 
 NORNG SELA
· 2022-07-12
រមណីយដ្ឋានគិរីរម្យ
#ដើរលេង# #រមណីយដ្ឋានគិរីរម្យ# #ដើរលេងស្រុកខ្មែរ#
2359
នៅប្រទេសកម្ពុជាពោពេញទៅដោយទីរមណីយដ្ឋាននានាជាច្រើន ទៅជាទីកន្លែងទេសចរណ៍សម្រាប់ទស្សនានិងដែរកំសាន្ត។ បើយើងក្រឡេកទៅមើលរមណីយដ្ឋានឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណាយ១១២គីឡូម៉ែត្រពីរាជធានីភ្នំពេញធ្វើដំណើរការតាមបណ្តោយផ្លូវជាតិលេខ 4។


ទេសចរណ៍ជិតឆ្ងាយតែងធ្វើការកម្សាន្ដនាចុងសប្ដាហ៍ឬឱកាសឈប់សម្រាកពីការងារដើម្បីបន្ធូរអារម្មណ៍តានតឹងជាមួយទេសភាពព្រៃភ្នំ ដ៏ស្រស់ត្រកាល នៅទីនោះសម្បូរទៅដោយដើមឈើខ្ពស់ៗ ទឹកធ្លាក់ និង អាកាសធាតុដ៏ត្រជាក់
ផងដែរ។យើងអាចធ្វើការបោះតង់ជាក្រុមដើម្បីសម្រាករយៈពេលមួយថ្ងៃឬច្រើនថ្ងៃបានដើម្បីដើរបានច្រើនកន្លែងព្រោះយើងមិនអាចដើរសប់កន្លែងក្នុងរយៈពេលមួយថ្ងៃនោះទេ។



អ្នកទេសចរណ៍ដែលបានមកលេងហើយនឹងមានអារម្មណ៍ធូរស្បើយរំសាយអស់ទុក្ខកង្វល់ជាពិសេសបាននាំមកនូវការផ្តិតយករូបភាពដ៏ស្រស់ស្អាតជាមួយនឹងសម្រស់ធម្មជាតិទុកជាអនុស្សាវរីយ៍ផងដែរ៕
អត្ថបទដោយ : NORNG SELA
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (1)
Police Ae
· 2023-04-09
1
- 1
ទៅកាន់