 
 Lookingtoday
· 2022-03-29
តើក្រដាស់ប្រាក់ ដុល្លារចាស់ៗ ត្រូវបានគេយកទៅណា?
#ចំណេះដឹង# #ហិរញ្ញវត្ថុ# #ក្រដាស់ប្រាក់#
260
 លុយ នៅកន្លែងណាក៏មាន។ តើនឹងមានអ្វីកើតឡើង ប្រសិនបើលុយចាស់ៗទាំងអស់នេះត្រូវបាន ជំនួសដោយក្រដាសប្រាក់ថ្មីមកវិញ? ខ្ញុំចង់បានន័យថា ក្រដាសប្រាក់ចាស់ៗទាំងអស់នេះ នឹងត្រូវបានគេបំផ្លាញចោល។ លុយជាច្រើន! លុយប្រហែលជាមិនអាចដុះ ពីដើមឈើទេប៉ុន្ដែដើមឈើ អាចដុះចេញពីលុយ មិនត្រឹមតែដើមឈើទេ មានថែមទាំងបន្លែជាច្រើនប្រភេទទៀត ។
លុយ នៅកន្លែងណាក៏មាន។ តើនឹងមានអ្វីកើតឡើង ប្រសិនបើលុយចាស់ៗទាំងអស់នេះត្រូវបាន ជំនួសដោយក្រដាសប្រាក់ថ្មីមកវិញ? ខ្ញុំចង់បានន័យថា ក្រដាសប្រាក់ចាស់ៗទាំងអស់នេះ នឹងត្រូវបានគេបំផ្លាញចោល។ លុយជាច្រើន! លុយប្រហែលជាមិនអាចដុះ ពីដើមឈើទេប៉ុន្ដែដើមឈើ អាចដុះចេញពីលុយ មិនត្រឹមតែដើមឈើទេ មានថែមទាំងបន្លែជាច្រើនប្រភេទទៀត ។
ទីក្រុង New Orleans រដ្ឋឡូសអេនជីឡែស សហរដ្ឋអាមេរិក នៅទីនេះគឺជាធនាគារអភិរក្ស ប្រសើរជាងគេនៅ ទីក្រុង Orleans រដ្ឋឡូសអេនជីឡែស សហរដ្ឋអាមេរិក ហើយនេះគឺជាកន្លែងដែលយើង បោះបង់ចោលរាប់លានដុល្លារ។
ឈ្មោះរបស់ខ្ញុំគឺ Dean Woitha។ ខ្ញុំជាអ្នកវិភាគមុខជំនួញ នៅធនាគារជាតិមួយនេះ។ ការងាររបស់យើងគឺត្រូវផ្គត់ផ្គង់រូបិយប័ណ្ណ និងជំរុះរូបិយប័ណ្ណដែល មានលក្ខណៈចាស់កខ្វក់ ចេញពីវដ្តចំណាយ។ ដូច្នេះនៅទីនេះជាមធ្យមយើងបាន កំទេចក្រដាសប្រាក់កខ្វក់ប្រហែល ៦ លានដុល្លារ ជារៀងរាល់ថ្ងៃ ដោយក្រដាសប្រាក់ទាំងនោះ ខ្លះមានលក្ខណៈរហែក ទក់ខ្លាំង ប្រហោង បិទស្កុត ឬត្រូវបានសរសេរអក្សរពីលើជាដើម។ យើងមិនចង់ឲ្យក្រដាសប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់នៅក្នុង វដ្តចំណាយនោះទេ។
ប្រសិនបើអ្នកចង់រកដីដែលមានជីជាតិ គួរជ្រើសរើសយកដីដែល ធ្វើពីកំទេចក្រដាសប្រាក់។ បន្ទាប់ពីក្រដាសប្រាក់ចាស់ៗ ទាំងអស់នោះត្រូវបាន យកទៅកំទេចចោល កំទេចកំទីទាំងនោះត្រូវបានគេ ដឹកយកទៅចាក់នៅដីវាល។ បច្ចុប្បន ដោយការខិតខំប្រឹងប្រែងជាច្រើន យើងបានរកវិធីដែលអាចយក សំរាមទាំងនេះកែច្នៃឡើងវិញ ដោយស្វ័យប្រវត្តិ ។
ឡានដឹកពណ៌បៃតងទាំងនេះ នឹងអាចធ្វើឲ្យកំទេចសំរាម ទាំងអស់នោះខ្លាចជារបស់ដ៏មានប្រយោជន៍។ កំទេចកំទីដែលយើងកំពុងតែ ឃើញនេះគឺជាកំទេចលុយ ២៤ លានដុល្លារសហរដ្ឋអាមេរិក ក៏ប៉ុន្តែកំទេចលុយទាំងនេះ នឹងអាចបង្កើតជាសមិទ្ធិផលជាច្រើន ដែលអាចមានតម្លៃច្រើនជាងនេះ។ ខ្ញុំឈ្មោះ Johnathan Christian Stroud, នាយកក្រុមហ៊ុនផលិតវត្ថុធាតុដើម Wood Material LLC។ ពួកយើងបានបំលែងលុយទៅជាដី។
នេះគឺជាវិធីបំលែង ដែលខ្ញុំចូលចិត្តជាងគេ។ វាពិតជាងាយស្រួលក្នុងការធ្វើ ហើយវាថែមទាំងអាចផ្តល់ នូវអត្ថប្រយោជន៍ជាច្រើន។ កំទេចលុយដែលគេ កំពុងតែចាក់នៅលើដីនេះ គឺនឹងត្រូវបានគេធ្វើជាដីកំប៉ុស ដែលអាចផ្តល់នូវជីជាតិដ៏ល្អ សម្រាប់ដំណាំកសិកម្ម។ នេះគឺជាកសិករម្នាក់ឈ្មោះ Simond Menasche។ នេះគឺជាចំការមួយលានដុល្លារ។ សព្វថ្ងៃយើងបានផ្គត់ផ្គង់អាហារ និងបន្លែស្រស់ៗសម្រាប់ទីក្រុង Orleans។ នៅក្នុងចំការនេះរួមមាន ត្រប់ ត្រសក់ ប៉េងប៉ោះ និងម្ទេសប្លោកជាដើម ដោយដំណាំទាំងនេះ ត្រូវបានដុះចេញពីដីកំប៉ុស ដែលត្រូវបានរួមផ្សំចេញពីកំទេច ក្រដាសប្រាក់ដែលគេកិនបោះចោល។ ដូចពាក្យស្លោកមួយឃ្លាបានពោលថា “សំរាមរបស់មនុស្សម្នាក់ គឺជាទ្រព្យកំណព្វរបស់មនុស្សម្នាក់ទៀត” បង្កើតជារឿងមួយដោយ ដាំប៉េងប៉ោះចេញពីលុយ!
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
 
 ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
 
 អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
 
 មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
 
 ការណែនាំពិសេស
ជនជាតិវៀតណាម ៦៣នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជាក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់
 
 ក្រុមហ៊ុនដ៏ធំមួយរបស់ចិនប្តេជ្ញាអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបឱ្យបានសម្រេចលទ្ធផលជាផ្លែផ្កា
 
 ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ
 
 ប្រាសាទអង្គរវត្ត ជាទីពេញនិយមនៃការថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា Pre Wedding
 
  
 
យោបល់ទាំងអស់ (1)
នី គន្ធី
· 2022-03-29
😍😍
- 1
ទៅកាន់