
ថ្មីៗ-ThmeyThmey
· 2022-05-22
ជំងឺកញ្ជ្រឹលកើនឡើងជិត ៨០ភាគរយ នាដើមឆ្នាំ២០២២
#សុខភាព# #ជំងឺ# #ជំងឺកញ្ជ្រឹល#
6893

រូបភាព៖ AFP
ដោយ: ឈួន ឈីវអុីង
ករណីជំងឺកញ្ជ្រឹល គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ បានហក់ឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ទិន្នន័យនេះ បានគណនាធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួនជាង ៩ពាន់ករណី ខណៈឆ្នាំ ២០២២ បានស្ទុះឡើងដល់ ១៧៣៣៨ ករណីឯណោះ។ នេះបើតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF។ ការកើនឡើងជំងឺកញ្ជ្រឹល អាចបណ្ដាលមកពីការមិនទទួលបានវ៉ាក់សាំងបង្ការស្របពេលពិភពលោកកំពុងវឹកវរជាមួយជំងឺកូវីដ-១៩។
ជំងឺកញ្ជ្រឹល ជាជំងឺងាយឆ្លងមួយ ដែលចម្លងដោយវីរុសតាមរយៈខ្យល់ដង្ហើម ចេញពីការក្អក កណ្ដាស់ និងប៉ះផ្ទាល់ជាមួយអ្នកជំងឺ។ ជំងឺនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស ដូចជាពិការភ្នែក រលាកខួរក្បាល រលាកផ្លូវដង្ហើម ឬរលាកសួតជាដើម។ ជំងឺនេះភាគច្រើនកើតនៅបណ្ដាប្រទេសអាហ្វ្រិក និងអាស៊ី។ ប្រទេសដែលទទួលរងគ្រោះពីការរីករាលដាលជំងឺកញ្ជ្រឹលខ្លាំង គឺបណ្ដាប្រទេសមានចំណូលទាបដូចជា សូម៉ាលី យេម៉ែន នីហ្សេរីយ៉ា អាហ្វហ្កានីស្ថាន និងអេត្យូពីជាដើម។ វិធីបង្ការមិនឱ្យឆ្លងជំងឺនេះ មានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះ។
ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថានភាពឆ្លងជំងឺកញ្ជ្រឹលដែលបានធូរស្បើយ ស្រាប់តែហក់ឡើងជាបន្តបន្ទាប់។ នេះក៏ព្រោះតែប្រជាជន មិនទទួលបានវ៉ាក់សាំងបង្ការគ្រប់គ្រាន់ ខណៈរវល់តែបារម្ភពីការឆ្លងជំងឺកូវីដ-១៩។ ករណីជំងឺកញ្ជ្រឹលបានហក់ឡើង ៨០ភាគរយ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២។ ជំងឺនេះបានថមថយឥទ្ធិពលឆ្លងក្នុងឆ្នាំ ២០២១ នៅជាង ៩ពាន់ករណីប៉ុណ្ណោះ ខណៈបច្ចុប្បន្នបានហក់ឡើងដល់ជាង ១៧៣៣៨ករណីឯណោះ។
ជំងឺកូវីដ-១៩ បានប៉ះពាល់ដល់ភាពរីកចម្រើនរបស់ពិភពលោកជាច្រើន ពិសេសទាក់ទងនឹងវិស័យសុខាភិបាលដែលតែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកន្លងមក។ ការផ្ទុះជំងឺកញ្ជ្រឹលឡើងជាច្រើនករណីនេះ បណ្ដាលមកពីកត្តាមួយចំនួន ដូចជាកង្វះខាតការផ្តល់វ៉ាក់សាំង កង្វះខាតធនធានរបស់ប្រជាជន និងឧបសគ្គក្នុងការស្វែងរកការព្យាបាលរបស់អ្នកជំងឺក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងចំនួន៥៧ នៅក្នុងប្រទេសចំនួន ៤៣ នៅតែមិនទាន់មានសកម្មភាពនៅឡើយ បើទោះជាស្ថានភាពជំងឺកូវីដ-១៩ បានធូស្បើយខ្លះហើយក្តី។ តាមការចុះផ្សាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF បានព្រមានថា យុទ្ធនាការចាក់វ៉ាកសាំងគួរតែចាប់ផ្ដើមសារជាថ្មីជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងបន្តជាសាកល។ ការផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងនឹងធ្វើឱ្យកុមារ ៧៣លាននាក់ ប្រឈមជំងឺកញ្ជ្រឹលនាថ្ងៃអនាគត។
អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យបណ្ដាប្រទេសដែលមានស្ថានភាពជំងឺកូវីដ-១៩ ល្អប្រសើរ ចាប់ផ្ដើមយកចិត្តទុកដាក់លើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងដទៃទៀតឡើងវិញ ដូចជាជំងឺកញ្ជ្រឹលជាដើម ដើម្បីទប់ស្កាត់ការកើនឡើងករណីថ្មីបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រៅពីជំងឺកញ្ជ្រឹល ជំងឺរលាកខួរឆ្អឹងខ្នង ក៏បានរកឃើញជាថ្មីដែរនៅម៉ាឡាវី ក្នុងទ្វីបអាហ្រ្វិក ក្រោយអវត្តមានតាំងពីឆ្នាំ ១៩៩២៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (9)
KAY MARY
· 2022-06-20
ជំងឺកញ្ជ្រឹលកើនឡើងជិត ៨០ភាគរយ នាដើមឆ្នាំ២០២២
Ya min
· 2022-06-07
😍😍😍
មករា លេខកូដ63230368
· 2022-05-23
😯
កែវ តុលា7777
· 2022-05-23
🤔🤔🤔
Seng Sopha
· 2022-05-23
😯😯
បងរិត គ្មានតម្លៃ
· 2022-05-23
Hi
ទូច បូយឿន
· 2022-05-22
😘😘
កវីកំសត់
· 2022-05-22
😮😮😮
ព្យាយាម បានសម្រេច
· 2022-05-22
👍👍
- 1
ទៅកាន់