
Than Soklin
· 2022-05-21
អ្នកនាង Anne Thongprasom នឹងផលិតរឿងភាគថ្មីចំនួន២ ក្នុងឆ្នាំនេះ
#ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣# # Anne Thongprasom# #កម្សាន្ត# #តារាអន្តរជាតិ# #James Jirayu#
675
នេះបើយោងតាមសារព័ត៌មានកម្សាន្តមួយបានឲ្យដឹងថាតារាសម្តែងនិងជាផលិតករអ្នកនាង Anne Thongprasom នឹងផលិតខ្សែភាពយន្តភាគថ្មីចំនួន២ ក្នុងឆ្នាំនេះសម្រាប់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។

(អ្នកនាង Anne Thongprasom)
ខ្សែភាពយន្តភាគដំបូងដែលសម្តែងដោយលោក James Jirayu និងកញ្ញា Bow Maylada ផលិតដោយលោក A-Tinnabhan ដែលត្រូវជាមិត្តប្រុសរបស់អ្នកនាង Anne Thongprasom និងអ្នកដឹកនាំសម្តែងដោយអ្នកស្រី Aew Ampaiporn ។

(លោក James Jirayu និងកញ្ញា Bow Maylada)
គួរបញ្ជាក់ផងដែរថាអ្នកនាង Anne Thongprasom នឹងផលិតខ្សែភាពយន្តភាគថ្មីមួយទៀតដែលមានចំណងជើងថា Kaen។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺលោក Nine Naphat និងកញ្ញា Taew Natapohn គឺជាតួអង្គឯក ហើយពួកគេនឹងត្រៀមសំលៀកបំពាក់សម្រាប់ការថតរបស់ពួកគេនៅចុងខែឧសភា ខាងមុខនេះ។យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារឿងភាគនេះនឹងចាប់ផ្តើមថតនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះហើយ។

(លោក Nine Naphat និងកញ្ញា Taew Natapohn)
ប្រែសម្រួល៖ Than soklin
ប្រភព៖ Thai update
https://www.thaiupdate.info/anne-james-ji-bow-nine-taew-dramas/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (2)
ថន សូភី
· 2022-06-07
😍😍😍
ទូច បូយឿន
· 2022-05-22
😍😍
- 1
ទៅកាន់