
Roumjong
· 2019-03-08
ទល់លាមក បណ្តាលមកពីអ្វី?
0
វាមានអារម្មណ៍ លំបាកដោយសារ តែរយៈពេលបីថ្ងៃ ហើយលាមកនៅតែ មិនទាន់បញ្ចេញ មកទៀត ។ បើមានអាការបែបនេះ បញ្ជាក់ថាលោកអ្នក មានរោគ ទល់លាមក កំពុងលុកលុយហើយ ។
តើអាការទល់លាមក កើតមកពីអ្វី?
១- មិនចាប់អារម្មណ៍ បរិភោគចំណុច ដែលមានកាកសរសៃ
អាហារដែលមាន កាកសរសៃច្រើន ប្រៀបដូចឈើអំបោស ដែលជួយធ្វើការបោស ជម្រះកាកសំណល់ ដែលផ្អាប់ទុកជាយូរ មកហើយឱ្យចាកចេញ ផុតពីក្នុងពោះវៀន របស់អ្នកបានយ៉ាងល្អ ។ តាមធម្មតាក្នុង រាងកាយរបស់ យើងត្រូវការ អាហារ កាកសរសៃ ក្នុងមួយថ្ងៃ ២០ ទៅ ២៥ ក្រាម ដើម្បីជួយក្នុងការ បញ្ចេញកាកសំណល់ ចោលទៅវិញ ។
បច្ចុប្បន្ននេះ អាហារស្ទើរគ្រប់ប្រភេទ មិនថានំប៉័ង ស្ករសូកូឡា… ជាអាហារត្រូវគេ ប្រើដុសខាត់ និង លាយសារជាតិច្រើន ធ្វើឱ្យស្ត្រីតែងកើត អាការទល់លាមក ញឹកញាប់ណាស់ ។
២- ការតឹងតែងអារម្មណ៍ នាំឱ្យកើតរោគ ទល់លាមក
ភាពតានតឹងផ្លូវអារម្មណ៍ បានបង្កឱ្យគ្រប់ផ្នែក នៃរាងកាយរបស់យើង ត្រូវចុះអន់ខ្សោយ និង សូម្បីតែប្រព័ន្ធរំលាយ អាហារក៏ទទួលរង ការប៉ះទង្គិចធ្ងន់ដែរ ។
ពេលខ្លះអាការ តឹងផ្លូវអារម្មណ៍នេះ បង្កឱ្យពោះវៀន ឈប់ធ្វើចលនា គាបច្របាច់មួយរយៈពេល បង្កឱ្យយើងមាន អារម្មណ៍ធុញអាហារ និង ព្រមជាមួយគ្នានេះ ក៏ជំរុញឱ្យការ បន្ទោបង់មិនចេញ ។ អាការនេះកើតឡើង រហូតអារម្មណ៍ ឈប់តានតឹង ទើបការបន្ទោបង់ ត្រឡប់ជាស្រួល ដូចដើមឡើងវិញ ។
៣- ការទប់លាមក
ពេលរាងកាយ ត្រូវការបញ្ចេញលាមក ប៉ុន្តែបើយើងប្រឹងទប់ មិនឱ្យចេញមកញឹកញាប់ វានឹងបង្កឱ្យពោះវៀន មិនសូវដំណើរការ រួចបន្ទាប់មកក៏កើត អាការទល់លាមក ឡើងញឹកញាប់តែម្តង ។
ប៉ុន្តែបើយើងប្រឹង ទប់មិនឱ្យចេញមក ញឹកញាប់វានឹងបង្ក ឱ្យពោះវៀនមិនសូវ ដំណើរការរួចបន្ទាប់ មកក៏កើតអាការ ទល់លាមក ឡើងញឹកញាប់តែម្តង ។
សម្រាប់លាមក ចាស់ដែលអ្នកប្រឹង ទប់ក្នុងពោះវាក៏ត្រូវ ស្រូបទឹកចេញទៅអស់ រៀងរាល់ម៉ោងនាំឱ្យ កើតកកជាដុំរឹង មិនរាំងខ្ទប់ដល់ការ ធ្វើចលនាកាកសំណល់ ក្នុងពោះវៀន ទើបបង្កឱ្យលំបាក ក្នុងការបន្ទោបង់ ។
៤- មិនហាត់ប្រាណ
ការហាត់ប្រាណជាការ ជួយជំរុញឱ្យចលនា ដុតបំផ្លាញអាហារ បានល្អបំផុត ពីព្រោះថាការធ្វើ ចលនារាងកាយ ជាប់ជាប្រចាំនោះ វាជួយឱ្យសាច់ដុំពោះវៀន មានចលនាចុះឡើង ងាយជំរុញឱ្យ បន្ទោបង់ចេញមក ។ ចំពោះក្រុមមនុស្សដែល អង្គុយ ឬដេកច្រើន ឱកាសកើតរោគ ទល់លាមក មានខ្ពស់ជាង មនុស្សទូទៅ ។
៥- ផឹកថ្នាំបញ្ចុះលាមក ញឹកញាប់
បើសិនអាចធ្វើទៅបាន ស្ត្រីមិនគួរប្រើថ្នាំបញ្ចុះ លាមកឡើយ ព្រោះថាការប្រើថ្នាំ ប្រភេទនេះបង្កឱ្យ ពោះវៀន មានភាពស៊ាំជាមួយ ការត្រូវជំរុញទើបបញ្ឈប់ ធ្វើការងារតាមដែលខ្លួន វាមានអ៊ីចឹងហើយ អ្នកត្រូវប្រើថ្នាំនេះជាប់ ជាប្រចាំទើបអាច បញ្ចេញលាមក មកបាន ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់