadian Rhythm ដែលទាក់ទងទៅនឹងនាឡិកានៃជីវិតរបស់មនុស្ស។ ប្រសិនបើយើងចូលគេងយប់ជ្រៅ ហើយក្រោកថៃ្ង ចង្វាក់ Circadian នឹងកែតម្រូវរាងកាយរបស់យើងមិនឱ្យងងុយគេ ហើយរហូតដល់ម៉ោងនេះដដែលទើបអាចគេងវិញ ចុះបើដល់ម៉ោងនេះហើយគេងមិនលក់? នាឡិកានេះ នឹងរៀបចំថ្មីទៅតាមអ្នកដែរ។ ដូច្នេះគួរហាត់ចូលគេងពីក្បាលព្រលប់ ហើយក្រោកពីគេងនៅពេលព្រឹកទទួលពន្លឺព្រះអាទិត្យខ្លះ នោះវានឹងជួយជំរុញប្រព័ន្ធផ្សេងៗនៃរាងកាយឱ្យស៊ាំនឹងប្រព័ន្ធ Circadian Rhythm នោះរាងកាយរបស់យើងនឹងអាចត្រឡប់ទៅគេងលក់ធម្មតាវិញ។៣) ជម្រះកាកសំណល់នៅក្នុងចិត្ត៖ នៅពេលដែលយើងរៀបនឹងចូលគេង ពេលខ្លះខួរក្បាលរបស់យើងបាននឹកឃើញទៅដល់រឿងអាក្រក់ៗមួយចំនួនដែលបានកើតឡើង ឬខ្វល់ខ្វាយពីរឿងដែលមិនទាន់មកដល់ ទាល់តែខួរក្បាលច្របូកច្របល់អំពីរឿងនោះ។ ភ្លេចៗខ្លួនងាកមកមើលនាឡិកាវិញ គឺម៉ោង៣ទៀបភ្លឺហើយ! អ្នកណាដែលតែងតែជួបរឿងបែបនេះ ត្រូវតែព្យាយាមជម្រះកាកសំណល់នៅក្នុងចិត្តឱ្យអស់ដោយវិធីនេះ៖ គ្រាន់តែយកក្រដាសមួយសន្លឹក និងប៊ិច ឬខ្មៅដៃ អង្គុយចុះ ហើយសរសេរអំពីបញ្ហា ការព្រួយបារម្ភ ឬការមិនពេញចិត្តដែលបានកើតឡើង។ ហើយបន្ទាប់មកសរសេរវាជាលំដាប់ថា តើអ្នកមានដំណោះស្រាយចំពោះបញ្ហានេះ ឬអត់។ ដោយសារតែយើងចេះតែទុកវានៅក្នុងខួរក្បាល វានឹងធ្វើឱ្យយើងចេះតែគិតបន្តវិលជុំ ដូច្នេះការដែលអាចសរសេរវានៅលើក្រដាស នឹងជួយឱ្យអ្នកមើលឃើញបញ្ហា ឬកង្វល់កាន់តែច្បាស់ ហើយស្វែងរកវិធីដោះស្រាយ ឬបោះបង់ចោល នោះនឹងធ្វើឱ្យអារម្មណ៍របស់អ្នកបានធូរស្បើយមួយកម្រិតដែរ។ អ្នកណាគេងមិនលក់ គួរសាកល្បងវិធីសាស្ត្រនេះ។
៤) កុំគេងថ្ងៃច្រើនពេក៖ បើឧស្សាហ៍គេងមិនលក់ ជាដំបូងយើងត្រូវពិនិត្យមើលខ្លួនឯងថា តើយើងងងុយគេងពេលថ្ងៃ ឬអត់? បើបានគេងពេលថ្ងៃក្នុងរយៈពេលយូរនោះ នេះជាមូលហេតុចម្បងហើយដែលធ្វើឱ្យអ្នកគេងមិនលក់នៅពេលយប់។ ដូច្នេះត្រូវព្យាយាមទប់ចិត្តកុំគេងពេលថ្ងៃច្រើនពេក សន្សំទុកគេងពេលយប់សរុបវិញល្អជាង។ តែបើងងុយខ្លាំងទ្រាំលែងបាន សាករករបស់ជូរៗ ដូចជាធ្វើទឹកក្រូចឆ្មារមកផឹកដើម្បីបង្កើនភាពស្រស់ស្រាយ។ ធ្វើដូច្នេះធានាថា ពេលយប់មកដល់អ្នកនឹងអាចគេងលក់ស្រួលដោយស្កប់ស្កល់។
៥) រៀបចំកន្លែងគេងសារជាថ្មី៖ នេះគឺជារឿងមួយដ៏មានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាបើកន្លែងដែលអ្នកគេងមានរបៀបរបប មានអនាម័យគួរឱ្យចង់គេង បូករួមទាំងឥរិយាបថនៃការគេងដ៏ត្រឹមត្រូវរបស់អ្នកផង នឹងធ្វើឱ្យរាងកាយ និងអារម្មណ៍របស់អ្នកមានភាពល្អប្រសើរ ហើយត្រៀមរួចរាល់ដើម្បីចូលគេង។ ទីតាំងគេងល្អពិតជាមានគុណសម្បតិ្តល្អខ្លាំងណាស់នៃការគេងរបស់យើងជាប្រចាំថ្ងៃផងដែរ។៦) នឹកគិតទៅដល់កន្លែងដែលធ្វើឱ្យអ្នកមានក្តីសុខ៖ មូលហេតុភាគច្រើនដែលធ្វើឱ្យយើងគេងមិនលក់ គឺការថប់បារម្ភ ដូច្នេះប្រសិនបើយើងមិនអាចឈប់គិតវាបាន ចូរព្យាយាមគិតអំពីអ្វីដែលល្អៗ កន្លែងដែលល្អៗ ស្អាតៗជំនួសវិញ។ ស្រមៃមើលថា កន្លែងដែលធ្វើឱ្យចិត្តយើងស្ងប់ចិត្តបានមានច្រើនណាស់ដូចជា វាលស្មៅធំធេងដែលមានខ្យល់បក់រវេចៗ... វាលផ្កាពណ៌សដ៏ធំធេង ឬបរិយាកាសនៅថ្ងៃភ្លៀងនៅកន្លែងណាមួយ ឬបាននៅជានរណាម្នាក់ដែលអ្នកស្រលាញ់ ឬពេញចិត្ត។ សាកប្រើការប្រមើស្រមៃបែបនេះមើល វាអាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា កក់ក្ដៅ និងមានសេចក្តីសុខបានមួយពេលដែរ។
ចំណាំ៖ ក្លិនក្រអូបៗ ឬក្លិនដែលអ្នកចូលចិត្តក៏អាចជាកត្តាជំរុញផ្លូវអារម្មណ៍ និងបន្ថយការនឿយហត់បានមួយកម្រិតដែរ។ សាកធ្វើឱ្យបន្ទប់មានក្លិនក្រអូបសាយ ជាពិសេសក្លិនក្រអូបស្រាល នោះវានឹងធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលបានច្រើនដូចជា ក្លិនប្រេងផ្កាឡាវេនឌឺ ឬក្លិនដែលចម្រាញ់ចេញពីគ្រាប់កប្បាសជាដើម៕
អត្ថបទ ៖ ក្នុងស្រុក / Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
Harbin ពង្រីកពេលវេលាឆ្លងកាត់លើកលែងទិដ្ឋាការ

ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រមាថលើ សម្ដេចតេជោ គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា

ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?

ទឹកជំនន់វាយប្រហារទីក្រុង Thai Nguyen របស់វៀតណាម សម្លាប់មនុស្ស ៨ នាក់នៅភាគខាងជើង

យោបល់ទាំងអស់ (1)
SOKSOKHOM
· 2022-03-12
😘😘
- 1
ទៅកាន់