 
 Town News
· 2022-05-05
រកឃើញគ្រាប់បែកដ៏ធំមួយ នៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ ទល់មុខព្រះបរមរាជវាំង !
#អង្គភាពស៊ីម៉ាក់# #សង្គម# #ព័ត៌មានសង្គម# #សណ្ឋាគារសុខាភ្នំពេញ# #គ្រាប់បែក#
3293
កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលគេបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ។

បើតាមឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC)បានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះ មានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង ជាមិនខានឡើយ។ នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា។

តាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។ឥឡូវនេះគ្រាប់បែកដ៏ធំនេះ ត្រូវបានគេជម្លៀសចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅរកកន្លែងសុវត្ថិភាពដើម្បីកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សាហាវមែន! ជម្លោះពាក្យសំដី ឈានដល់ករណីហិង្សាប្រពន្ធយកដំបងជាប់ដែកគោលវៃចំក្បាលប្ដីបណ្ដាលឲ្យស្លាប់
 
 ការតស៊ូ បង្កើតផ្លូវទៅកាន់ការសម្រេចចិត្ត
 
 បន្ទាប់ពីមានហេតុការណ៍រថយន្តបើកជ្រុលធ្លាក់ចូលទឹកទន្លេ បណ្ដាលឱ្យសា្លប់៣នាក់ អាជ្ញាធរចាប់ផ្តើមធ្វើរបងរនាំង ការពារជាបណ្តោះអាសន្ន
 
 ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
 
  
  
  
  
  
 
យោបល់ទាំងអស់ (4)
មិត្ត598156650
· 2022-05-09
ប្រទេសធ្លាបមានសង្រ្គាមអ្វីក៏មាននៅសេាសល់ដែ ពិសេសការឈឺចាប់កន្លងមកនៅពេលមានសង្រគាម
Mat sos
· 2022-05-06
😮😮😮
នី គន្ធី
· 2022-05-05
🤔🤔🤔
Mai Meiling
· 2022-05-05
😥😥
- 1
ទៅកាន់