បង្ហោះផ្សាយ

ខ្មែរ

គំនិតសំខាន់ៗ

· 2022-07-07

ភាពបរាជ័យគឺជាមេរៀនសំខាន់សម្រាប់ជីវិតអ្នក

#ចំណេះដឹង# #កម្លាំងចិត្ត# #ចំណេះដឹងទូទៅ# #ភាពបរាជ័យ#

1361

មនុស្សជាច្រើនយល់ថាការបរាជ័យជារឿងមិនល្អ។ គ្មាននរណាម្នាក់ចង់ទទួលភាពបរាជ័យនោះទេ តែគ្មាននរណាម្នាក់គេចផុតពីភាពបរាជ័យបានដែរ។ អ្នកគួររៀនពីកំហុសរបស់អ្នក។

១.គ្មានបុគ្គលណាទទួលបានភាពជោគជ័យរហូតនោះទេ

បុគ្គលមួយចំនួនត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំគេសម្រេចកិច្ចការរបស់គេ។ អ្នកមិនមែនជាបុគ្គលតែម្នាក់ ដែលជួបប្រទះការលំបាកនោះទេ ដូច្នេះអ្នកត្រូវតែរៀនពីកំហុសរបស់អ្នក ហើយឈប់ប្រព្រឹត្តិបែបនោះទៀត។

(ប្រភពរូបភាព: Pexels.com)

២.ភាពបរាជ័យនឹងបង្ហាញផ្លូវអ្នកទៅរកភាពជោគជ័យ

ជាការពិតណាស់ នៅពេលអ្នកដឹងថាអ្នកបានធ្វើអ្វីមួយខុស អ្នកច្បាស់ជាដឹងវិធីដែលអាចកែប្រែហើយធ្វើរឿងនោះអោយត្រូវវិញបាន។ បើអ្នកមិនធ្លាប់ធ្វើខុស មិនធ្លាប់បរាជ័យ អ្នកពិបាកក្នុងការដឹងពីចំណុចខ្សោយរបស់ខ្លួនឯង។ នៅពេលដែលអ្នកដឹងចំណុចខ្សោយរបស់អ្នក អ្នកងាយស្រួលក្នុងការអភិវឌ្ឍបន្ថែម។

(ប្រភពរូបភាព: Pexels.com)

៣.ភាពបរាជ័យជាកម្លាំងចិត្ត

ភាពឈឺចាប់ ភាពលំបាក ភាពខុស គឺជាកម្លាំងចិត្តដែលជំរុញអោយអ្នកខិតខំកែប្រែ ខិតខំរៀនសូត្រ ហើយបន្តដំណើរទៅមុខទៀត។មនុស្សដែលធ្លាប់ជួបការលំបាក ជាមនុស្សដែលមានការតស៊ូ ការតាំងចិត្តខ្ពស់។ 

សូមកុំយកភាពបរាជ័យរបស់អ្នកមករាំងស្ទះ និងបង្អាក់នូវដំណើរជីវិតរបស់អ្នក អ្នកគួរតែមានភាពក្លាហានក្នុងការកែប្រែកំហុស ហើយកែប្រែជីវិតរបស់អ្នកអោយកាន់តែមានភាពប្រសើរឡើង។

អរគុណសម្រាប់ពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអាន។ សូមមេត្តាចែករំលែកបើសិនជាអ្នកគិតថាអត្ថបទនេះមានប្រយោជន៍។

អត្ថបទដោយ៖ គំនិតសំខាន់ៗ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

ថន សូភី

· 2022-07-08

😍😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់