បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2022-03-27

កុំឆ្ងល់ថាហេតុអ្វីដាក់ទៅចេះតែខាត រកចំណេញគ្មាន! បើអ្នកមិនទាន់ប្តូរទីតាំងដាក់កញ្ចក់មិនល្អទាំង ៤ នេះ

#ហុងស៊ុយ# #ជំនឿ# #ក្បួនហុងស៊ុយ#

5658

តាមក្បួនហុងស៊ុយ ការជ្រើសរើសទីតាំងដាក់កញ្ចក់ឆ្លុះខ្លួនគឺសំខាន់ខ្លាំងណាស់ ហើយវាជាកត្តាកំណត់នៃសំណាងល្អនិងអាក្រក់សម្រាប់ជីវិតរបស់អ្នក។

ដើម្បីទទួលបានសំណាងល្អដល់ម្ចាស់ផ្ទះ ម្ចាស់ផ្ទះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការកំណត់ទីតាំងនៃការដាក់កញ្ចក់ មិនដូច្នោះទេអ្នកអាចនឹងជួបសំណាងមិនល្អជាក់ជាមិនខាន។

ខាងក្រោមបង្ហាញពីទីតាំង ៤ ដែលអ្នកមិនគួរដាក់កញ្ចក់នៅទីនោះទេ៖

៤) កុំដាក់កញ្ចក់ទល់មាត់ទ្វារធំទ្វារធំបើកចេញចូលផ្ទះ ហាមដាច់ខាតកុំដាក់កញ្ចក់នៅទល់មុខនោះឲ្យសោះ ព្រោះវានឹងងាយនឹងឲ្យអ្នកជួបរឿងខាតបង់លុយកាក់ក្នុងអាជីវកម្ម ហើយដាក់ទុនវិនិយោគអីក៏ពិបាកនឹងបានផលត្រលប់មកវិញដែរ។

៣) ជៀសវាងការដាក់កញ្ចក់នៅក្នុងផ្ទះបាយកញ្ចក់ជាធាតុមួយដែលចំណាងផ្លាតនូវរបស់ណាមួយ ហើយជាទូទៅក្នុងផ្ទះបាយគឺមានភ្លើង បែបនេះការចំណាងផ្លាតនៃភ្លើង តាមក្បួនមិនល្អឡើយ

ដោយគិតតាមផ្លូវចិត្តគឺងាយនឹងឲ្យម្ចាស់ផ្ទះ ឆាប់ទទួលរងនូវអារម្មណ៍ប៉ះទង្គិចផ្សេងៗដែលធ្វើឲ្យក្រហល់ក្រហាយក្នុងចិត្តឥតឈប់។

២) កុំដាក់កញ្ចក់នៅលើគ្រែតាមក្បួនគេមិនឲ្យមានពន្លឺណាមួយចាំងមកលើគ្រែដែលយើងគេងនៅះទេ យល់ល្អគួរតែជៀសតែម្តងក្នុងការដាក់កញ្ចក់នៅក្នុងបន្ទប់គេង បើអាចគួរតែដាក់នៅខាងក្នុងទូ ឬជាប់ទ្វារទូដែលបិទជិតល្អ។

១) កុំដាក់កញ្ចក់ដែលឆ្លុះទៅឃើញបន្ទប់ទឹកឬបង្គន់យើងមិននិយាយកញ្ចក់នៅក្នុងបង្គន់នោះទេ តែយើងនិយាយកញ្ចក់នៅខាងក្រៅ ដែលវាឆ្លុះទៅអាចឃើញទ្វារបង្គន់ ឬបរិវេណខាងក្នុងនោះ។ តាមក្បួនការដាក់កញ្ចក់នៅទីតាំងបែបហ្នឹង វាធ្វើឲ្យមានលំហូរថាមពលវិជ្ជមានហូរចេញទៅខាងក្រៅផ្ទះ។

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

សុខ ល័ក្ខណា

· 2022-03-30

🤔🤔

  • 1
ទៅកាន់