បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2022-07-02

របរលក់កំពីងត្នោតរបស់អ្នកស្រី សំអន អាចឱ្យកូនគេចផុតពីអន្លង់អវិជ្ជា

#ជីវភាពប្រជាជន# #អាជីវកម្ម# #ភ្នំឧដុង្# #សង្គម# #របរលក់កំពីងត្នោត#

9915

ដោយ៖ ហេង ស្រីលីន 

កណ្តាល៖ អ្នកស្រី ជឹម សំអនជាអ្នកលក់កំពីងត្នោត នៅរមណីយដ្ឋានភ្នំឧដុង្គ។ ទោះបីគ្រួសារមិនសូវធូរធារដូចគេ តែអ្នកស្រីជឹម សំអន នៅតែស្វះស្វែងលក់កំពីងត្នោត ដើម្បីអាចឱ្យកូន២នាក់ រៀនដល់មហាវិទ្យាល័យ។

ទេសចរ ទៅដល់ភ្នំឧដុង្គភ្លាម ប្រាកដជាឃើញទិដ្ឋភាពលក់ដូរម្ហូបអាហារជាច្រើននៅក្បែរជើងភ្នំ។អាហារ នំចំណី បង្អែម និងភេសជ្ជៈ ជាច្រើនមុខ ត្រូវបានអាជីវករលក់តម្រៀបគ្នាជាជួរនៅក្រោមរោងតូចៗ ក្រោមឆត្រ ឯអ្នកខ្លះទៀតលក់ក្រោមដើមឈើត្រឈឹងត្រឈៃក៏មាន។ 

កំពុងស​ម្លឹងមើល ទិដ្ឋភាពអ៊ូអរ​នៅកន្លែងលក់របស់ទាំងនោះអ្នកសារព័ត៌មានថ្មីៗ២៥ ឃើញអាជីវករម្នាក់ ដែលមមាញឹក នឹងការលក់ដូររបស់ខ្លួន។ អាជីវករនោះគឺអ្នកស្រី ជឹម សំអន ដែលជាអ្នកលក់កំពីងត្នោត នៅរមណីយដ្ឋានភ្នំឧដុង្គ។ ជាអ្នកស្រុកពញាឮ​អ្នកស្រី សំអន បានលក់កំពីងត្នោតនៅភ្នំឧដុង្គជិត៧ឆ្នាំមកហើយ។

ដៃកាន់កាំបិតកាប់កំពីងត្នោតយ៉ាងប្រសប់ មិនឱ្យខុសមួយកាំបិតសោះជាជំនាញមួយដែលសមាជិកទាំងអស់ក្នុងផ្ទះ ចេះគ្រប់គ្នា។ អង្គុយកាប់កំពីងត្នោតបណ្តើរលក់បណ្តើរ ស្រ្តីសម្បុរស្រអែមវ័យ៤៥ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មី២៥ ថា កំពីងត្នោតដែលកាប់ដាក់ថាសលក់នេះ គឺជាមុខរបរទោលដែលគ្រួសារពឹងផ្អែក។ ក្នុងមួយថ្ងៃ អ្នកស្រីសំអន អាចរកចំណូលបានពីចន្លោះ ៦ទៅ១០ម៉ឺនរៀល ដោយកំពីងត្នោតមួយថាសប្រមាណជា១០គ្រាប់នោះអាចលក់បាន១ម៉ឺនរៀល ប៉ុន្តែថ្ងៃខ្លះលក់បានត្រឹម ៨ពាន់រៀលក៏មាន។ 

គ្រាប់ត្នោតដែលយកមកលក់នេះអ្នកស្រី សំអន ទទួលទិញពីឈ្មួញមកពី ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ក្នុងរដូវប្រាំង អ្នកស្រី សំអន ទិញគ្រាប់ត្នោតចន្លោះពី១ទៅ២ស្លឹក (១ស្លឹក មានចំនួន៤០០គ្រាប់) ដែល១ស្លឹក មានតម្លៃ ៣០ ០០០រៀល ទៅ៣៥ ០០០រៀល ។ ចំណែករដូវវស្សា ជារដូវសម្បូរគ្រាប់ត្នោត អ្នកស្រីទិញត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះក្នុង១ស្លឹក។ 

«ពេលកូនៗរៀនដល់មហាវិទ្យាល័យ ខ្ញុំរឹតតែត្រូវរិះថាំជាងមុនទៀត ពីព្រោះនៅមហាវិទ្យាល័យ ត្រូវចំណាយទាំងថ្លៃសាលា និងការចាយវាយច្រើន។ ហេតុតែស្រឡាញ់ និងចង់ឃើញកូនមានអនាគតល្អ ទោះលំបាកយ៉ាងម៉េចក៏ត្រូវតែទ្រំដែល»។ អ្នកស្រី សំអន បានប្រាប់សារព័ត៌មានថ្មីៗទាំងញញឹមបែបនេះ។

អ្នកស្រី សំអន និងស្វាមី មិនដែលមានបំណងឱ្យកូនឈប់រៀននោះឡើយ។គ្រួសាររបស់អ្នកស្រី កាន់តែជំរុញបន្ថែមឱ្យកូនទាំង៤ មានចំណេះ និងជំនាញសម្រាប់អនាគត។ ទោះបីជីវភាពគ្រួសារយ៉ាប់យ៉ឺនក្តីក៏អ្នកស្រីនៅតែបន្តលក់កំពីងត្នោត ដើម្បីរកប្រាក់មកផ្គត់ផ្គង់កូនៗរហូតដល់ចប់។

អ្នកលក់កំពីងត្នោតរូបនេះ មានមោទកភាព ដែលខ្លួនអាចឱ្យកូនឃ្លាតឆ្ងាយពីអន្លង់អវិជ្ជា៕

ប្រភព៖ របរលក់កំពីងត្នោតរបស់អ្នកស្រី សំអន អាចឱ្យកូនគេចផុតពីអន្លង់អវិជ្ជា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (11)

ផាង អុី ឈានកូនពៅ

· 2022-07-04

😍😍

មិត្ត1000070307

· 2022-07-03

របរលក់កំពីងត្នោតរបស់អ្នកស្រី សំអន អាចឱ្យកូនគេចផុតពីអន្លង់អវិជ្ជា

Mat sos

· 2022-07-03

👍👍👍

sor ravin

· 2022-07-03

🤔🤔🤔🤔🤔

Sopha Peou

· 2022-07-03

😍😍😍

Ya min

· 2022-07-02

😉😉😉😉

V Nith

· 2022-07-02

@

Anh Nith

· 2022-07-02

@

KAN ROEM

· 2022-07-02

ហាយ

មិត្ត052513333

· 2022-07-02

អ្នកម្តាយគ្រប់រូបតែងចង់អោយកូនៗជួបរឿងល្អ នឹង មានអានាគតល្អ

KAY MARY

· 2022-07-02

របរលក់កំពីងត្នោតរបស់អ្នកស្រី សំអន អាចឱ្យកូនគេចផុតពីអន្លង់អវិជ្ជា

  • 1
ទៅកាន់