
Pisey trip
· 2022-05-05
រឿងអប់រំខ្លីៈ ស្តាយក្រោយ
#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#
1991
រឿងប្តីប្រពន្ធមួយគូ ដែលខាងប្រុសនោះតាមស្រឡាញ់នាងជាង៧ឆ្នាំហើយ ក្រោយពីទាក់ទងគ្មា ពួនគេក៏សម្រេចចិត្តរៀបការនិងគ្នា បន្ទាប់រៀបការរួចមិនយូរប៉ុន្មានពួកគេក៏បែកផ្ទះទៅនៅ២នាក់ប្តីប្រពន្ធ ផ្ទះរបស់ពួកគេរាងដាច់ឆ្ងាយពីគេងបន្តិច ទឹកភ្លើងក៏មានមិនគ្រប់គ្រាន់ ទោះជាលំបាក់ម្តេចក្តី២នាក់ប្តីប្រពន្ធ សង្ឃឹមថាថ្ងៃអនាគត់មានសុភមង្គល និងកសាងគ្រួសារដ៏ល្អមួយគឺគឺមានក្តីសុខគ្រប់គ្រាន់ហើយ ។

(រូបតំណាង)
នៅយប់មួយក្រោយចេញពីធ្វើការប្តីក៏ចេញទៅជួបជុំមិត្តភក្តិនៅខាងក្រៅយដោយទុកប្រពន្ធនៅផ្ទះតែឯង ជាមួយកូនស្រីតូចម្នាក់ដែលមានអាយុមិនទាន់មួយួខួបផង ម៉ោង៩យប់ទៅហើយ ដោយបាត់ប្តីមិនទាន់ឃើញត្រឡប់មកវិញ ប្រពន្ធក៏ខលទៅរកប្តី ៖
ប្រពន្ធ ៖ អាឡូបងសម្លាញ់! បងមកវិញស្មើណា? អូននៅចាំញ៉ាំបាយជុំគ្នា។
ប្តី ៖ បន្តិចទៀតបងទៅហើយអូន! បងនៅពិភាក្សាការងារជាមួយមិត្តភក្តិបន្តិចទៀតសិនណា។
ប្រពន្ធ ៖ បងឯងញ៉ាំស្រាទៀតហើយមែន? កុំញ៉ាំច្រើនពេកអូនខ្លាចស្រវឹងមកផ្ទះមិនរួច បងហា បងកុំនៅយូរពេកម៉ោង១០ឥឡូវហើយ ប្រញ៉ាប់មកផ្ទះវិញអូនខ្លាចណាស់បង។
ប្តី ៖ កុំបារម្ភអី! បងផឹកតែបន្តិចទេ អូនមិនបាច់ខ្លាចទេផ្ទះយើងតើ បន្តិចទៀតបងទៅដល់ហើយអូន។
កន្លងផុតទៅជា១ម៉ោង បុរសជាប្តីក៏ផឹកបន្តជាមួយមិត្តភក្តិនៅមួយកន្លែងផ្សេងទៀត កំពុងតែផឹកស៊ីរាំច្រៀងសប្បាយជាមួយមិត្តភក្តិសម្លេងទូរស័ព្ទរោទ៍ក៏បន្លឺឡើង ៖
មិត្តភក្តិ ៖ លេខប្រពន្វឯង ខលមកតើ ម៉េចមិនលើកសម្លាញ់?
ប្តី ៖ អ្ហើយ! អញ អ្ហើយអញ ធុញណាស់ ឱ្យតែចេញក្រៅម្តងៗតេនោះតេ រកតែសប្បាយជួបជុំមិត្តភក្តិបងប្អូនអីបន្តិចមិនបានសោះហ្មងហា។
មិត្តភក្តិ ៖ ក្រែងនាងមានការអីសំខាន់ទេដឹងលើកបន្តិចទៅឯង
ប្តី ៖ ទុកចោលនៅនិងទៅតែតេមិនលើកគេឈប់តេហើយ
គាត់លើទូរស័ព្ទមកមើលឃើញ 25missed calls ហើយមានសា SMSដល់ទៅ5ទៀត ឃើញហើយគាត់ក៏ដាក់ទូរស័ព្ទចុះទៅវិញ មិនចុចមើលតែសារ ឬក៏ខលទៅរកប្រពន្ធគាត់វិញដែរ។
ក្រោយផឹកស៊ីស្រវឹងរៀងៗខ្លួនកម្មវិធីរបស់ពួកគេក៏ចប់នៅម៉ោង00:30នាទីយប់ គាត់និងមិត្តភក្តិក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន គាត់បានត្រឡប់មកផ្ទះវិញទាំងស្រវឹងជោគជាំតែម្តងភ្នែកបើកសឹងតែមិនរួចដើរតត្រេតត្រោត នៅពេលបើកឡើានទៅដល់ផ្ទះគាត់ក៏បានឃើញបងប្អូន អ្នកជិតខាងនៅអ៊ូរអរៗ រួមជាមួួយអ្នកកាសែន និងសមត្ថកិច្ចជ្រោងជ្រុះផងនៅពេញមុខផ្ទះរបស់គាត់ជាមួយនិងទឹកមុខដ៏ក្រៀមក្រំ ហើយសម្លឹងមករកគាត់។
ប្អូនស្រី ៖ បងឯងទើបមកពីណាហាស់! ពួកយើងព្យាយាមខលទៅបងច្រើនលើកច្រើនសារហើយ ហេតុអ្វីមិនទទួលទូរស័ព្ទ ផ្ញើសារទៅក៏មិនតប? បងឯងដឹងអត់? ចោរវាបានចូលគាត់ផ្ទះបងឯង បងស្រីគាត់ព្យាយាមស្រែកឱ្យគេជួយ ហើយបានប្រតាយប្រតប់ជាមួយពួកចោរនោះ វាបាញ់គាត់ចំបីគ្រាប់ ហើយបានយកម៉ូតូ លុយ និងសម្ភារៈមួយចំនួនទៀតរត់គេចខ្លួនបាត់អស់ហើយបង ពេលមកដល់ខ្ញុំឃើញបងស្រីដួលសន្លប់នៅលើដីខ្លួនប្រឡាក់ឈាមជោកបាត់ទៅហើយ ពួកយើងបានបញ្ជូនគាត់ទៅមន្ទីរពេទ្យដែរតែៗ បងៗស្រីគាត់បានដាច់ខ្យល់ស្លាប់បាត់ហើយបង ហ៊ឺៗ ហ៊ឺៗ ហ៊ឺៗ ។
បុរសជាប្តីភ្លឺភ្នែកស្វាងចែក ហើយតបទៅប្អូនស្រីទាំងរដិបរដុបទៅវិញថា៖
ប្តី ៖ ឆ្កួតទេអី! ឯងកុំលេងសើចជាមួួយបងមើល អញទើបតែជួបគ្នាល្ងាចមិញតើ ឯងណាបងឯងៗនៅឯណា អូនហា អូននៅណា
និយាយផងយំផង គាត់លុតជង្គងនឹងដីយំផងស្រែកផង នៅមុខសពរបស់ប្រពន្ធដែលគ្របក្រណាត់សុំជិតនៅក្បែរនោះ គាត់ទាញក្រណាត់សនោះចេញបន្តិចម្តងៗ ក៏ឃើញមុខប្រពន្ធហើយជាំច្រើនកន្លែង បើភ្នែកធំក្រឡោតសម្លឹងមិនព្រិចសោះ គាត់ក៏យកដៃបិទភ្នែកឱ្យប្រពន្ធ ថើបថ្ងាស់ប្រពន្ធ ហើយក៏និយាយទាំងទឹកភ្នែកអួលដើមកថាតោះអូនទៅផ្ទះយើងវិញ កូនយើងវាយំហើយ វាឃ្លានបៅហើយអូន តោះទៅផ្ទះយើងណា ។
ប្អូនស្រី៖ គាត់ស្លាប់ហើយបង បងកាត់ចិត្តទៅបង ហ៊ឺៗ ហ៊ឺៗ ហេតុអីបងមិនលើកទូរស័ព្ទបើបងលើកទូរស័ព្ទម្ល៉េះបងស្រីមុខជាមិនទៅជាបែបនេះទេ....។
ប្តី៖ បងសុំទោស បងសុំទោស បងសុំទោស
ហើយក៏ទាញទូរស័ព្ធមកមើលសារ
22:24នាទី បង! បងចេញមកនៅ អូនខ្លាចណាស់។
23:15នាទី បង! ហេតុអីមិនឆ្លើយតបនិងអូន អូនខលទៅក៏មិនលើកទៀត បងឆាប់មកវិញអូនមានអារម្មណ៍ថាផ្ទះយើងដូចជាមិនស្រូលម៉េចទេបង មកឱ្យលឿនណាបងអូនខ្លាចណាស់។
23:32នាទី បងៗ! មានមនុស្សពីរបីនាក់ដើរក្រវែលៗផ្ទះយើង បងមកវិញឱ្យលឿនអូនខ្លាច
23:41នាទី បង! វាគាស់ផ្ទះយើងហើយបង បងជួយអូនផង អូនមិនដឹងធ្វើយ៉ាងម៉េចទេ បងអូនខ្លាចណាស់ បង!
23:52នាទី បងហា! បងចាំទេ ថ្ងៃដែលបងសារភាពស្រឡាញ់អូនដំបូង បងលុតជង្គង់នៅមុខមិត្តភក្តិគ្រប់គ្នា ដូចអត់ខ្មាស់គេសោះ ហើយសារភាពថាបងស្រឡាញ់អូន បងចាំទេថ្ងៃការយើងបងប្អូនម៉ែពុកបាចផ្កាស្លាឱ្យពរឱ្យជ័យ ហើយថាពួកគាត់ចង់បានចៅពរឆាប់ៗ បងចាំអត់ថ្ងៃយើងក្រេបទឹកឃ្មុំនៅឆ្នេរអូរឈើទាល អូននៅចាំទាំងអស់មិនចង់បំភ្លេចហើយក៏មិនអាចបំភ្លេចវាជារៀងរហូត អូនស្រឡាញ់បងណាស់បងសម្លាញ់ នៅពេលនេះអូនចង់និយាយពាក្យនេះប្រាប់បងដោយផ្ទាល់តែអូនគិតថាអូនមិនអាចរង់ចាំនិយាយាប្រាប់បងបានទេ ប្តីសំឡាញ់! អូនស្រឡាញ់បងណាស់លោកប្តីសំណព្វចិត្តអូន! បងកុំពិបាកចិត្តអីនៅពេលដែលគ្មានអូននៅក្បែរ បងត្រូវចេះមើលថែខ្លួនឯងឱ្យល្អណាបង អូនដឹងថាអូនគ្មានសំណាងបានឃើញមុខលោកប្តីសំណព្វចិត្តអូនបានឡើយ បងត្រូវរឹងមាំណា មើលថែកូនយើងជំនួសអូនផង ពេលកូនធំឡើងប្រាប់កូនផងថាម៉ាក់ៗស្រឡាញ់កូនខ្លាំងណាស់ ស្រឡាញ់បងខ្លាំងណាស់បង។
បន្ទាប់ពីអានសារបស់ប្រពន្ធចប់គាត់ស្រែទ្រហោរយំយ៉ាងខ្លាំង
ប្តី៖ បងសុំទោស បើបងទទួលទូរស័ព្ទអូន បើបងបើកមើលសាររបស់អូនផ្ញើមកបង ម្ល៉េះសមអូននឹងសុខសប្បាយ មិនអាចស្លាប់ចោលបងបែបនេះទេ និយាយផងបោក្បាលនិងឥដ្ឋផង ប្អូនស្រីឃាត់បានហើយបង បើបងម៉េចម៉ាម្នាក់ទៀតបានអ្នកណាមើលថែកូន បងភ្លេងហើយ បងស្រីផ្តាំឱ្យបងមើលថែកូនឱ្យបានល្អ ពេលវាធំឡើង បងខុសហើយអូន បងសុំទោសអូនកុំទៅណាចោលបងអី អូនត្រឡប់មកវិញមកណាអូន ហេតុដីអូនមិនក្រោកមកៗជេរបងទៅវាយបងទៅ បងព្រមទទួលខុសគ្រប់យ៉ាងយើង ភ្ញាក់ឡើងអូន គាត់យំៗរហូតដល់សន្លប់លែងដឹងខ្លួន។
រឿងនេះគ្រាន់តែជាប្រឡោមលោកបែបខ្លះដើម្បីពញ្ញាក់សតិអារម្មណ៍ដល់បងប្អូនមិត្តអ្នកអានតែប៉ុណ្ណោះ តែក៏សង្ឃឹមថារឿងនេះនឹងជួយដាស់តឿនដល់បងប្អូនបានភ្លឺភ្នែកខ្លះកុំឱ្យមានរឿងបែបនេះកើតឡើងឡើយ ចូលផ្តល់តម្លៃ និងភាពជាសំខាន់ដល់មនុស្សជាទីស្រឡាញ់របស់អ្នក កុំគិតតែពីរឿងការងារ មិត្តភក្តិបនភឿនសំខាន់ខ្លាំងពេក ព្រោះទាំងយើងទាំងគេគ្មានអ្នកណាអាចដឹងថានឹងមានរឿងអ្វីកើតឡើងត្រឹមតែមួយវិនាទីបន្ទាប់នេះទេ រឿងអ្វីក៏អាចកើតឡើងបានដែរ តែអ្វីដែលសំខាន់បំផុតនោះគឺយកពេលវេលានៅក្បែងមនុស្សជាទីស្រឡាញ់ឱ្យបានច្រើនបំផុតទើបត្រឹមត្រូវ........
- អត្ថបទដើមដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សនាតាំងពិពណ៌រូបចម្លាក់ព្រិលដ៏អស្ចារ្យ មានគ្រាគួរឱ្យស្រលាញ់ជាច្រើន

រឿងដាក់អំពើ

វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

យោបល់ទាំងអស់ (4)
Sokorn
· 2022-05-23
ដូចជារឿងពិត ដែបុរសគួពិចារណា🧠👍
An mao
· 2022-05-07
😍😘😍
- 1
ទៅកាន់