
Pisey trip
· 2022-06-01
កុំនិយាយរឿងខ្លួនឯងប្រាប់អ្នកដទៃ
#រឿងផ្ទាល់ខ្លួន# #ចំណេះដឹង# #Inspiration Stories# #ការតស៊ូព្យាយាម#
327
មនុស្សមួយចំនួនដែលនៅក្បែរយើង ចង់ឃើញយើងល្អ តែមិនអាចល្អជាងគេឡើយ សណ្តានមនុស្សខ្លះល្អតែនិងមុខក្រោយខ្នងចាំតែពេជ្រាយយើងតែប៉ុណ្ណោះ។

(រូបតំណាង)
តែបើយើងតស៊ូព្យាយាមយកការឈឺចាប់ពីការម៉ាក់ងាយទាំងនោះមកធ្វើឲ្យខ្លួនយើងល្អប្រសើជាងនេះ ថ្ងៃណាមួយមនុស្សទាំងឡាយនោះនឹងបានភ្លឺភ្នែកមិនខានឡើយ ទៅជាយ៉ាងណាក៏ដោយគ្រប់យ៉ាងដែលជារបស់យើងវាននៅតែជារបស់យើង គ្មាននរណាម្នាក់អាចបញ្ឈប់ព្រហ្មលិខិត ឬទាយយកវាចេញពីជីវិតយើងបានទេ សំខាន់យើងធ្វើល្អអោយច្រើនបុណ្យកុសលដែលយើងបានធ្វើនោះនឹងជួយរុញច្រានឲ្យយើងជួបតែមនុស្សល្អៗ
មានរឿងខ្លះបើមិនគួរនិយាយកុំនិយាយប្រាប់គេឲ្យសោះ ទិញផ្ទះ? បិទមាត់អោយជិត ទិញឡានថ្មី? បិទមាត់អោយជិត មានគម្រោងរៀបការ? បិទមាត់អោយជិត មានគម្រោងក្នុងជីវិត ? បិទមាត់អោយជិត ៩៩%គឺក្តីសុបិន្តរបស់យើងមិនអាចក្លាយជាការពិតបានទេនៅពេលដែលយើងនិយាយរឿងទាំងនោះប្រាប់ខុសមនុស្ស ខុសពេល យ៉ាងណាម៉ិញរឿងណាលាក់បានគួរតែលាក់កុំបញ្ចេញវាមកក្រៅអី ប្រៀបដូចសុភាសិតចាស់បុរាណពោលថា ចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកនោះដូច្នោះឯង ត្រូវចាំថាគេជាអ្នកដទៃ មិនត្រូវជាអ្នីនឹងអ្នកបើអ្នករៀបរាប់រឿងគម្រោងក្នុងជីវិតរបស់អ្នកប្រាប់គេអស់ ប្រៀបដូចជាអ្នកកំពុងតែដើរស្រាតបង្ហាញកេរ្តិ៍ខ្មាស់ខ្លួនឯងជាសាធារណៈជាមិនខាន ដូចចាស់ៗតែនិយាយតៗគ្នាថា មាត់មនុស្សវែងជាងផ្លូវ មនុស្ស១០០ គឺចិត្ត១០០ ថ្ងៃនេះគេល្អនិងអ្នកគង់មានថ្ងៃណាមួយអ្នកក្លាយជាមនុស្សសម្អប់ រឿងដែលអ្នកធ្លាប់ប្រាប់គេគ្រប់យ៉ាងក៏នឹងត្រូវបានលាតត្រដាង សួរថាវាជាកំហុសអ្នកណា? ជាកំហុសរបស់បុគ្គលម្នាក់នោះដែលនិយាយអាក្រក់ពីអ្នកឬ? អត់ទេកំហុសគ្រប់យ៉ាងគឺកើតចេញពីអ្នកតែម្នាក់គត់ ដូច្នេះរឿងណាដែលនិយាយហើយមិនមានប្រយោជន៍ដល់ខ្លួនកុំនិយាយអីល្អជាង តែបើអ្នកស្រ្តេសខ្លាំងពេកនោះ អ្នកអាចពិភាក្សាវាជួយមួយនិង ក្រុមគ្រួសាររបស់អ្នក ព្រោះមានតែគ្រួសារយើងទេដែលតែងតែផ្តល់ភាពកក់ក្តៅដ៏ល្អបំផុតសម្រាប់អ្នក ។ ជាចុងក្រោយខ្ញុំសង្ឃឹមថាអត្ថបទខ្លីនេះ នឹងអាចជួយបងប្អូនក្នុងការសម្រេចចិត្តបានមួយជ្រុងតូចដែរ សូមអរគុណ និងសូមស្វាគមន៍ពីខ្ញុំ Pisey trip
អត្ថបទដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់