
Knongsrok
· 2022-05-17
ប្ដីប្រពន្ធឈ្លោះគ្នាជារឿងធម្មតា តែដាច់ខាត ហាមធ្វើរឿងទាំង ៧ នេះឱ្យសោះ នៅពេលដែលឈ្លោះគ្នា
#ចំណេះដឹង# #ទំនាក់ទំនងប្តីប្រពន្ធ# #ស្នេហា#
3650
ប្ដីប្រពន្ធណា ក៏មានបញ្ហា ឈ្លោះទាស់គ្នាដែរ តែទោះជាយ៉ាងណាក៏ដោយ មានបម្រាមចំនួន ៧ ដែលប្ដីប្រពន្ធគ្រប់គូត្រូវតែដឹង នៅពេលដែលឈ្លោះគ្នា ដាច់ខាត ហាមធ្វើរឿងទាំងអស់ហ្នឹង បើមិនអ៊ីចឹងទេ ជីវិតប្ដីប្រពន្ធរបស់អ្នកនឹងកាន់តែរង្គោះរង្គើ អាចឈានដល់ការលែងលះគ្នាយ៉ាងឆាប់រហ័ស។
១. ចៀសវាងការឈ្លោះប្រកែកគ្នានៅមុខអ្នកខាងក្រៅ
ក្នុងនាមជាប្តីប្រពន្ធប្រាកដជាមានជម្លោះក្នុងគ្រួសារ ប៉ុន្តែកុំឈ្លោះនៅមុខអ្នកដទៃឱ្យសោះ។ ភាគីទាំងសងខាងត្រូវចេះវិធីសង្គ្រោះមុខមាត់គ្នាទៅវិញទៅមក ឈ្លោះគ្នានៅចំពោះមុខអ្នកគ្រប់គ្នាមិនត្រូវចាញ់ ដែលជារឿយៗនាំឱ្យមានស្ថានការណ៍ជាយថាហេតុដែលមិនអាចដោះស្រាយបាន។
ដូច្នេះគូស្នេហ៍ត្រូវរក្សាមុខឱ្យគ្នាទៅវិញទៅមក។ អាកប្បកិរិយារបស់អ្នកចំពោះមនុស្សដែលអ្នកស្រលាញ់ នឹងកំណត់កម្រិតនៃការគោរពដែលអ្នកដទៃមានចំពោះដៃគូរបស់អ្នកដូចគ្នាដែរ។២. ចៀសវាងការឈ្លោះប្រកែកនៅចំពោះមុខកូនៗ
ពេលឈ្លោះ ហាមឈ្លោះនៅចំពោះមុខកូន ព្រោះកូនគ្មានកំហុសឡើយ។ ជម្លោះរវាងប្តីប្រពន្ធ គឺរវាងមនុស្សពីរនាក់។ ការឱ្យកូនឃើញឪពុកម្តាយឈ្លោះគ្នា វាពិតជាប៉ះពាល់ដល់អាកប្បកិរិយាចំពោះអាពាហ៍ពិពាហ៍។
ទំនាក់ទំនងរវាងឪពុកម្តាយ គឺជាកន្លែងដែលកុមារមានអារម្មណ៍ថាមានសុវត្ថិភាព និងមិនអាចជំនួសបានដោយជីវិតសម្ភារៈណាមួយបានតេ។ ប្រសិនបើកុមារមិនរីករាយនឹងបរិយាកាសដ៏កក់ក្តៅ និងអារម្មណ៍នៃក្តីស្រឡាញ់ អាកប្បកិរិយារបស់ឪពុកម្តាយនឹងធ្វើឱ្យប៉ះពាល់ដល់ក្មេងជំនាន់ក្រោយដោយចៃដន្យ។
៣. ចៀសវាងការឈ្លោះប្រកែកគ្នា នៅពេលដែលដៃគូម្ខាងកំពុងតែឈឺ ឬមិនស្រួលខ្លួន
ការជជែកវែកញែកក៏ត្រូវការពេលវេលាជាក់លាក់ផងដែរ។ បើអ្នកម្ខាងទៀតកំពុងតែឈឺ អារម្មណ៍អ្នកកំពុងឈឺ គឺមិនល្អឡើយ ដូច្នេះហើយ អ្នកក៏មិនត្រូវឈ្លោះគ្នាដែរ។ នោះនឹងធ្វើឱ្យជម្លោះឈានដល់កម្រិតខ្ពស់ជាងមុនមិនខាន។
៤. ពេលឈ្លោះ ហាមគាស់រំឭករឿងចាស់
គូស្នេហ៍ខ្លះពេលឈ្លោះគ្នាច្រើនតែលើកយករឿងចាស់ៗមកនិយាយគ្នា។ ឧទាហរណ៍ ៖ កំហុសរបស់ដៃគូក្នុងអតីតកាល ឬគូស្នេហ៍ពីមុនរបស់ដៃគូ។ នេះជាការបង្កើនការឈ្លោះប្រកែកគ្នា និងជម្លោះកាន់តែធំ។ នេះក៏ជាអាកប្បកិរិយាល្ងង់បំផុតរបស់គូស្នេហ៍ពេលឈ្លោះគ្នាដែរ។ អ្នកមិនអាចប្រកែក និងលើកយករឿងចាស់ៗរបស់អ្នកដទៃមកដំណាលគ្នាបានទេ។៥. ចៀសវាងការបោកប្រាស់ របស់របរក្នុងផ្ទះ
ដាច់ខាតហាមប្រើដៃជើង បោកប្រាស់របស់របរក្នុងផ្ទះ នៅពេលដែលឈ្លោះទាស់គ្នា ព្រោះថា នៅពេលមានជម្លោះ ម្នាក់ៗក៏មានអារម្មណ៍មិនល្អ តែងភ្លាត់ស្រែកបញ្ចេញសំឡេងខ្លាំងដាក់គ្នាហើយ ដូច្នេះហើយ កុំបណ្ដោយឱ្យអារម្មណ៍ បញ្ជាទៅលើទង្វើ ធ្វើរឿងមិនល្អបន្ថែមទៀតឱ្យសោះ។ ម្យ៉ាងទៀត ការឈ្លោះ ហើយបោកប្រាស់របស់របរ វានាំឱ្យបង់ខាតទ្វេដង។
៦. ហាមនិយាយពាក្យជេរប្រមាថគ្នាទៅវិញទៅមក
ពេលឈ្លោះគ្នា កុំរើសពាក្យនិយាយមិនរើសមុខ ប្រៀបធៀបប្តីប្រពន្ធជាមួយប្តីប្រពន្ធអ្នកដទៃ។ ការនិយាយពាក្យមិនគិតនឹងធ្វើឱ្យអាពាហ៍ពិពាហ៍កាន់តែនឿយហត់ ថប់ដង្ហើម និងខូចចិត្តពេលក្រោយ ។
៧. ហាមប្រើពាក្យគំរាមកំហែង
គូស្នេហ៍ខ្លះឈ្លោះគ្នាខ្លាំង ដល់ថ្នាក់ស្រែកគំរាមគ្នាថែមទៀតផង ក៏មានអ្នកខ្លះ ខឹងពេក ក៏តែងតែពោលពាក្យគំរាមដោយនិយាយថា "ខ្ញុំមិនចង់រស់ទៀតទេ'' ប៉ុន្តែការគំរាមកំហែងនេះគឺជាការឆោតល្ងង់ណាស់។ ប្ដីប្រពន្ធមិនគួរនិយាយបែបនេះដាក់គ្នានោះឡើយ៕
ប្រភព ៖ Phunutoday / Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (2)
មិត្ត1000175070
· 2022-07-01
🙂🙂🙂
មុខម្ហូប
· 2022-06-27
🙂🙂🙂🙂
- 1
ទៅកាន់