បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2022-06-10

ដៃកាន់លុយពេញសៅរ៍-អាទិត្យ អ្នកកើតឆ្នាំ ៣ យីអ៊ុនឡើងខ្ពស់ណាស់ ចុងសប្តាហ៍នេះ

#ហុងស៊ុយ# #រាសី# #ជំនឿ# #ហោរាសាស្រ្ត#

6226

សម្រាប់អ្នកកើតឆ្នាំទាំង ៣ នៅចន្លោះចុងសប្តាហ៍ ពោលថ្ងៃទីទី ១១ និង ១២ មិថុនា ឆ្នាំ ២០២២ ពួកគេនឹងមានរាសីឡើងខ្ពស់ត្រដែត អាចមានលុយចូលឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅសឹងពីរថ្ងៃពេញ៖

អ្នកកើតឆ្នាំជូត - កណ្តុរមនុស្សដែលកើតឆ្នាំជូត នៅចុងសប្តាហ៍នេះ ប្រៀបដូចជាមានផ្កាយនាំសំណាង ចូលមកដល់ជីវិតរបស់ពួកគេ។ ដ្បិតបើកន្លងមកមានគ្រោះច្រើនក្នុងជីវិត តែមិនអីទេពេលខាងមុខនេះទៅ គឺនឹងល្អវិញហើយ។

ជាពិសេសចំថ្ងៃអាទិត្យតែម្តង អ្នកកើតឆ្នាំកណ្តុរ នឹងមានយីអ៊ុនឡើងខ្ពស់ ហើយបើចេះចាប់យកឱកាសទាំងនោះផង នោះនឹងមានលុយកាន់ពេញ ល្មមនឹងរាប់ហត់។

អ្នកកើតឆ្នាំឆ្លូវ - គោឆ្នាំឆ្លូវ ត្រូវបានគេទស្សន៍ទាយឃើញថា នឹងមានការផ្លាស់ប្តូរវិជ្ជមានច្រើនចាប់ពីចុងសប្តាហ៍នេះតទៅ។ ពួកគេនឹងទទួលបានការកោតសរសើរ គោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន ប្លែកខុសពីពេលមុន ហើយតាមថាអាចមានឱកាសឡើងប្រាក់ខែទៀតផង បើជាបុគ្គលិកបម្រើការក្នុងស្ថាប័នណាមួយ។

នៅថ្ងៃសៅរ៍-អាទិត្យខាងមុខ អ្នកប្រៀបដូចទទួលបានរង្វាន់ធំសម្រាប់ជីវិត ពោលនឹងមិនហត់ ឬខ្វល់ខ្វាយរឿងហិរញ្ញវត្ថុដូចជាពេលមុនទៀតឡើយ។ យ៉ាងណាបើមានលុយក្នុងដៃហើយ ក៏ចេះគ្រប់គ្រងនិងបែងចែកប្រើប្រាស់ឲ្យបានជាផលចំណេញទៅពេលខាងមុខផង ជៀសវាងការចាយវាយដោយមិនបានគិតឲ្យបានល្អិតល្អន់។

ឆ្នាំកុរ – ជ្រូកសម្រាប់អ្នកកើតឆ្នាំជ្រូក គឺជាមនុស្សឆ្លាត ដែលជួបការលំបាកមិនយូរទេ ព្រោះមនុស្សនេះមានសមត្ថភាពក្នុងការរើបម្រាស់ខ្លួនចេញពីបញ្ហាទាំងឡាយ។ យ៉ាងណានៅចុងសប្តាហ៍ថ្ងៃទី ១១-១២ មិថុនា អ្នកនឹងរកឃើញគោលដៅជីវិតច្បាស់លាស់ ឃើញកោះឃើញត្រើយពិតប្រាកដ ដែលអ្នកអាចបោះជំហានទៅមុខបាន។

សម្រាប់អ្នកដែលបានខិតខំប្រឹងប្រែងតាំងពីដំបូងហើយនោះ ក៏នឹងទទួលបានលាភធំមួយនៅថ្ងៃសៅរ៍ ឬអាទិត្យ ហើយអ្នកទទួលយកទៅ ព្រោះវាជាការតបស្នងនៅការខិតខំប្រឹងប្រែងទាំងឡាយរបស់អ្នកកន្លងមក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (12)

ថន សូភី

· 2022-06-28

😀😍

មករា លេខកូដ63230368

· 2022-06-28

😍

Ya min

· 2022-06-24

😉😉

ថន សូភី

· 2022-06-19

👍👍❤❤

ផាង អុី ឈានកូនពៅ

· 2022-06-18

😘😍

VANSOUMNEA

· 2022-06-16

🤗🤔

មុខម្ហូប

· 2022-06-16

🙂🙂🙂🙂🤗🤗🤗🤗

មិត្ត1000164672

· 2022-06-15

😍

មិត្ត1000113947

· 2022-06-15

😍

Ya min

· 2022-06-15

😍😍😍😍

Seng Sopha

· 2022-06-11

😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់

ការណែនាំពិសេស