
Knongsrok
· 2022-05-12
ជ្រើសរើសគូស្រករឱ្យត្រូវធាតុគ្នា គ្រួសារនឹងរីកចម្រើន និងលើកតំកើងគ្នា
#ជំនឿចាស់បុរាណ# #ជំនឿ# #គូស្រករ# #អបិយជំនឿខ្មែរ#
218
តាមជំនឿ ការរស់គូស្រករ ក្រៅពីរើសខែឆ្នាំឱ្យត្រូវគ្នានោះ ការរើសធាតុឱ្យត្រូវគ្នា ក៏អាចធ្វើឱ្យដៃគូស់នៅចុះសម្រុងនឹងគ្នាបានផងដែរ។ ដោយយោងតាមឆ្នាំសត្វទាំង ១២ គឺសុទ្ធតែមានធាតុទាំង ៦ ដូចជា ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុឈើ ធាតុដែក និងធាតុមាស ដោយគេបែងចែកតាមឆ្នាំកំណើតដូចតទៅ៖
១. ឆ្នាំជូត និងឆ្នាំកុរ៖ ធាតុទឹក។
២. ឆ្នាំឆ្លូវ និង ឆ្នាំច ៖ ធាតុដី ។
៣. ឆ្នាំម្សាញ់ និងឆ្នាំមមី ៖ ធាតុភ្លើង។
៤. ឆ្នាំខាល និងឆ្នាំថោះ ៖ ធាតុឈើ ។
៥. ឆ្នាំវក និងឆ្នាំរការ៖ ធាតុដែក ។
៦. ឆ្នាំរោង និងឆ្នាំមមែ៖ ធាតុមាស ។# តាមជំនឿចាស់បុរាណបានឱ្យដឹងថា ការផ្គូរផ្គងធាតុទាំង៦ មានលទ្ធផលដូចជា ៖
- ធាតុទឹក និងធាតុទឹក គឺល្អ មានសេចក្តីសុខ និងចម្រើន ។
- ធាតុទឹក និងធាតុឈើ គឺល្អ និងមានតែភាពរីករាយ។
- ធាតុដី និងធាតុដី គឺល្អ និងមានអាយុវែង។
- ធាតុភ្លើង និងធាតុភ្លើង គឺមានតែរឿងមិនសប្បាយចិត្ត។
- ធាតុដែក និងដែក គឺមានតែរឿងមិនសប្បាយចិត្ត។
- ធាតុដី និងធាតុដែក គឺនឹងមានសុភមង្គលជាមួយគ្នា។
- ធាតុដី និងធាតុភ្លើង គឺអាចរស់នៅជាមួយគ្នាយូរអង្វែង។
- ធាតុទឹក និងធាតុដី គឺមានតែសេចក្តីសុខ និងសេចក្តីចម្រើន។
- ធាតុភ្លើង និងធាតុដែក គឺល្អ តែមិនសូវចេះសន្សំ។- ធាតុឈើ និងធាតុឈើ គឺមានសេចក្តីសុខ និងចម្រើន ។
- ធាតុទឹក និងធាតុដែក គឺជាធាតុល្អ មានទ្រព្យសម្បត្តិ និងលុយកាក់។
- ធាតុទឹក និងធាតុភ្លើង គឺអាចរស់នៅជាមួយគ្នាបាន ប៉ុន្តែជារឿយៗមានការឈ្លោះប្រកែកគ្នា។
- ធាតុដី និងធាតុឈើ គឺបានសេចក្តីសុខជាមួយគ្នា។
- ធាតុភ្លើង និងធាតុឈើ គឺតែងតែមានជម្លោះនឹងគ្នា។
- ធាតុមាស គឺត្រូវគ្នាជាមួយធាតុទាំងអស់។
យ៉ាងណាទាំងនេះគ្រាន់តែជាជំនឿដែលជឿបន្តៗគ្នាតែប៉ុណ្ណោះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (0)
គ្មានយោបល់