 
 Knongsrok
· 2022-07-28
មនុស្សម្នាក់ ប្រែជាស្ងៀមស្ងាត់ ហេតុផលព្រោះ ទី១ គឺ ហត់នឿយនឹងបញ្ហាជីវិត ទី២ គឺឆ្អែតចិត្តនឹងយើងខ្លាំង
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
1714
មានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា ប្រសិនបើថ្ងៃណាមួយ មនុស្សដែលធ្លាប់ខ្វល់ខ្វាយពីយើង យកចិត្តទុកដាក់ចំពោះយើង ស្រឡាញ់យើងខ្លាំង តែងតែអភ័យឱ្យយើងគ្រប់យ៉ាង តាមចិត្តយើងគ្រប់រឿង ហើយក៏ជាមនុស្សដែលតែងតែទុកយើងសំខាន់បំផុតចំពោះគេ នៅសុខៗ ស្រាប់តែគេប្រែប្លែកមិនដូចមុន ប្រែជាមនុស្សស្ងប់ស្ងាត់ លែងរអ៊ូ លែងរករឿង ហើយក៏លែងសួរនាំ ដេញដោល លែងឈ្លោះជាមួយនឹងយើង គេប្រែជាមនុស្សថ្មីម្នាក់ កុំបន្ទោសគេថាគេប្លែក កុំថាឱ្យគេលែងដូចមុន កុំរករឿងគេ ថាគេផ្លាស់ប្ដូរ តែសួរគេតែ ២ សំណួរបានហើយ ៖ ១. តើមានរឿងអ្វីកើតឡើងចំពោះគេ? មានបញ្ហាអ្វីកើតឡើង ដែលធ្វើឱ្យគេរងសម្ពាធ និងប្រែជាស្ងប់ស្ងាត់បែបហ្នឹង?
១. តើមានរឿងអ្វីកើតឡើងចំពោះគេ? មានបញ្ហាអ្វីកើតឡើង ដែលធ្វើឱ្យគេរងសម្ពាធ និងប្រែជាស្ងប់ស្ងាត់បែបហ្នឹង?
២. តើខ្លួនយើងនេះ បានធ្វើអ្វីខុសចំពោះគេ? បានធ្វើអ្វីឱ្យគេអន់ចិត្តខ្លាំង រហូតដល់លែងនិយាយស្ដីបែបហ្នឹង?
មនុស្សដែលធ្លាប់តែស្រឡាញ់យើងខ្លាំង បារម្ភពីយើងគ្រប់រឿង យកចិត្តទុកដាក់នឹងយើងគ្រប់ពេល តែនៅសុខៗ គេស្រាប់តែស្ងាត់ លែងនិយាយស្ដី មិនមែនគេចង់បែបហ្នឹងទេ តែមានតែហេតុផលពីយ៉ាងប៉ុណ្ណោះ « ទី១ គឺ ហត់នឿយនឹងបញ្ហាជីវិត ទី២ គឺឆ្អែតចិត្តនឹងយើងខ្លាំង ទើបគេប្រែជាបែបហ្នឹង » ។ តាមពិតទៅ មនុស្សដែលធ្លាប់តែទុកយើងសំខាន់សម្រាប់គេ មនុស្សដែលតែងតែខ្វល់ខ្វាយពីយើង គេក៏ពិបាកនឹងធ្វើចិត្តដែរ នៅពេលដែលត្រូវរក្សាគម្លាតជាមួយនឹងយើង ត្រូវកាត់ចិត្ត ហើយព្យាយាមបំភ្លេចយើង តែគ្មានជម្រើស ព្រោះថា បញ្ហាជីវិតគេច្រើនពេក គេមិនអាចដោះស្រាយបាន ដូច្នេះ គេក៏មិនមានកម្លាំងឯណា មកតាមហួងហែង តាមទ្រ ផ្គាប់ចិត្តយើងបន្តដែរ។ មួយវិញទៀត អាចថាមកពីទង្វើយើងកន្លងមកនេះ បានធ្វើឱ្យគេមានអារម្មណ៍ថា ឆ្អែតចិត្តគ្រប់គ្រាន់ គេគ្មានតម្លៃនៅក្នុងក្រសែភ្នែកយើង ដូច្នេះហើយ ទោះបីជាគេនៅបន្ត ក៏គ្មានន័យអ្វីដែរ មានតែដើរចេញ ជាជម្រើសល្អបំផុត។
តាមពិតទៅ មនុស្សដែលធ្លាប់តែទុកយើងសំខាន់សម្រាប់គេ មនុស្សដែលតែងតែខ្វល់ខ្វាយពីយើង គេក៏ពិបាកនឹងធ្វើចិត្តដែរ នៅពេលដែលត្រូវរក្សាគម្លាតជាមួយនឹងយើង ត្រូវកាត់ចិត្ត ហើយព្យាយាមបំភ្លេចយើង តែគ្មានជម្រើស ព្រោះថា បញ្ហាជីវិតគេច្រើនពេក គេមិនអាចដោះស្រាយបាន ដូច្នេះ គេក៏មិនមានកម្លាំងឯណា មកតាមហួងហែង តាមទ្រ ផ្គាប់ចិត្តយើងបន្តដែរ។ មួយវិញទៀត អាចថាមកពីទង្វើយើងកន្លងមកនេះ បានធ្វើឱ្យគេមានអារម្មណ៍ថា ឆ្អែតចិត្តគ្រប់គ្រាន់ គេគ្មានតម្លៃនៅក្នុងក្រសែភ្នែកយើង ដូច្នេះហើយ ទោះបីជាគេនៅបន្ត ក៏គ្មានន័យអ្វីដែរ មានតែដើរចេញ ជាជម្រើសល្អបំផុត។ ជាក់ស្ដែងមែនទែនទៅ កន្លងមកនេះ គេបានធ្វើគ្រប់យ៉ាងដើម្បីយើងអស់ពីលទ្ធភាពហើយ ហើយយើងក៏ជាក្ដីសង្ឃឹមតែមួយគត់នៅក្នុងជីវិតគេ តែជាលទ្ធផល យើងតែងតែមើលរំលងគេ យើងតែងតែធ្វើជាបន្ទុក និងបន្ថែមសម្ពាធដល់ផ្លូវចិត្តគេ គេអាចនឹងមានបញ្ហាជីវិតច្រើន ហើយត្រូវយើងមិនទុកគេសំខាន់ យើងមិនដែលជឿជាក់ មិនដែលទុកចិត្ត រឹតតែមិនដែលឱ្យតម្លៃគេ មិនដែលផ្ដល់ក្ដីសង្ឃឹម និងកម្លាំងចិត្តអ្វីសោះដល់គេ នេះហើយជាមូលហេតុ ដែលធ្វើឱ្យគេប្រែជាមនុស្សម្នាក់ផ្សេងទៀត ប្រែជាមនុស្សស្ងៀមស្ងាត់ ដែលសូម្បីតែយើង ក៏មិនអាចយល់ពីគេបានដែរ៕
ជាក់ស្ដែងមែនទែនទៅ កន្លងមកនេះ គេបានធ្វើគ្រប់យ៉ាងដើម្បីយើងអស់ពីលទ្ធភាពហើយ ហើយយើងក៏ជាក្ដីសង្ឃឹមតែមួយគត់នៅក្នុងជីវិតគេ តែជាលទ្ធផល យើងតែងតែមើលរំលងគេ យើងតែងតែធ្វើជាបន្ទុក និងបន្ថែមសម្ពាធដល់ផ្លូវចិត្តគេ គេអាចនឹងមានបញ្ហាជីវិតច្រើន ហើយត្រូវយើងមិនទុកគេសំខាន់ យើងមិនដែលជឿជាក់ មិនដែលទុកចិត្ត រឹតតែមិនដែលឱ្យតម្លៃគេ មិនដែលផ្ដល់ក្ដីសង្ឃឹម និងកម្លាំងចិត្តអ្វីសោះដល់គេ នេះហើយជាមូលហេតុ ដែលធ្វើឱ្យគេប្រែជាមនុស្សម្នាក់ផ្សេងទៀត ប្រែជាមនុស្សស្ងៀមស្ងាត់ ដែលសូម្បីតែយើង ក៏មិនអាចយល់ពីគេបានដែរ៕
អត្ថបទ ៖ មនុស្សចុងក្រោយ / Knongsrok ( ក្នុងស្រុករក្សាសិទ្ធ )
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក
អំពីអ្នកសរសេររបស់យើង៖ knongsrok
សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!
Tel: 095 92 5550
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
 
 Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
 
 ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
 
 បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
 
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់