
Chenda
· 2019-03-05
គន្លឹះសំខាន់ៗទាំង៧ក្នុងពេលសំភាសន៍ដើម្បីបានការងារក្នុងក្តីស្រមៃរបស់អ្នក
12
ការទទួលជ័យជំនះក្នុងការសំភាសន៍ការងារ គឺជាសិល្បៈនិងវិទ្យាសាស្រ្ត។ ដើម្បីអ្នកអាចផ្តល់ចម្លើយមួយដែលមានប្រសិទ្ធភាពបានអ្នកត្រូវផ្តល់ពត៌មានមួយដែលអ្នកសំភាសន៍ចង់បានហើយអ្នកត្រូវស្វែងរកវិធីសាស្ត្រដើម្បីអ្នកអាចផ្តល់ពត៌មានទាំងនោះដោយលំអិតនិងដោយសមហេតុផល។ អ្នកក៏ត្រូវចេះទំនាក់ទំនងជាមួយអ្នកសំភាសន៍ដែលអាចធ្វើឲ្យគេអាចទុកចិត្ត គួរចាប់អារម្មណ៍ និង គួរឲ្យចូលចិត្ត។ ដើម្បីអាចធ្វើបែបនោះបានវាចាំបាច់ឲ្យអ្នកត្រូវការការរៀបចំទុកមុនដោយប្រុងប្រយត្ន័ទើបអ្នកអាចចេះទាំងជំនាញនិយាយបែបផ្លូវការនិងផ្លូវការ ដោយបង្ហាញពីការចេះច្នៃប្រឌិតបែប វិជ្ជមាន និងការចាប់អារម្មណ៌។
គិតទុកជាមុននូវសំណួរដែលអាចនឹងត្រូវសួរនៅពេលសំភាសន៍ហើយសាកល្បងឆ្លើយ។
១. ចេះពីការនិយាយលើកពីខ្លួនឯង
នៅពេលដែលអ្នកសំភាសន៍ចាប់ផ្តើមសួរអ្នកដោយសំនួរ “ប្រាប់ខ្ញុំពីខ្លួនអ្នក” មិនមានន័យថាគេចង់ឲ្យអ្នកប្រាប់ពួកគេពីចំណង់ចំណូលចិត្តរបស់អ្នកនោះទេ។ អ្វីដែលគេចង់ដឹងនោះគឺ ពីចំនុចល្អៗណាមួយរបស់អ្នកដែលមិនមានសរសេរនៅក្នុងប្រវត្តរូបរបស់អ្នក តែវាធ្វើឲ្យអ្នកជាបុគ្គលិកម្នាក់ដែលមានតម្លៃ។ ឧទាហរណ៍ ប្រសិនបើអ្នកជាមនុស្សដែលស្វះស្វែងរកចំណេះដឹង មានការស្រលាញ់ចូលចិត្តការប្រស្រ័យទាក់ទង ឬ ចូលចិត្តស្វែងរកឧកាសពានិជ្ជកម្មបែបទាន់សម័យ នេះជាឳកាសល្អរបស់អ្នកក្នុងការនិយាយវាចេញមកហើយ។
២. ស្គាល់ពីចំនុចខ្លាំងរបស់អ្នក
នៅពេលដែលគេសួរអ្នកថា “តើអ្វីជាចំនុចខ្លាំងរបស់អ្នក?” គេមិនចង់បានការរៀបរាប់ពីជំនាញនិងទេព្យកោសល្យដែលគេបានឃើញនៅក្នុងប្រវត្តិរូបរបស់អ្នកនោះទេ។ អ្វីដែលគេចង់បាននោះគឺ ឧទាហរណ៍ពីបទពិសោធន៍ជាក់ស្តែងដែលអ្នកបានធ្វើដែលវាបង្ហាញពីភាពខ្លាំងរបស់អ្នកនៅក្នុងឧទាហរណ៍នោះ។
៣. ស្គាល់ពីភាពខ្សោយរបស់អ្នក
តាក់ទិកស្តង់ដារក្នុងការឆ្លើយសំនួរក្នុងពេលសំភាសន៍ពីភាពខ្សោយរបស់អ្នកនោះគឺរៀបរាប់ចំនុចខ្សោយរបស់អ្នកក្នុងផ្លូវមួយដែលវាក្លាយជាភាពខ្លាំងរបស់អ្នកវិញ។ ប៉ុន្តែអ្នកសំភាសន៍រំពឹងទុករួចហើយពីចំនុចនេះ ដូច្នេះអ្នកត្រូវចេះលៃលកផងដែរ។ អ្នកអាចប្រាប់អ្នកសំភាសន៍ពីភាពខ្សោយពិតប្រាកដរបស់អ្នក និងបញ្ហាប្រឈមរបស់អ្នកដែលអ្នកបានជួបប្រទះ ប៉ុន្តែ រៀបរាប់ពីវិធីដែលអ្នកយកឈ្នះនិងអភិវឌ្ឍន៍ខ្លួនអ្នកជាអ្នកជំនាញវិជ្ជាជីវៈមួយរូប។
ការពិពរណ៌នាបែបនេះវាអាចផ្តល់ ចំណាប់អារម្មណ៌ពីខ្លួនអ្នកដែលមិនមើលទៅដូចជាអ្នកមិនដឹងពីចំនុចខ្វះខាតរបស់អ្នក។
ការត្រៀមសំនួរបែបនេះគឺដើម្បីឲ្យអ្នកបង្កើតទំនុកចិត្តលើខ្លួនឯង។ កាលណាអ្នកមានគំនិតល្អៗទាក់ទងនឹងអ្វីដែលអ្នកសំភាសន៍នឹងសួរ នោះអ្នកនឹងអាចឆ្លើយសំនួរកាន់តែលឿននិង សមហេតុផល។
ស្រាវជ្រាវពីក្រុមហ៊ុនដែលអ្នកទៅសំភាសន៌
អ្នកគួរស្រាវជ្រាវឲ្យបានច្រើនពីក្រុមហ៊ុនដែលអ្នកទៅសំភាសន៌ មិនមែនគ្រាន់តែដឹងខ្លះជាទូទៅទាក់ទងនិងក្រុមហ៊ុននោះទេតែដឹងពីអ្វីដែលក្រុមហ៊ុនត្រូវការ ពីព្រោះនោះជាអ្វីដែលគេកំពុងស្វែងអ្នកនៅក្នុងបុគ្គលិក។
នេះជាចំនុចលំអិតមួយចំនួនដែលអ្នកគួរដឹង
៤. មើលពីសមាជិកក្រុម
ជាដំបូងបង្អស់ ស្វែងយល់ពីសមាជិកក្រុមការងារ តាមរយៈពត៌មានដែលអ្នកអាចរកបាននៅក្នុងការចុះផ្សាយរបស់ក្យុមហ៊ុន ស្វែករកថាតើនរណាខ្លះដែលអ្នកនឹងត្រូវធ្វើការជាមួយ។ ផ្តោតលើសមាជិកក្រុមក្នុងស្ថាបន័ដែលអ្នកនឹងត្រូវធ្វើការជាមួយ ក៏ដូចជាអ្នកគ្រប់គ្រង ឬអ្នកជំនាញផ្សេងៗដែលមានទំនាក់ទំនងនឹងក្រុមការងារដែលអ្នកនឹងត្រូវធ្វើជាមួយ។ កាលអ្នកបានយល់ខ្លះពីក្រុមការងាររបស់អ្នក វាធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការបង្ហាញនៅពេលសំភាសន៌ការងារថាអ្នកជាមនុស្សដែលអាចចូលចុះនឹងក្រុមការងារ។
៥. មើលពីប្រវត្តិក្រុមហ៊ុន
ដឹងថាក្រុមហ៊ុននេះបង្កើតឡើងនៅពេលណាឆ្នាំណា ក្រុមហ៊ុននេះបានទទួលជោគជ័យបែបណា ហើយអ្នកណាជាអ្នកដើរតួរសំខាន់ក្នុងក្រុមហ៊ុន។ ធ្វើបែបនេះវាមិនត្រឹងតែជួយអ្នកឲ្យដឹងថាអ្នកឲ្យដឹងពីការចូលរួមនោះទេតែវាផ្តល់ឲ្យអ្នកនូវគំនិតមួយពីហេតុផលអ្វីដែលការងារនេះមានសារៈសំខាន់។ វាបង្ហាញទៅអ្នកសំភាសន៌ថាអ្នកមានការប្តេជ្ថានឹងការងារដែលអ្នកនឹងត្រូវធ្វើ។
៦. ស្វែងរកពីបញ្ហាប្រឈម
រកឲ្យឃើញនូវអ្វីដែលជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលកំពុងជួបប្រទះឬអាចនឹងមាននៅពេលអនាគតដែលវាអាចធ្វើឲ្យរាំងស្ទះដល់ការរីកចំរើនរបស់ក្រុមហ៊ុន។ បន្ទាប់មកបង្ហាញផ្លូវមួយចំនួនដែលជាដំណោះស្រាយទៅកាន់បញ្ហាទាំងនោះ។
ចំណេះដឹងជា អំណាច កាលណាអ្នកដឹងពីក្រុមហ៊ុនកាន់តែច្រើន វានឹងធ្វើឲ្យអ្នកសំភាសន៍កាន់តែចាប់អារម្មណ៌លើអ្នកកាន់តែច្រើននៅក្នុងពេលសំភាសន៍។
៧. ហាត់ការសំភាសន៍ទុកមុន
រកមិត្តភក្តិណាម្នាក់ ជាការល្អជាអ្នកដែលមានបទពិសោធន៌ក្នុងការងារពានិជ្ជកម្ម ដែលនឹងអាចសំភាសន៌អ្នកបាន។ ស្នើរឲ្យពួកគេចាប់អារម្មណ៌លើទឹកមុនរបស់អ្នក របៀបក្នុងការនិយាយរបស់អ្នកនិងកត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ដល់ការសំភាសន៌ពិតប្រាកដរបស់អ្នក។ ការធ្វើបែបនេះវាធ្វើឲ្យអ្នកអាចរីកចំនរើនលើកត្តាមួយចំនួនដែលអាចជះឥទ្ធិពលដល់ការទទួលបានការងារថ្មី។ ប្រសិនបើក្នុងពេលសំភាសន៌សាកល្បងជាមួយមិត្តភក្តិរបស់អ្នក ហើយមានសំនួរឬចំនុចមួយចំនួនដែលអ្នកមិនច្បាស់ នោះវាជួយឲ្យអ្នកដឹងថាអ្នកនឹងត្រូវដឹងអ្វីពីក្រុមហ៊ុនឬត្រូវត្រៀមអ្វីបន្ថែមទៀតមុនពេលអ្នកទៅសំភាសន៌ពិតប្រាកដ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យពង្រឹងការផ្សព្វផ្សាយពីវិធីបង្ការ និងការពារខ្លួនពីបាតុភូតរន្ទះបាញ់

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ថវិកា៨២,៥លានដុល្លារ អនុម័តដោយADB សម្រាប់កម្មវិធីកំណែទម្រង់ និងពន្លឿនអន្តរកម្មថាមពលនៅកម្ពុជា

"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា

យោបល់ទាំងអស់ (0)