
TNAOT News
· 2022-04-05
ឯកឧត្តម ហ៊ុន ជា និយាយថាចុះក្រុមបារមីនាគចូលម្តេចក៏ដេកស៊ីស្រួល ចុះគ្នាគ្រាន់តែចង់បានស៊ែក៏យកគ្នាទៅវាស់កម្ពស់
#រាជធានីភ្នំពេញ# #ទីបំផុតគ្រូតឿ វាស់កម្ពស់បានសម្រេច# #ក្រុមបារមីនាគចូល# #ស្រុកវិហារសួគ៌# #ខេត្តកណ្តាល# #សង្គម# #គ្រូតឿ# #ព័ត៌មានសង្គម#
9181
នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី ព្រឹក លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាល បានអោយដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងនគរបាលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានកោះហៅក្រុមសម្ដែង តាម គណនីហ្វេសប៊ុក ឈ្មោះ គ្រូតឿ ដែលបង្ហោះវីដេអូរឿងស៉ីអាចម៍គោ មកធ្វើការសាកសួរ ក្នុងនោះមានឈ្មោះ ដូចខាងក្រោម ៖
១- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទ ប្រុស អាយុ ២៩ ឆ្នាំ (ជាអ្នកសម្ដែង)
២- ឈ្មោះ ផូយ រាជជាធាន ភេទ ប្រុស អាយុ ២៥ឆ្នាំ (ជាអ្នកថត)
៣- ឈ្មោះ ឆន ថូយ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (អ្នកដឹកនាំសម្ដែង)
៤- ឈ្មោះ ធុម ឈុនណាត ហៅ ជ្រូក ភេទ ប្រុស អាយុ ១៩ ឆ្នាំ (អ្នកសម្ដែង)
៥- ឈ្មោះ រិទ្ធ ស្រាប់ ហៅ ស្រួច អាយុ ២៧ ឆ្នាំ (អ្នកសម្ដែង)
៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ ២៨ ឆ្នាំ ( សម្ដែង) ។
បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានអប់រំ និងអោយធ្វើកិច្ចសន្យាបញ្ឈប់ការសំដែងដែលមិនសមរម្យលើបណ្ដាញសង្គមតទៅទៀត ស្រាប់តែឯកឧត្តម ហ៊ុន ជា ក៏បាននិយាយបែបនេះថា “គ្នាសំដែងរបៀបឡប់ៗចង់បានអ្នកឡាច នឹងស៊ែយកគ្នាទៅវាស់កម្ពស់ ចុះពួគអានាគចូលមិនហានហែលទឹកបំពុលសង្គមគេជេពេញប្រទេសបែជាដេកស៊ីការ៉េមធ្វើមិនដឹង ក្រោមមេឃតែ១ តែលុយមិនដល់គឺចឹងហើយអាតឿ កុំតូចចិត្តអី” ។ ការកោះហៅក្រុមគ្រូតឿមកអប់រំនេះ ធ្វើអោយបងប្អូនជាច្រើនគាំទ្រ តែទន្ទឹមនឹងនោះក៏មានបងប្អូនខ្លះទៀតថា ការកោះហៅនេះមិនតម្លាភាព ដោយសារតែទង្វើរបស់ក្រុមបារមីនាគចូលរូបមិនមានការកោះហៅ ។ សូមបញ្ជាក់ថា ការថតសំដែងរបស់គ្រូតឿ ដែលស៊ីអាចម៍គោ បង្ករការរិះគន់ខ្លាំងលើបណ្ដាញសង្គម ហ្វេសប៊ុក ៕
សម្រួលអត្ថបទ៖ ឡុង រតនា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)