បង្ហោះផ្សាយ

ខ្មែរ

Town News

· 2022-03-28

ក្រសួងសាធារណការសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

#សាធារណការសម្ពោធ# #បច្ចេកទេស# #លក្ខណៈ# #យានយន្ត# #សង្គម# #តារាខ្មែរ# #យានជំនិះ#

4393

រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានទីតាំងឆៀករថយន្ត ឬកន្លែងពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្តចំនួន១៩កន្លែង ដែលក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន៧ទីតាំង និងនៅតាមទីរួមខេត្តចំនួន១២ទីតាំង។ជាងនេះទៅទៀត មានឆៀកចល័ត បម្រើសេវានៅតាមគ្រប់ខេត្តទូទាំងប្រទេស។ ការបញ្ជាក់នេះ បាន ធ្ចើ ឡើងងនៅក្នុងពិធីសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម នៅព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្តល់សារសំខាន់ដល់ការធានាបាននូវសុវត្ថិភាពរបស់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយកត្តាយានយន្ត។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ចរាចរណ៍មានកត្តាធំៗចំនួន៣គឺ៖ (១) កត្តាមនុស្ស៩៦% (២) កត្តាយានយន្ត ៣,៥%និង (៣) កត្តាផ្លូវ ថ្នល់ និងអាកាសធាតុ០,៥%។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងបទញ្ញត្តិច្បាប់ ដែលតម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះមិនស្របតាមស្តង់ដាលក្ខណៈបច្ចេកទេសអាចបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងបានបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះមានប្រមាណ៣,៥% ដោយសារការមិនបានយកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

Mary Mary សុំរាប់អានផង43505717

· 2022-12-13

☺☺☺☺☺

មុខម្ហូប

· 2022-04-12

🙂🙂🙂

បងរិត គ្មានតម្លៃ

· 2022-04-05

Hi

ហៅ មុំ

· 2022-03-31

😍😍😍😍

konkmer

· 2022-03-28

😍😍

ជុន ចន្ធា

· 2022-03-28

😍😍

ទូច បូយឿន

· 2022-03-28

😍😍

  • 1
ទៅកាន់