បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2022-06-10

"ប្រាសាទអំពិលរលំ" ប្រាសាទដែលមានផ្ដែរទ្វារស្ថិតក្នុងរចនាបថព្រៃក្មេងផង និងផ្តែរទ្វាររចនាបថកំពង់ព្រះផង

#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ប្រាសាទអំពិលរលំ#

7793

គេនិយាយថាខេត្តកំពង់ធំជាខេត្ត សំបូរទៅដោយប្រាសាទសម័យបុរេអង្គរ (មុនអង្គរ) គឺមិនខុសទេ ដោយសារខេត្តនេះជាអតីតទឹកដីនៃរាជធានីឥសានបុរៈ ឬសម្បូរព្រៃគុហ៍ នាសម័យចេនឡា។

ប្រាសាទបុរេអង្គរ ភាគច្រើនលើសលប់គឺសល់ឡើងអំពីឥដ្ឋ ហើយនៅខេត្តកំពង់ធំនេះមានសេសសល់ប្រាសាទឥដ្ឋជាច្រើនកន្លែង និងសឹងគ្រប់ស្រុកទូទាំងខេត្ត។ នៅស្រុកស្ទោង ដែលមានព្រំប្រទល់ជាប់បឹងទន្លេសាប និងខេត្តសៀមរាប គឺមានសល់ប្រាសាទឥដ្ឋដ៏គួរឲ្យចាប់អារម្មណ៍មួយមានឈ្មោះថា ប្រាសាទអំពិលរលំ។ 

ប្រាសាទអំពិលរលំ ឬប្រាសាទបី ជាសិល្បៈស្ថាបត្យកម្មខ្មែរសម័យមុនអង្គរ រចនាបថព្រៃក្មេង និងរចនាបថកំពង់ព្រះ ប្រហែលជាសាងសង់នៅចុងសតវត្សទី៧ ដើមសតវត្សទី៨។ ប្រាសាទអណ្តែតរបស់ប្រាសាទនេះមានទម្រង់ប្រហាក់ប្រហែលគ្នាជាមួយប្រាសាទអណ្តែតនៅប្រាសាទព្រះធាតុខ្វាន់ពីរ ក្នុងខេត្តក្រចេះ​ ប៉ុន្តែផ្តែរទ្វារនៅប្រាសាទបានបាត់បង់ហើយ។

បច្ចុប្បន្នមានការសង់រោងធ្វើពីដែកគ្របពីលើប្រាសាទ ទាំងស្រុងដើម្បីការពារភ្លៀង និងកម្ដៅ បើទោះបីជាមើលទៅហាក់ដូចជាបំផ្លាញសោភណ្ឌភាពបន្តិចមែន តែវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាប្រាសាទដ៏ទ្រុឌទ្រោមនេះឲ្យគង់វង្សតទៅមុខទៀត៕ 

អត្ថបទ៖ WowCambodian/ រូបថត៖ ថន វរ៌ធន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

MUNY LOVE

· 2022-07-25

👍👍👍

Athen

· 2022-07-25

ប្រាសាទអំពិលរលំ" ប្រាសាទដែលមានផ្ដែរទ្វារស្ថិតក្នុងរចនាបថព្រៃក្មេងផង និងផ្តែរទ្វាររចនាបថកំពង់ព្រះផង

មករា លេខកូដ63230368

· 2022-07-18

😍

មុខម្ហូប

· 2022-06-18

🙂🙂🙂🙂

ចាន់ថេង

· 2022-06-11

😮😮😮😮

  • 1
ទៅកាន់