
Lookingtoday
· 2022-05-27
Lisa ក្លាយជានិមិត្តរូប ដ៏មានឥទ្ធិពល សម្រាប់ក្មេងៗ ក្នុងប្រទេសថៃ
#កម្សាន្ត# #តារាអន្តរជាតិ# #Blackpink# #Lisa#
191
Lisa សមាជិកក្រុម BLACKPINK ជាតារាល្បីមួយរូប ដែលមានប្រជាប្រិយភាពល្បីខ្លាំងបំផុត លើពិភពលោក ដែលមកដើមកំណើត មកពីប្រទេសថៃ។ កើត និងធំធាត់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ នាងបានផ្លាស់ទៅរស់នៅ ប្រទេសកូរ៉េតាំងពីក្មេង ដើម្បីបន្តក្តីសុបិន ចង់ក្លាយជាតារា K-Pop ។
នាងបានចុះកុងត្រា ជាមួយផលិតកម្ម YG Entertainment ហើយបានហ្វឹកហាត់ជាច្រើនឆ្នាំ មុននឹងចេញជាលើកដំបូង ក្នុងក្រុម BLACKPINK ។ ក្រុមនេះទទួលបានជោគជ័យភ្លាមៗ ជាមួយនឹងបទចម្រៀងដំបូង របស់ពួកគេមានចំណងជើងថា “ Whistle” និង “Boombayah ” ដែលបានរុញច្រាន សមាជិក BLACKPINK ទាំងបួនក្លាយជា K-pop Idol មានឥទ្ធិពលខ្លាំងបំផុត។
បន្ទាប់ពីក្លាយជា K-pop Idol Lisa បានបន្តក្លាយជាតារាម៉ូដែល និងទូចសុឆន្ទះតំណាង ឱ្យផលិតផល និងម៉ាកប្រេនល្បីៗ លើពិភពលោក ដែលនេះជាជោគជ័យដ៏ធំធេង សម្រាប់តារាស្រីសញ្ជាតិថៃរូបនេះ។
ដោយសារភាពជោគជ័យ ដ៏ធំធេងរបស់នាង នៅក្នុងវិស័យសិល្បៈចម្រុះបែបនេះ វាមិនមែនជារឿងចម្លែកទេ ដែលក្មេងៗជាច្រើន រស់នៅក្នុងប្រទេសថៃ បានជ្រើសរើសនាងធ្វើជាគំរូរបស់ពួកគេ។
Lisa សមាជិក BLACKPINK បានដឹងយ៉ាងច្បាស់ អំពីកិត្តិយសនេះ ដោយបានសារភាពនៅក្នុង ភាពយន្តឯកសាររបស់ Netflix ដែលមានឈ្មោះថា Light Up The Sky ថា “ ខ្ញុំជាគំរូនៅប្រទេសថៃ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំ នឹងក្លាយជាតន្ត្រីករប្រភេទណា ” ។ នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តីអាមេរិក Rolling Stone នាងត្រូវបានគេសួរថាតើនាង មានន័យយ៉ាងណា ចំពោះពាក្យរបស់នាង។
Lisa បានពន្យល់ថា នាងមិនមានទំនុកចិត្តថានាង គួរតែជាអ្នកបំផុសគំនិត របស់ពួកគេទេ ព្រោះនាងខ្លួន ឯងពេលខ្លះនៅមានចំណុចខាតនៅឡើយ ហើយ Lisa បន្តថានាងជឿថា នៅមានអ្វីច្រើនសម្រាប់នាង ដើម្បីរៀនព្រោះនាងនៅក្មេង។
“ រាល់ពេលដែលខ្ញុំទៅប្រទេសថៃ មានក្មេងៗជំនាន់ថ្មីដែលមើលមកខ្ញុំថា ‘ខ្ញុំចង់ដូច Lisa, unni!’ ប៉ុន្តែនៅពេលដែលខ្ញុំមើលខ្លួនឯង ខ្ញុំនៅមានចំណុចខ្វះជាច្រើន វាមានរឿងជាច្រើនដែលខ្ញុំមិនដឹង ព្រោះខ្ញុំនៅក្មេង ” នេះជាពាក្យសម្ដីរបស់ Lisa សមាជិក BLACKPINK៕ Source: Sabay
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

យោបល់ទាំងអស់ (0)
គ្មានយោបល់