
Knongsrok
· 2022-06-09
វែបសាយទេសចរណ៍បរទេសដ៏ល្បីមួយ បង្ហាញហេតុផលទាំង ១៣ ដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជាឱ្យបានម្តងក្នុងមួយជីវិត
#ប្រទេសកម្ពុជា# #ដើរលេង# #ប្រាសាទអង្គរវត្ត# #ដើរលេងស្រុកខ្មែរ#
5580
ប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិជាច្រើនអនេកទាំងសម្បត្តិធម្មជាតិ និងវប្បធម៌ផ្នែកវប្បធម៌ ជាពិសេសគឺប្រាង្គប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញផងដែរ។ ដោយហេតុនេះហើយបានជាក្នុងមួយឆ្នាំ កម្ពុជាបានស្រូបទាញចំនួនភ្ញៀវទេសចរណ៍រាប់លានអ្នកមកកម្សាន្តមិនចេះដាច់។
នៅក្នុងនោះសូម្បីតែវែបសាយទេសចរណ៍បរទេសដ៏ល្បី Culture Trips ក៏បានសរសេរអត្ថបទដ៏ទាក់ទាញមួយជួយផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកខ្មែរផងដែរ។
ទាំងនេះជាហេតុផលទាំង ១៣យ៉ាងដែលវែបសាយបរទេស បានរៀបរាប់ពីមូលហេតុដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជា ៖
១. ប្រាសាទអង្គរវត្ត៖ កម្ពុជាយើងមានប្រាសាទអង្គរវត្ត ជាប្រាសាទអច្ឆិរយៈ ដ៏អស្ចារ្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានភាពប្រណីតស្រស់ស្អាត និងអស្ចារ្យខ្លាំងលើលោក។
២. ស្នាមញញឹម និងភាពរួសរាយ៖ ប្រជាជនខ្មែរត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលមានស្នាមញញឹមស្រស់ស្អាតស្មោះត្រង់ចេញពីចិត្ត ជាប្រជាជនមានភាពរួសរាយ និងចេះជួយយលអាសារគ្នាទៅវិញទៅមក។
៣. ប្រជុំកោះស្រស់ស្អាតមិនទាន់កែច្នៃ៖ ឆ្នេរសមុទ្រ និងបណ្តុំកោះនៅស្រុកខ្មែរត្រូវបានគេដឹងថាមានភាពស្រស់ស្អាតពីធម្មជាតិ ដូចជាកោះរ៉ុងសន្លឹម កោះតាគៀវ និងកោះមួយចំនួនទៀតដែលមិនសូវត្រូវបានគេស្គាល់ ដែលជាហេតុធ្វើឱ្យវាជាកោះដែលជនបរទេសចូលចិត្តទៅស្រាវជ្រាវកម្សាន្ត។
៤. ដំណើរកម្សាន្ត និងការរស់នៅក្នុងជីវិតជនបទ៖ សម្រាប់ជនបរទេសដែលចង់ស្គាល់ និងភ្លក់រសជាតិជីវិតជនបទពិតៗ ប្រទេសកម្ពុជាមានកន្លែងកម្សាន្តជាច្រើនសម្រាប់អ្នកបាន ដោយការស្នាក់នៅរស់ជាមួយផ្ទះប្រជាជន ប្រើការរស់នៅជាមួយប្រជាជន និងការទទួលទានអាហារបែបក្នុងស្រុក ដែលការទេសចរណ៍បែបនេះទទួលបានការពេញនិយម មែនទែនពីសំណាក់ភ្ញៀវបរទេស។
៥. ការកម្សាន្តនៅក្នុងព្រៃភ្នំ និងសត្វព្រៃ៖ ប្រទេសកម្ពុជាសម្បូរជួរភ្នំ និងសម្បត្តិព្រៃឈើជាច្រើនកន្លែងដែលអាចឱ្យជនបរទេសដើរកម្សាន្ត និងសិក្សាស្រាវជ្រាវបានសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ។ ដោយសត្វព្រៃអ្នកអាចទស្សនានៅសួនភ្នំតាម៉ៅ ឯការដើររុកព្រៃ អ្នកអាចទៅលេងខេត្តរតនគីរី មណ្ធលគិរី និងជួរភ្នំក្រវាញជាដើម។
៦. ទឹកជ្រោះ និងទឹកធ្លាក់៖ ដោយសារតែសម្បូរជួរភ្នំ និងព្រៃឈើ កម្ពុជាអំណោយផលទៅដោយទឹកជ្រោះ និងទឹកធ្លាក់ស្រស់ស្អាតជាច្រើនកន្លែង ដែលកន្លែងខ្លះមានទឹកធ្លាក់ជាដំណាក់ៗ មើលទៅស្រស់ស្អាតបែបធម្មជាតិពិតៗ។
៧. សម្បត្តិវប្បធម៌សម្បូរបែប៖ ប្រទេសកម្ពុជាត្រូវបានគេឱ្យឈ្មោះថាជាទឹកដីសុវណ្ណភាព ព្រោះក្រៅពីសម្បូរទៅដោយសម្បត្តិធម្មជាតិ ប្រទេសកម្ពុជាមានវប្បធម៌ និងអរិយធម៌បុរាណចំណាស់ដ៏សម្បូរបែបន្សល់មកទល់បច្ចុប្បន្ន មានទាំងប្រាសាទរាប់ពាន់ សម្លាក់ក្បាច់ក្បូររចនាប្រណីតល្អវិចិត្រ និងសម្បត្តិសិល្បៈវប្បធម៌យ៉ាងរស់រវើក។
៨. ប្រវត្តិសាស្រ្តអស្ចារ្យគួរឱ្យចាប់អារម្មណ៍ ៖ ទាំងប្រវត្តិនៃការកកើតទឹកដី ប្រវត្តិសាស្រ្តប្រទេសអាណាចក្រអង្គរ និងប្រវត្តិសាស្រ្តនានានៃការរីកចម្រើនដ៏រុងរឿងនៃប្រទេសកម្ពុជា គឺជាសាច់រឿងមួយដ៏គួរឱ្យចាប់អារម្មណ៍ដែលអ្នកទេសចរណ៍ចូលចិត្តចង់ដឹងចង់ឮ និងចង់សិក្សាស្រាវជ្រាវផងដែរ។
៩. សិល្បៈប្លែកស្អាត និងរស់រវើក៖ ដោយសារតែទទួលឥទ្ឌិពលបន្សល់ពិសម័យដើម ប្រទេសកម្ពុជាសម្បូរទៅដោយសម្បត្តិសិល្បៈរស់រវើកជាច្រើនកន្លែង ទាំងសំណង់បុរាណ និងការតុបតែងសិល្បៈសំណង់បង្កើតថ្មី ជាពិសេសមិនថាតែសណ្ឋាការ កន្លែងកម្សាន្តឬភោជនីយដ្ឋាន អ្នកទេសចរណ៍សុទ្ធតែពេញចិត្តការរៀបចំបែបសិល្បៈយ់ាងរស់រវើកអស់ទាំងនោះ។
១០. ផ្សារ ៖ ផ្សារគឺជាទីកន្លែងទេសចរណ៍មួយដែលទទួលបានការពេញនិយម ដែលអ្នកទេសចរណ៍ចង់ទៅដើរកម្សាន្ត ទិញទំនិញ មានទាំងផ្សាររាត្រីខេត្តសៀមរាប ផ្សាររុស្ស៊ី ផ្សារធំថ្មី ផ្សារចាស់ និងផ្សារបឹងកេងកងជាដើម ព្រោះផ្សារទាំងនោះមានវត្ថុអនុស្សាវរីយ៍ជាច្រើនដែលអ្នកទេសចរណ៍ចាប់អារម្មណ៍ ចម្លាក់ក្បាច់ក្បូរ រូបភាពគំនូរ ម្ហូបអាហារខ្មែរ និងវត្ថុជាច្រើនទាក់ទងនឹងសម្បត្តិសិល្បៈវប្បធម៌ប្រទេសកម្ពុជា ជាពិសេសគឺឈុតសំលៀកបំពាក់ខ្មែរតែម្តង។
១១. ពិធីបុណ្យទាន និងថ្ងៃឈប់សម្រាកសំខាន់ៗ៖ អ្នកទេសចរណ៍ចូលចិត្តមកកម្សាន្តប្រទេសខ្មែរនាថ្ងៃសម្រាករបស់ប្រទេសកម្ពុជា ដោយសារតែពិធីបុណ្យមួយចំនួនបានធ្វើឱ្យភ្ញៀវទេសចរណ៍បានឃើញពីប្រពៃណីទំនៀមទម្លាប់ និងអរិយធម៌ខ្មែរដ៏ផូរផង់គួរឱ្យចាប់អារម្មណ៍។
១២.ម្ហូបអាហារ៖ ប្រទេសកម្ពុជាមានមុខម្ហូបប្លែក និងឆ្ងាញ់ពិសាជាច្រើនមុខ ដែលភ្ញៀវទេសចរណ៍អាចភ្លក់រសជាតិបាន ជាពិសេសម្ហូបអាហារភាគច្រើនសុទ្ធតែជាប់មាត់អ្នកទេសចរណ៍ដឹងតែគ្រប់គ្នា។
១៣. ទេសភាព៖ បើនិយាយពីទេសភាពប្រទេសកម្ពុជាវិញ គឺថាស្រស់ស្អាតមិនបាច់វាចា ពោលគឺសុទ្ធតែមានភាពស្រស់ស្អាតបែបធម្មជាតិ គ្មានការកែច្នៃ ជិះតែតាមផ្លូវអ្នកទេសចរណ៍ក៏រីករាយប្លែកភ្នែកនឹងទេសភាពវាលស្រែវែងអន្លាយខៀវស្រងាត់ ដើមឈើតូចធំអមសងខាងផ្លូវ ឯផ្លូវខ្លះមានជួរភ្នំខ្វាត់ខ្វែងចុះឡើងស្រស់ស្អាតប្លែកអារម្មណ៍ដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភព៖ Calture Trips
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (9)
ថន សូភី
· 2022-11-30
😍😍
Viveak
· 2022-09-16
👍
Camping
· 2022-09-11
ខ្ញុំនឹងចែករំលែក អត្ថបទ&វីដេអូ ទាក់ទងនឹងដំណើរកម្សាន្តជូនបងប្អូនមើល អធ្យាស័យបងប្អូនជួយចុច Like នឹង សញ្ញា+ ( Follow ) ខ្ញុំណឹងចុច Like សងវិញ 🤪😍
យ៉ា តាកែវ
· 2022-09-08
Hi
មករា លេខកូដ63230368
· 2022-09-08
👍
Sourn Lieng
· 2022-09-07
🤔🤔🤔🤔🤔
Khannhe
· 2022-09-04
សែនស្រលាញ់❤❤
ប្រុសភី កំពុងឆ្នាំង
· 2022-08-24
❤️
- 1
ទៅកាន់