បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2022-03-25

ពលករខ្មែរនៅថៃ សម្រុកមកស្រុកកំណើតវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

#ហ៊ុន សែន# #ពិធីបុណ្យចូលឆ្នាំខ្មែរ# #ពលករខ្មែរ# #សង្គម# #ព័ត៌មានសង្គម#

10039

រូបពីស្នងការនគរបាលរាជធានី-ខេត្ត

ដោយ៖ ញឹក សំអូន

ឧត្តរមានជ័យ៖ ពលករខ្មែរនៅប្រទេសថៃ ចាប់ផ្ដើមសម្រុកចូលមកស្រុកកំណើតវិញ ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឱ្យដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាធម្មតា នៅឆ្នាំនេះ។

លោក ឌី រ៉ាដូ អ្នកនាំពាក្យខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ពលករមកពីប្រទេសថៃ ជាមធ្យមមានចន្លោះពី ៣០០នាក់ ទៅ៥០០នាក់ក្នុងមួយថ្ងៃ នៅតាមច្រកព្រំដែនអូរស្មាច់។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឌី រ៉ាដូ បានបញ្ជាក់ថា៖ «ពលករដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយការពិនិត្យសុខភាពរបស់ពួកគាត់ធម្មតា គឺពួកមិនចាំបាច់ធ្វើតេស្ត ឬធ្វើចត្តាឡីស័កនោះទេ។ នេះបើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា។ ប៉ុន្តែបើពលករមិនទាន់ចាក់វ៉ាក់សាំងគ្រប់ដូស គឺតម្រូវឱ្យពួកគាត់ធ្វើតេស្ត និងធ្វើចត្តាឡីស័ក»។

បើតាមអ្នកនាំពាក្យខេត្តឧត្ដរមានជ័យរូបនេះ រាល់ពេលជិតបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌ ​គឺពលករខ្មែរ តែងតែសម្រុកធ្វើដំណើរចូលមកកម្ពុជាវិញបែបនេះ។ តែយ៉ាងណាលោក ឌី រ៉ា​ដូ អំពាវនាវដល់ពលករថា ទោះបីចាក់វ៉ាក់សាំងគ្រប់ដូសក៏ដោយ តែត្រូវអនុវត្តវិធានការរដ្ឋាភិបាល ដើម្បីធានានូវសុខសុវត្ថិភាព កុំឱ្យជំងឺកូវីដ-១៩ បៀតបៀនមកក្នុងខ្លួន។ 

សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក លី សារី អភិបាល​ខេត្ត​រងបន្ទាយមានជ័យ ដើម្បីសាកសួរព័ត៌មានបន្ថែម ជុំវិញពលករវិលត្រឡប់ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាននៅឡើយទេ៕ 

ប្រភព៖ ពលករខ្មែរនៅថៃ សម្រុកមកស្រុកកំណើតវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)