ជីវិត–Jivit

· 2022-04-11

អំពី បុណ្យចូលឆ្នាំខ្មែរ

#ចំណេះដឹង# #សង្ក្រាន្តភូមិត្នោត# #ចំណេះដឹងទូទៅ# #បុណ្យចូលឆ្នាំខ្មែរ#

2068

តាំងពីបុរាណកាលមកពិធីបុណ្យចូលឆ្នាំខ្មែរគេតែងប្រារព្ធនៅរៀងរាល់ខែមករាតែក្រោយមកក៏មានការផ្លាស់ប្តូរមកខែមេសាវិញ(យកតាមសុរិយគតិ) ព្រោះដោយសារតែខែមេសានេះជាពេលដែលប្រជាកសិករខ្មែរយើងបានរួចរាល់ពីការប្រមូលភោគផលដំណាំ ស្រែចំការផងដែរ។

ពិធីបុណ្យនេះមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៣ ឬ១៤ដល់ថ្ងៃទី១៥ ឬ១៦ខែមេសាជារៀងរាល់ឆ្នាំ។

•ថ្ងៃនីមួយៗនៃពិធីបុណ្យចូលឆ្នាំខ្មែរ

- ថ្ងៃទី១ ជាថ្ងៃមហាសង្ក្រាន្ត

- ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត

- ថ្ងៃទី៣ ជាថ្ងៃវីរៈឡើងស័ក។

ជាទូទៅនៅពេលមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេតែងឃើញមានការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយនៅតាមវត្តអារាម និងភូមិស្រុកនីមួយៗទៀតផងដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ស្តេចចង់ ចាប់កូនខ្លែង និងស្វាដណ្តើមស្លឹកឈើជាដើម ដើម្បីជាការកំសាន្តជួបជុំញាតិមិត្តជិតឆ្ងាយ និងអបអរសាទរដល់ឆ្នាំថ្មីផងដែរ។

អត្ថបទដោយ: Jivit-ជីវិត

#សង្ក្រាន្តភូមិត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)