
Jinghab Vlogger
· 2022-06-10
នំបញ្ចុកទឹកម្ហិច ខេត្តកំពត
#អាហារខ្មែរ# #អាហារ# #នំបញ្ចុកទឹកម្ហិច#
5826
បន្ទាប់ពីនំប៉ុងកៀបហើយ សាកក្រលែកមកមើលនំបញ្ចុកទឹកម្ហិចម្តងមើល!!!!

ភ្ញៀវទេសចរមិនថាជិត រឺ ឆ្ងាយសុទ្ធតែស្គាល់ហើយនំបញ្ចុកទឹកម្ហិច ប្រចាំខេត្តកំពតដែលមានរសជាតិឆ្ងាញ់ ញាំមិនចេះធុញ មួយចានហើយចង់ដាក់មួយចានទៀត ឃើញទឹកថ្លាៗអញ្ជឹងទេ តែកុំនិយាយពីរសជាតិ ម៉ាអេមហ្មង ព្រោះនំបញ្ចុកគឺធ្វើថ្មីៗបែបសាច់ស្វិតញាំជាមួយទឹកនំដ៏មានជាតិហើយហិលតិចៗទៀតគឺក្តីសុខហ្មង តម្លៃសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះ នៅមាននំកងដែលធ្វើថ្មីៗដ៏ឆ្ងាញ់ពិសាថែមទៀតផង។

ទីតាំងស្ថិតនៅផ្លូវចូលវត្តព្រៃតុម្ព (តូបចុងក្រោយគេ) ក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ បើអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ (ទិសដៅភ្នំពេញមកកំពត) បត់ចូលក្ខោងទ្វាវត្តព្រៃតុម្ពដែលស្ថិតនៅខាងឆ្វេងដៃ បន្ទាប់មកបន្តដំណើរប្រហែល ១គីឡូម៉ែត្រទៀត រួចបត់ស្តាំ នោះអ្នកនឹងបានមកដល់ទីតាំងតែម្តង។


កុំភ្លេចចូលទៅសាកទាំងអស់គ្នាណា៎!
អត្ថបទដោយ៖ Jinghab Vlogger
All rights reserved.
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (9)
Tork Keo កែវ
· 2023-03-19
😃
មិត្ត598156650
· 2022-12-24
ខានទៅលេងកំពតយូហើយ..ឥឡូវមិនដឹងជាប្រែប្រួលអ្វីខ្លះហើយទេបងប្អូនអើយ🤣🤣🤣🤣🤣
Seangheng Wemedia
· 2022-09-09
😍😍😘
មិត្ត1000178424
· 2022-07-22
hello you
មិត្ត1000175070
· 2022-07-01
😯😯😯😯😯
បងរិត គ្មានតម្លៃ
· 2022-06-22
Hi
Kim srit Sin
· 2022-06-14
សាកញាំបានដឹងពីរស់ជាតិបងប្អូន👍
មិត្ត1000141673
· 2022-06-11
គួរអោយចង់ញ៉ាំណាស់
រីមុីហ័ង
· 2022-06-10
👍👍
- 1
ទៅកាន់