 
 Chester
· 2019-03-06
តើជំងឺរលាកខ្នែងពោះវៀន បណ្តាលមកពីអ្វី និងត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេច?
0
អាការឈឺចុកចាប់នៅក្នុងពោះ រាគរូស និងទល់លាមក ភាគច្រើនវាបណ្តាលមកពីអាការពុលចំណីអាហារ ឬជំងឺទាក់ទងនឹងមេរោគវីរុសនៅក្នុងក្រពះពោះវៀនតែម្តង ដោយមិនសូវជាមានអ្នកចាប់អារម្មណ៍ថាវាជារោគសញ្ញានៃជំងឺរលាកខ្នែងពោះវៀនឡើយ ដោយសារជំងឺនេះមិនសូវជាកើតឡើងប៉ុន្មានទេចំពោះមនុស្សទូទៅ គឺមានត្រឹមភាគតិចប៉ុណ្ណោះ។

ក) មូលហេតុ៖
 - ការបង្ករោគដោយពពួកវីរុស ឬបាក់តេរីនៅក្នុងពោះវៀន
 - ដុំលាមករឹង (ដុំលាមកតូចៗទៅស្ទះរន្ធខ្នែងពោះវៀន)
 - ជាពពួកប៉ារ៉ាសិត
 - ដុំតូចៗផ្សេងទៀតទៅស្ទះរន្ធខ្នែងពោះវៀន 
 ខ) ប្រភេទនៃការរលាកខ្នែងពោះវៀន៖
 - ការរលាកស្រួចស្រាវ
 - ការរលាកដោយមានខ្ទុះ ជាអាប់សែ
 - ការរលួយខ្នែងតែម្តង
 គ) រោគសញ្ញា៖ 
 - ឈឺពោះខ្លាំងនៅផ្នែកខាងស្តាំក្រោមផ្ចិត
 - ក្តៅខ្លួន
 - ក្អូតចង្អោរ
 - បាយមិនបាន
 - អណ្តាតឡើងស

 ឃ) រោគវិន្និច្ឆ័យ៖
 យើងអាចធ្វើរោគវិន្និច្ឆ័យបានដោយ
 - អ្នកជំងឺឈឺនៅផ្នែកខាងស្តាំក្រោមផ្ចិតពេលសង្កត់
 - ក្តៅខ្លួន
 - គ្រាប់ឈាមសឡើងខ្ពស់
 - បើធ្វើអេកូ និងស្កេនពោះ ឃើញថាមានរលាកខ្នែងពោះវៀនដោយរីកធំនៃខ្នែង
 ង) ផលវិបាក៖
 - រលាកខ្នែងពោះវៀនជាជំងឺដែលត្រូវធ្វើការវះកាត់ជាបន្ទាន់ ។ បើយើងមិនឆាប់ព្យាបាលដោយការវះកាត់ទេ អ្នកជំងឺអាចគ្រោះថ្នាក់ដល់ជីវិត 
 - ពេលខ្នែងរលាកយូរទៅវាបណ្តាលឲ្យរលួយស្អុយក្នុងពោះ ដែលធ្វើឲ្យសាយភាយមេរោគ ដែលកើតជាជំងឺមួយទៀតហៅថា “រលាកស្រោមពោះ” 
 ច) ការព្យាបាល៖ 
 ដោយសារវិទ្យាសាស្ដ្រ និងមធ្យោបាយព្យាបាលទំនើបៗសព្វថ្ងៃនេះ ការព្យាបាលមានពីរប្រភេទ៖ ដោយ ការវះកាត់ដោយចោះ និងការវះកាត់ដោយការវះពោះផ្ទាល់ (តែទំហំនៃការវះកាត់តូចប្រហែល ៤សង់ទីម៉ែត្រ) នៅផ្នែកខាងស្ដាំក្រោមផ្ចិត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់