
Than Soklin
· 2022-05-28
តារាថៃល្បីៗទាំង៧ ដួងដែលមានអ្នកចុច Follow ច្រើនជាងគេនៅលើ Instagram
#Yaya Urassaya# #Instagram# #កម្សាន្ត# #តារាអន្តរជាតិ# #Mai Davika#
2244
ជាមួយនឹងប្រជាប្រិយភាពខ្ពស់របស់ពួកគេនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសជាច្រើនទៀតផងនោះ តារាប្រុសស្រីថៃទាំង ៧ ដួងនេះមានអ្នកចុចតាមដានជាច្រើននៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់ពួកគេ ។

(កញ្ញា Yaya Urassaya និងកញ្ញា កញ្ញា Mai Davika)
១.កញ្ញា Blackpink’s Lisa

(កញ្ញា Blackpink' Lisa Manoban)
ក្នុងនាមជាសមាជិកក្រុមចម្រៀងនារី K-POP ដ៏មានប្រជាប្រិយ កញ្ញា Blackpink' Lisa Manoban មានឈ្មោះល្បីក្នុងប្រទេសជាច្រើនក្នុងពិភពលោក។ ឥឡូវនេះនាងទទួលបានអ្នកចុចតាមដានរហូតដល់ ៧៧,៨៩១,០៩១ នាក់នៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់នាង។
២.កញ្ញា Mai Davika

(កញ្ញា Mai Davika)
កញ្ញា Mai Davika ជាតារាសម្ដែងថៃដែលមានអ្នកចុចតាមដានច្រើនជាងគេលើបណ្ដាញសង្គម Instagram ។បច្ចុប្បន្ននេះ តារាដ៏ស្រស់ស្អាតរូបនេះទទួលបានអ្នកចុចតាមដានរហូតដល់ ១៦,៤៧៩,២០៦ នាក់នៅលើបណ្តាញសង្គមដ៏ល្បីមួយនេះ។
៣.លោក Bambam ក្រុម GOT 7

(លោក Bambam)
ជាមួយនឹងប្រជាប្រិយភាពខ្ពស់លោក Bambam ក្រុម GOT 7 ទទួលបានអ្នកចុចតាមដានចំនួន ១៦,៣៥០,៦៦៤ នាក់នៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់គាត់។
៤.លោក Bright Vachirawit

(លោក Bright Vachirawit)
តារាប្រុសរូបសង្ហាលោក Bright Vachirawit នៅតែបន្តការកើនឡើងនូវប្រជាប្រិយភាពនៅអាស៊ី និងប្រទេសជាច្រើនទៀត រហូតទទួលបានអ្នកចុចតាមដាន ១៤,៩២៦,៣៨២ នាក់នៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់គាត់។
៥. អ្នកនាង Aum Patchrapa

(អ្នកនាង Aum Patchrapa)
កំពូលតារាស្រីអ្នកនាង Aum Patchrapa រក្សាបាននូវប្រជាប្រិយភាពខ្ពស់ ហើយនៅតែស្ថិតក្នុងលំដាប់កំពូលទាំង ៧នេះផងដែរ នៅពេលនេះនាងមានអ្នកតាមដានចំនួន ១៤,៤៣៤,១៩០ នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយមួយនេះ។
៦.លោក Win Metawin

(លោក Win Metawin)
លោក Win Metawin កាន់តែល្បីល្បាញក្រោយលោកសម្តែងខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា 2Gether The Series ដែលបានចាក់ផ្សាយនៅក្នងស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍ GMM 25 ។បច្ចុប្បន្ននេះគាត់ទទួលបានអ្នកចុចតាមដានចំនួន ១៤,២១១,៥៦០ នាក់នៅលើ Instagram ។
៧.កញ្ញា Yaya Urassaya

(កញ្ញា Yaya Urassaya)
កញ្ញា Yaya Urassaya គឺជាតារាស្រីថៃដែលមានប្រជាប្រិយភាពបំផុតនៅក្នុងវិស័យសិល្បៈ។នាងបានធ្វើការជាមួយម៉ាកយីហោក្នុងស្រុក និងអន្តរជាតិជាច្រើន ហើយនៅលើបណ្តាញសង្គម Instagram វិញនាងនាងទទួលបានអ្នកចុចតាមដាន ១១,៦៩៤,៨៧០ នាក់ផងដែរ ។
ប្រែសម្រួល៖than soklin
ប្រភព៖Thai update
https://www.thaiupdate.info/top-7-thai-celeb-instagram/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (6)
Jendy1000090382
· 2022-05-28
💃🕺🏾💃🕺🏾💃🕺🏾💃🕺🏾💃
កវីកំសត់
· 2022-05-28
🙃🙃🙃
ទូច បូយឿន
· 2022-05-28
😍😍😍😍
Mai Meiling
· 2022-05-28
👍👍👍
ភាពយន្តនិងកម្សាន្ត
· 2022-05-28
😍😍
រីមុីហ័ង
· 2022-05-28
👍👍
- 1
ទៅកាន់