
ជីវិត–Jivit
· 2022-06-24
រឿង ទីបំផុតនៃស្នេហ៍ ភាគទី២ វគ្គជំនួបក្បែរផ្សារ
#រឿងនិទាន និងប្រលោមលោក# # រឿងនិទាន# #កម្សាន្ត#
3177
ដោយសារតែជួបការលំបាកក្នុងជីវភាពគ្រួសារទើបគេមិនអាចបន្តការសិក្សាតទៅទៀតបាន គេរៀនត្រឹមតែថ្នាក់ទីប្រាំបីតែប៉ុណ្ណោះគេក៏ត្រូវមកជួយគ្រួសារដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពបន្ថែម អស់រយៈពេលបួនឆ្នាំហើយដែលភិរុណបានឈប់ពីការសិក្សាក្រៅពីនៅផ្ទះដាំដំណាំបន្តិចបន្តួចថ្ងៃខ្លះក៏ឆ្លៀតពេលទៅធ្វើសំណង់ជាមួយឪពុកផងដែរតែដោយសារខែនេះជារដូវវស្សាទើបគេមិនមានការងារសម្រាប់កម្មករនោះទេ មានតែការរកត្រីនៅតាមបឹង ប្រឡាយ និងស្រែក្បែរៗផ្ទះនោះឯង។ ឱ្យតែអង្គុយគិតពីរឿងរ៉ាវជីវិតពេលណាថ្ពាល់របស់ភិរុណតែងតែពោរពេញទៅដោយទឹកនេត្រាជានិច្ច តែយ៉ាងណាក៏គេមិនចុះចាញ់នឹងការជួបរឿងបែបនេះនោះឡើយ គឺមានតែការតស៊ូប៉ុណ្ណោះទើបអាចយកឈ្នះព្រេងវាសនាមួយនេះបាន។

ព្រះអាទិត្យចាប់ផ្តើមបញ្ចេញរស្មីលើផ្ទៃវេហាស៌នាពេលព្រឹកព្រលឹមជាមួយថ្ងៃថ្មី មាន់រងាវខ្ញៀវខ្ញាដាស់អស់សព្វសត្វក្នុងលោការឱ្យក្រោកពីដំណេកនិងត្រូវបំពេញកាតព្វកិច្ចរៀងៗខ្លួន។ មីងមនកំពុងរៀបចំដាក់ត្រីដើម្បីយកទៅលក់នៅឯផ្សារ ចម្ងាយពីផ្ទះទៅផ្សារប្រហែលជាដប់គីឡូម៉ែត្រឯណោះដូច្នេះគាត់ត្រូវក្រោកពីព្រលឹមដើម្បីទៅលក់ ភិរុណក៏និយាយទៅកាន់ម្តាយថា៖
“ម៉ែថ្ងៃនេះខ្ញុំសុំទៅលក់ជាមួយម៉ែដែរ!”
មីងមន៖“មិនបាច់ទេកូនមៅផ្ទះជាមួយពុកទៅ!”
ភិរុណ៖“មិនអីទេម៉ែ ខ្ញុំចង់ទៅជួយម៉ែព្រោះថ្ងៃនេះត្រីរាងច្រើនដែរ ណា៎ម៉ែណា!”
មីងមន៖“ចឹងក៏ទៅចុះ តោះកូន!”
ភិរុណ៖“ម៉ែជិះទៅមុនបណ្តើរៗទៅ ខ្ញុំទៅប្រាប់ពុកនិងដកបន្លែខ្លះៗយកទៅលក់បន្ថែម ចាំខ្ញុំទៅតាមក្រោយ”
មីងមន៖“ម៉ែទៅហើយកូន!”
ភិរុណ៖“បាទម៉ែ!”
ភិរុណក៏ប្រញ៉ាប់ទៅដកបន្លែខ្លះៗដើម្បីយកទៅលក់ព្រោះដល់ពេលប្រមូលផលបានខ្លះៗហើយ បន្ទាប់មកគេក៏ដើរទៅប្រាប់ពុក៖
“ពុកខ្ញុំទៅផ្សារជួយលក់ម៉ែ ថ្ងៃត្រង់ទើបត្រលប់មកវិញ!”
ពូភីរៈ៖“ទៅៗកូន ពុកនៅផ្ទះម្នាក់ឯងក៏បានដែរ!”
ភិរុណ៖“ខ្ញុំទៅសិនហើយពុក!”។
ដើរផង សប្បាយផងព្រោះខានទៅផ្សារយូរខែដែរហើយ មីងវឿនជាអ្នកជិតខាងឃើញភិរុណក៏ស្រែកសួរ៖
“អ៊ើក្មួយរុណ! ទៅណាមកណីក្មួយ?”
ភិរុណ៖“អូបាទមីង! ខ្ញុំទៅផ្សារ ទៅជួយលក់ម៉ែ!”
មីងវឿន៖“ចំណាប់ណាស់តើនាក ក្មួយល្អរបស់មីង!”
ភិរុណ៖“កុំសរសើរខ្ញុំពេកមីង ខ្ញុំអៀនណាស់!”
មីងវឿន៖“ហាហា ទៅចុះក្មួយមីងមិនមានការអីទេ!”
ភិរុណ៖“បាទមីង អញ្ចឹងខ្ញុំលាសិនហើយ!”។
ផ្សារជីភូ ខេត្តស្វាយរៀង!
“ចោរ! ចោរ! ចោរ! ជួយផង! ចោរឆក់កាបូនខ្ញុំហើយ!” សម្លេងយុវតីម្នាក់កំពុងភ័យស្លន់ស្លោជាខ្លាំងក្បែរផ្សារនោះ។ គាប់ចួនភិរុណក៏មកដល់ទាន់ពេលវេលា គេបានរត់បោះពួយសម្តៅយ៉ាងទៅលឿនទៅដេញតាមចោរនោះ រហូតចាប់បាននិងយកកាបូបត្រលប់មកវិញផងដែរ។ ចំណែកយុវតីដែលត្រូវបានចោរឆក់កាបូបនោះក៏ប្រែទឹកមុខមកញញឹមវិញនៅពេលដែលបានឃើញភិរុណដើរសម្តៅមករកខ្លួននិងកាន់កាបូបមកជាមួយផង នាងមានសក់វែង សម្បុរស ទឹកមុខគួរឱ្យស្រលាញ់ ដៃជើងស្រឡូនៗ។ នាងមានឈ្មោះថា ថាវី ដែលជាកូនអ្នកចងការប្រាក់ម្នាក់នៅក្នុងភូមិ និងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភផងដែរ។ នាងបាននិយាយទៅកាន់ភិរុណថា៖
“អរគុណខ្លាំងណាស់លោក! តើលោកមានឈ្មោះអ្វីដែរ?”
ភិរុណ៖“បាទខ្ញុំឈ្មោះភិរុណ!”
ថាវី៖“តើលោកជាអ្នកនៅតំបន់នេះដែរមែនទេ?”
ភិរុណ៖“ផ្ទះខ្ញុំនៅឆ្ងាយពីទីនេះរាងក្រែលដែរ!”
ថាវី៖“ខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ដែលបានជួយខ្ញុំ! ខ្ញុំសុំរាប់អានលោកផងតើបានទេ?”
ភិរុណ៖“មិនកើតទេដឹងអ្នកនាង គឺ…!”
ថាវី៖“គឺអ្វីទៅលោក? ប្រាប់បានទេ?”
ភិរុណ៖“គឺឋានៈរបស់ខ្ញុំមិនសាកសមនឹងរាប់អានអ្នកនាងទេ!”
ថាវី៖“ការរាប់អានគ្នាទៅគិតអ្វីរឿងឋានៈនោះ មិនអីទេលោក!”
ភិរុណ៖“បាទរាប់អានក៏រាប់ តែឥឡូវខ្ញុំសុំទៅជួយលក់ម៉ែសិនហើយ!” ថាហើយគេក៏ប្រញ៉ាប់ទៅយ៉ាងលឿន
ថាវី៖“អេ! ប្រញ៉ាប់ទៅលឿនម្ល៉េស? បងនួនឯងមើលចុះមិនទាន់ទាំងបានឱ្យសុគន់គាត់ផង”
បងនួនត្រូវជាអ្នកជួយមើលថែថាវី ពេលថាវីទៅណាមកណាតែងមានបងនួនទៅជាមួយជានិច្ច។
នួន៖“មិនអីទេថាវី ចាំចួបគាត់ពេលក្រោយ ចាំឱ្យគាត់ក៏បាន!”
និយាយចប់អ្នកទាំងពីរក៏នាំគ្នាត្រលប់មកផ្ទះវិញនិងបាននិយាយពីរឿងរ៉ាវដែលបានកើតឡើងកាលពីពេលព្រឹកទៅប្រាប់អ្នកផ្ទះរបស់ពួកគេ។
[…]
និពន្ធដោយ:សាន់ សុភទ្រី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (5)
Athen
· 2022-07-28
រឿង ទីបំផុតនៃស្នេហ៍ ភាគទី២ វគ្គជំនួបក្បែរផ្សារ
KH MOVIES
· 2022-07-02
😍😍
Sopha Peou
· 2022-06-30
😍
ថន សូភី
· 2022-06-25
😍😍👍👍
- 1
ទៅកាន់