បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2022-05-02

សង្កេតមើល! តើគួរពាក់ចិញ្ចៀនបន្ថែមនៅម្រាមដៃមួយណា ដែលល្អបំផុតសម្រាប់អ្នក

#ហុងស៊ុយ# #ជំនឿ# #ការពាក់ចិញ្ចៀន#

9308

« ចិញ្ចៀន » គឺជាគ្រឿងអលង្ការដែលទទួលបានប្រជាប្រិយភាពខ្លាំង ថាវាជាគ្រឿងលម្អដែលងាយស្រួលពាក់ និងពេញនិយម។ វាក៏ជួយលើកសម្រស់អ្នកពាក់ឲ្យមើលទៅកាន់តែស្រស់ស្អាតគ្រប់កាលៈទេសៈ អាចពាក់បានទាំងបុរស និងនារី។

ដូចយើងដឹងស្រាប់ហើយថា ការពាក់ចិញ្ចៀននៅលើម្រាមដៃឆ្វេងគឺជាតំណាងឱ្យក្តីស្រលាញ់ គូសង្សារ មានគូប្រចាំចិត្ត និងជាតំណាងចិញ្ចៀនរៀបការ តែការពាក់ចិញ្ចៀននៅលើម្រាមដៃផ្សេងទៀតក៏មានអត្ថន័យរបស់វាដែរ ដោយគេជឿថា ការពាក់ចិញ្ចៀនដើម្បីជួយឱ្យកាន់តែសំណាងល្អ។

តោះ មកដឹងថាចិញ្ចៀនលើម្រាមដៃនីមួយៗមានអត្ថន័យបែបណា ហើយនាំសំណាងផ្នែកអ្វីខ្លះដូចខាងក្រោម ៖# ពាក់ចិញ្ចៀននៅលើមេដៃ ៖ ពង្រឹងស្ថិរភាព និងបង្កើនកិត្យានុភាព

"មេដៃ" គឺជាម្រាមដៃដ៏សំខាន់មួយ ហើយការពាក់ចិញ្ចៀននៅលើម្រាមមេដៃ មិនត្រឹមតែបង្កើនទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះទេ តែគេជឿថាការពាក់ចិញ្ចៀននៅលើមេដៃ ប្រើជានិមិត្តរូបនៃអំណាច និងកិត្យានុភាព។ កាលពីសម័យរ៉ូមបុរាណ កាលពីមុនគេជឿថាការពាក់ចិញ្ចៀននៅលើមេដៃពិតជាអាចសម្រេចបាននូវអ្វីដែលយើងចង់បាន។ ប្រសិនបើអ្នកជានាយកប្រតិបត្តិ អ្នកត្រូវគ្រប់គ្រងមនុស្សមួយចំនួនធំ ការពាក់ចិញ្ចៀននៅមេដៃខាងឆ្វេង វានឹងជួយលើកកំពស់កិត្យានុភាពរបស់អ្នកផងដែរ។

ចិញ្ចៀនដែលស័ក្តិសមសម្រាប់ពាក់មេដៃ គួរតែជាចិញ្ចៀនធម្មតាមិនធំ ដើម្បីភាពងាយស្រួលនៃការប្រើប្រាស់ម្រាមដៃក្នុងការធ្វើការងារផ្សេងៗ។ បន្ថែមពីនេះត្រូវតែពាក់ចិញ្ចៀននៅលើមេដៃស្តាំ ដែលមានន័យថាផ្តល់អំណាច ការសង្កត់ធ្ងន់លើភាពវៃឆ្លាត ឬការមានភាពច្នៃប្រតិដ្ឋខ្ពស់។# ពាក់ចិញ្ចៀននៅលើម្រាមដៃចង្អុល ៖ ការពង្រឹងអំណាច និងភាពជាអ្នកដឹកនាំ

ម្រាមចង្អុល គឺជាម្រាមដៃដែលលេចធ្លោជាងគេបន្ទាប់ពីមេដៃ ហើយការពាក់ចិញ្ចៀននៅលើម្រាមដៃនេះមានន័យថា អំណាច និងភាពជាអ្នកដឹកនាំ ដោយវាអាចជួយពង្រឹងវឌ្ឍនភាពអាជីពរបស់អ្នក ឱ្យអ្នកមានអំណាច និងអាចគ្រប់គ្រងអ្នកក្រោមបង្គាប់បាន ដោយចិញ្ចៀនគួរតែពាក់នៅលើម្រាមដៃខាងឆ្វេង។ ប៉ុន្តែប្រសិនបើអ្នកចង់បង្កើនសំណាងល្អ អាចប្តូរដោយពាក់ចិញ្ចៀននៅលើម្រាមដៃស្តាំជំនួសវិញ។

ការពាក់ចិញ្ចៀនម្រាមចង្អុល អាចជួយអ្នកក្នុងការគ្រប់គ្រងឱ្យកាន់តែល្អ និងធ្វើឱ្យការគ្រប់គ្រងរបស់អ្នកមានប្រសិទ្ធភាពត្រូវគេស្តាប់បង្គាប់បាន។ អ្នកអាចចិញ្ចៀនធំដែលមើលទៅលេចធ្លោ ឬដាក់២វង់ចូលគ្នា ក៏មើលទៅស្រស់ស្អាតម្យ៉ាងដែរ។# ពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាល៖ សុខភាព និងហិរញ្ញវត្ថុ

“ម្រាមដៃកណ្តាល” គឺជាម្រាមដៃដែលបង្កើតនូវចំណុចចាប់អារម្មណ៍ ដោយការពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាល ត្រូវបានគេជឿថាអាចជួយកែលម្អសុខភាព ជួយឱ្យរាងកាយមាំមួន អាយុយឺនយូរ និងជួយឱ្យលុយកាក់ហូរចូលឥតឈប់ឈរ ។

ការពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាល ក៏ត្រូវគេជឿថាអាចជួយបិទលុយ បិទមាសប្រាក់កុំឱ្យហូរចេញមកក្រៅ សំដៅទៅលើការចាយវាយខ្ជះខ្ជាយ។

ប៉ុន្តែប្រសិនបើអ្នកចង់រួចផុតពីអំពើអាក្រក់ ឬអកុសលអ្វីមួយ អ្នកគួរតែពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាលខាងឆ្វេង ព្រោះវានឹងបង្កើនលាភសំណាង និងការងារប្រកបដោយភាពរលូន ដោយអ្នកគួរតែបាក់ចិញ្ចៀនសាមញ្ញាមានភាពរលោង ដែលមិនគួរជាចិញ្ចៀនធំពេកនោះទេ។# ពាក់ចិញ្ចៀននៅនាងដៃ ឬម្រាមដៃចិញ្ចៀន ៖ បង្កើនសំណាងនៃសេចក្តីស្រឡាញ់ និងសំណាងល្អ

តាមជំនឿ គេជឿថាការពាក់ចិញ្ចៀននៅលើម្រាមដៃនាង នឹងនាំមកនូវសំណាងល្អ ភាពរីករាយ ការប្រាថ្នាអ្វីសុទ្ធតែបានសម្រេច ជាពិសេសក៏បង្ហាញពីសុភមង្គលនៅក្នុងគ្រួសារផងដែរ។ មួយវិញទៀត អ្នកដែលចូលចិត្តពាក់ចិញ្ចៀននៅលើម្រាមដៃខាងឆ្វេង តែងតែមានគំនិតច្នៃប្រឌិត ដែលអាចសម្រេចការងារបាន ជាងការពាក់ចិញ្ចៀននៅលើម្រាមដៃស្តាំ។

តែសម្រាប់អ្នកដែលនៅលីវ មិនទាន់មានគូ ហើយចង់មានសំណាងល្អ និងចង់ជួបគូឆាប់ៗ ត្រូវតែពាក់ចិញ្ចៀននៅនាងដៃខាងស្តាំ ដោយការពាក់ចិញ្ចៀនដៃនាង អាចពាក់បានគ្រប់ម៉ូតទាំងតូច និងធំទៅតាមចំណូលចិត្ត។# ពាក់ចិញ្ចៀននៅលើម្រាមកូនដៃ៖ បង្កើនសុវត្ថិភាព និងបង្កើនភាពទាក់ទាញ

ការពាក់ចិញ្ចៀននៅលើម្រាមកូនដៃ គឺល្អជាពិសេសសម្រាប់ការទំនាក់ទំនង ដោយវាស័ក្តិសមបំផុតសម្រាប់អ្នកដែលមានការងារទាក់ទងនឹងទំនាក់ទំនងផ្ទាល់ ដូចជាការទំនាក់ទំនង ការទូត ពាណិជ្ជកម្ម ឬការកម្សាន្ត។ លើសពីនេះ ការពាក់ចិញ្ចៀននៅម្រាមកូនដៃខាងឆ្វេង ក៏អាចជួយឱ្យអ្នកមានសំណាងក្នុងរឿងស្នេហាផងដែរ។ ប្រសិនបើអ្នកចង់មានភាពទាក់ទាញពិសេស អាចពាក់ចិញ្ចៀននៅលើម្រាមកូនដៃខាងស្តាំ។ ហើយការពាក់ចិញ្ចៀនគួរជ្រើសរើសចិញ្ចៀនដែលរលោង និងតូច៕រក្សាសិទ្ធិដោយ៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (15)

CHON THOUEN

· 2022-06-01

🙏🙏

Vie

· 2022-05-30

😮😮😮

មិត្ត1000159024

· 2022-05-23

😍😍

មិត្ត1000159024

· 2022-05-23

😍😍😍

Jao MeaNop

· 2022-05-22

🤗

នី គន្ធី

· 2022-05-21

🤔🤔🤔

មុខម្ហូប

· 2022-05-15

🙂🙂🙂

Ya min

· 2022-05-14

😉😉😉😉😉

មិត្ត1000166184

· 2022-05-11

បេីខ្ញុំចូលចិត្តតែពាក់ម្រាមដៃមេ

Sorn Yonghong

· 2022-05-09

😍😍

មករា លេខកូដ63230368

· 2022-05-09

😍

សុខ ល័ក្ខណា

· 2022-05-07

😍😍😍

មុខម្ហូប

· 2022-05-05

🙂🙂🙂🙂

មិត្ត1000164672

· 2022-05-04

👍

sopheara kong

· 2022-05-03

😮😮

  • 1
ទៅកាន់