វប្បធម៌​

· 2022-08-01

មកស្គាលអំពីវង់ភ្លេងមហោរីព្រះរាជទ្រព្យនិងមហោរីច្នៃ

#វង់ភ្លេងមហោរីព្រះរាជទ្រព្យ# #ចំណេះដឹង# #ចំណេះដឹងទូទៅ# #ភ្លេងមហោរីច្នៃ#

1687

វង់ភ្លេងមហោរីជាវង់ភ្លេងម្យ៉ាងដែលមានលក្ខណៈស្រាល(ស្រាលជាងទម្រង់ពិណពាទ្យ)ដោយប្រេីប្រាស់ដេីម្បីប្រគំកំដរ​ និងញ៉ាំងបរិយាកាសឲ្យមានភាពអធិកអធម។

(វង់ភ្លេង​មហោរីព្រះរាជទ្រព្យ)

វង់ភ្លេងមហោរីមាន២ប្រភេទគឺវង់ភ្លេងមហោរីព្រះរាជទ្រព្យនិងវង់ភ្លេងមហោរីច្នៃ។

(ឧបករណ៍ក្នុងវង់ភ្លេងមហោរីព្រះរាជទ្រព្យ)

វង់ភ្លេងមហោរីព្រះរាជទ្រព្យមានឧបករណ៍ដូចជារនាតឯក​ រនាតធុង​ រនាតដែក​ ទ្រអ៊ូ​ ទ្រសោ​ ទ្រខ្សែបី​ឬទ្រខ្មែរ​ ចាប៉ី​ ខ្លុយ​ ខ្សែដៀវឬឯកតន្ត្រី​ គងវង់តូចធំ​ ស្គរថូននិងរមនា​ ឈិង​ ក្រាប់​ តាខេ។ មហោរីច្នៃគឺជាវង់ភ្លេងម្យ៉ាងដែលគេបានបង្កេីតឡេីងដោយយកឧបករណ៍ភ្លេងមហោរីដូចជារនាតឯក​ រនាតធុង​ តាខេ​ ទ្រសោ​ ទ្រអ៊ូ​ ស្គរថូនស្គររមនា​ ខ្លុយជាដេីមមកបន្ថែមជាមួយនឹងឧបករណ៍ឃឹម(មកពីវង់ភ្លេងបាសាក់)និងឧបករណ៍របស់ពួកអឺរ៉ុបដូចជាអាគ័ដេអុង​ ហ្គីតា​ វីយូឡុង​ អាម៉ូនីញ៉ូម​ ម៉ុងដូលីន។ល។ វង់ភ្លេងមហោរីច្នៃគឺសំដៅទៅលេីតែវង់ភ្លេងប៉ុណ្ណោះមិនមែនសំដៅលេីបទភ្លេងនោះទេ។

(វង់ភ្លេងមហោរីច្នៃ)

វង់ភ្លេង​មហោរីច្នៃខុសពីវង់ភ្លេងមហោរីព្រះរាជទ្រព្យត្រង់ថាវង់ភ្លេងមហោរីព្រះរាជទ្រព្យមិនប្រេីឧបករណ៍ឃឹមនិងមិនបញ្ចូលឧបករណ៍តន្ត្រីរបស់ពួកអឺរ៉ុបទេ។ យ៉ាងណាមិញ​ វង់ភ្លេងទាំងពីរគឺលេងបទក្នុងទម្រង់មហោរីដូចគ្នាដោយជួនកាលគេលេងតែសាច់ភ្លេងសុទ្ធតែភាគច្រេីនគឺគេច្រៀងផងដែរ។ 

រូបភាព៖YouTube និងទំព័រហ្វេសប៊ុក​ Tokla Hak

អត្ថបទ​៖​រិន​ សុភក្ត្រា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)