
Lookingtoday
· 2022-03-17
Chelsea ៖ Candy ចុះហត្ថលេខា លើវីរបុរសក្លិប Vialli ដើម្បីផ្តល់យោបល់ លើការដេញថ្លៃ មុនការហួចចុងក្រោយ នៃការដេញថ្លៃ
#កីឡា# #Chelsea# #Premier League# #ការដេញថ្លៃ# #បាល់ទាត់អន្តរជាតិ#
229
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Gianluca Vialli ត្រូវបានជួលដោយ Nick Candy ជាអ្នកអភិវឌ្ឍអចលនទ្រព្យ របស់អង់គ្លេស ដើម្បីផ្តល់យោបល់លើការផ្តល់ ជូនរបស់លោកសម្រាប់ក្លិប Premier League ដែលជួបវិបត្តិ ។
ស្គាយញ៉ូវបានដឹងថា Tifosy Capital & Advisory ត្រូវបានបង្កើតឡើង ដោយលោក Vialli និងក្រុមអ្នកហិរញ្ញវត្ថុកំពុងធ្វើការជាមួយលោក Candy នៅមុនថ្ងៃផុតកំណត់ សម្រាប់ការដេញថ្លៃ សម្រាប់ Chelsea នៅថ្ងៃសុក្រ ។ ការផ្លាស់ប្តូរនេះ បាននាំយកកីឡាករក្រុមតោខៀវ ដែលមានប្រជាប្រិយភាពបំផុត ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ចូលទៅក្នុងការដេញថ្លៃ របស់ក្លិបកំពុងប្រកួតប្រជែង ដើម្បីស្វែងរកអ្នកទិញ បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់ Roman Abramovich ដោយរដ្ឋាភិបាល ។
លោក Gianluca Vialli ជាអតីតអ្នកចាត់ការទូទៅ របស់ក្លិប Chelsea ត្រូវបានចុះហត្ថលេខាដើម្បីផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Nick Candy’s លើការដេញថ្លៃអនាគត របស់លោកសម្រាប់ក្លិប Premier League ។ លោក Vialli បានលេងឲ្យ Chelsea ចន្លោះឆ្នាំ ១៩៩៦ និង ២000 រួមទាំងរយៈពេល២ឆ្នាំក្នុងនាមជាអ្នកចាត់ការទូទៅជារយៈពេលដែលក្លិប បានឈ្នះពានរង្វាន់រួមទាំង FA Cup និង European Cup Winners’ Cup ។ Tifosy ដែលមានឈ្មោះលេង នៅលើ ‘Tifosy’ ជនជាតិអ៊ីតាលី សម្រាប់អ្នកគាំទ្រ បានធ្វើការលើការដេញថ្លៃដ៏ លេចធ្លោមួយសម្រាប់ក្លិបបាល់ទាត់អឺរ៉ុប ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Candy កំពុងប្រមូលផ្តុំក្រុមហ៊ុនមួយដើម្បីព្យាយាមទិញយក Chelsea ដោយស្គាយញ៉ូវបានបង្ហាញនៅចុងសប្តាហ៍ថា លោកនឹងធានាឲ្យមានតំណាងអ្នកគាំទ្រ នៅលើក្រុមប្រឹក្សាភិបាល ប្រសិនបើលោកទទួលបានជោគជ័យ ៕ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

យោបល់ទាំងអស់ (0)
គ្មានយោបល់