បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2022-03-29

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានជ្រើសរើសបានប្រធានថ្មីហើយ

#សង្គម# #សមាគមនិស្សិតកម្ពុជា# #ព័ត៌មានសង្គម# #ការបោះឆ្នោត#

2657

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលនៃសមាគមនិស្សិតកម្ពុជាប្រចាំសាធាណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ុំ វុទ្ធទី ជាប្រធាន  បានរៀបចំការបោះឆ្នោតជ្រើសតាំងកញ្ញា ហោ រស្មី ជាប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៣។ កញ្ញា ហោ រស្មី ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអប់រំភាសាចិនអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យភាសា និងវប្បធម៌ ទីក្រុងប៉េកាំង (Beijing Language and Culture University) ។ 

បើតាមកញ្ញាប្រធានសមាគម បានឱ្យដឹងថា គិតមកដល់ពេលនេះ មិនទាន់មានបងប្អូននិស្សិតកម្ពុជាយើងបានត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់នៅឡើយទេ ប៉ុន្តែនិស្សិតមួយចំនួនធំ ត្រូវបានខាងសាកលវិទ្យាល័យនៅប្រទេសចិនដែលពួកគាត់សិក្សា បានអនុញ្ញាតឱ្យពួកគាត់វិលត្រលប់ទៅវិញបាន តាមរយៈបញ្ជីឈ្មោះរបស់ស្ថានទូតចិន ព្រមទាំងការជូនដំណឹងរបស់សាកលវិទ្យាល័យ។

កញ្ញាប្រធានសមាគម បានបន្ថែមថា៖ ជាការពិតណាស់ ក្នុងខែកុម្ភៈកន្លងទៅមកនេះ និស្សិតកម្ពុជារបស់យើង មួយចំនួនធំ ត្រូវបានអនុញ្ញាតឱ្យទៅបន្តការសិក្សានៅដើមខែមីនា ឆ្នាំ២០២២នេះ តែបែរជាមិនទាន់ឃើញមាននិស្សិតកម្ពុជាណាម្នាក់ មានលទ្ធភាពគ្រប់គ្រាន់ ទៅបន្តការសិក្សានៅឡើយ ដោយសារតែមូលហេតុមួយចំនួនដូចជា៖ 

១. មិនសូវមានជើងហោះហើរពីកម្ពុជា ទៅប្រទេសចិន ឬស្ទើរតែគ្មានជើងហោះហើរ ក្នុងអំឡុងខែមីនា

២. សំបុត្រយន្តះហោះពីកម្ពុជាទៅប្រទេសចិន មានតម្លៃថ្លៃខ្ពស់ពេក 

៣.ថ្លៃសេវាចត្តាឡីស័ក ចន្លោះរយៈពេល ២៨ថ្ងៃ ទៅ៣៥ថ្ងៃ មានតម្លៃថ្លៃខ្ពស់ពេក 

ទាំងនេះ ជាមូលហេតុដែលនិស្សិតស្ទើរតែទាំងអស់គ្នា មិនមានលទ្ធភាពចំណាយក្នុងការត្រលប់ទៅបន្តសិក្សានៅឆមាសទី២ ក្នុងខែមីនា ឆ្នាំ២០២២នេះ។ 

ឆ្លៀតក្នុងការឱកាសនេះផងដែរ សមាគមនិស្សិត សូមគោរពថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាកកម្ពុជា ប្រមុខរដ្ឋាភិបាលចិន ស្ថានទូតចិន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តដាក់ខ្ពស់ចំពោះអនាគត និងការសិក្សារបស់បងប្អូននិស្សិតយើង ជាពិសេសការជំរុញឱ្យប្អូនបងប្អូននិស្សិតយើង ឆាប់បានវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់វិញ ព្រមទាំងការបន្តផ្តល់អាហារករណ៍ទៅបន្តការសិក្សាប្រទេសចិនដល់បងប្អូននិស្សិតយើង ជាបន្តបន្ទាប់ផងដែរ។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

Kim media

· 2022-03-30

😍😍

ឡៃ៚បាត់ដំបង ៚

· 2022-03-29

🇰🇭

ទូច បូយឿន

· 2022-03-29

😍😍

រីមុីហ័ង

· 2022-03-29

👍👍

  • 1
ទៅកាន់