
The SECRET
· 2022-08-15
តោះដឹង ! របៀបបង្កើតគណនី Gmail សម្រាប់ទុកប្រើប្រាស់ងាយៗ
#App# #Gmail# #បច្ចេកវិទ្យា#
5040
សួស្តីបងប្អូនអ្នកប្រើប្រាស់កម្មវិធី TNAOT APP ទាំងអស់គ្នា។ ថ្ងៃនេះខ្ញុំចែករំលែក ពីរបៀបបង្កើតគណនី Google Account (Gmail) សម្រាប់យកទៅប្រើប្រាស់ផ្សេងៗ ក៏ដូចជាសម្រាប់បង្កើតគណនី TNAOT APP ជាដើម។ តោះសម្រាប់បងប្អូនណាដែលដឹងហើយ Comment ខាងក្រោមអត្ថបទនេះថា "ខ្ញុំដឹងហើយ" ចំណែកឯអ្នកមិនទាន់ដឹង ទៅមើលពីរបៀបបង្កើតទាំងអស់គ្នា។
● ជំហានទី១ ៖ អ្នកត្រូវចុចជ្រើសរើសលើកម្មវិធីណាមួយ ដូចជា Chrome, Opera, Yandex ឬDestop Web Browser ជាដើមទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។

● ជំហានទី២ ៖ អ្នកត្រូវចុចលើប្រអប់ស្វែងរក [Search] ដោយវាយបញ្ចូលពាក្យថា " gmail.com " រួចហើយចុចលើសញ្ញាព្រួញ ខាងស្តាំដៃបំផុត ->

● ជំហានទី៣ ៖ អ្នកត្រូវចុចលើពាក្យថា [ចូលគណនី] ដូចរូបសញ្ញាព្រួញក្រហមចង្អុលប្រាប់ រួចហើយចុចលើពាក្យ [បង្កើតគណនី] បន្ទាប់មកទៀត ចុចលើពាក្យ [សម្រាប់ខ្លួនខ្ញុំ] រួចហើយចុងក្រោយចុចលើពាក្យ [បន្ទាប់]។

● ជំហានទី៤ ៖ អ្នកត្រូវវាយបញ្ចូល
- ឈ្មោះ ជានាមខ្លួន និងនាមត្រកូលជាភាសាខ្មែរក៏បាន ឬភាសាផ្សេងទៀតក៏បាន។ ឧទាហរណ៍ ៖ ចន្ទដារា សុខ ឬ Sok Chandara។
- ឈ្មោះអ្នកប្រើប្រាស់ [username] ដាច់ខាតត្រូវដាក់ជាអក្សរអង់គ្លេសអាចលាយជាមួយលេខ តួអក្សរ និងសញ្ញាចុចបាន។
- លេខកូដសម្ងាត់ [password] អ្នកត្រូវតែដាក់ចាប់ពី 8តួអក្សរឡើង អាចជាអក្សរ ឬលេខ ឬលាយជាមួយសញ្ញាពិសេសទៀត រឹតតែសុវត្ថិភាពខ្ពស់។ ពាក្យសម្ងាត់ និងពាក្យបញ្ជាក់ត្រូវតែសរសេរឲ្យដូចគ្នា100%។
ចុចលើប្រអប់ ✅️ ដើម្បីបង្ហាញ និងផ្ទៀងផ្ទាត់ពាក្យសម្ងាត់ឡើងវិញ។ បន្ទាប់មកចុចលើពាក្យថា [បន្ទាប់]។

● ជំហានទី៥ ៖ ត្រង់ចំណុចនេះ
- អ្នកត្រូវសង្កេតមើលថា កន្លែងដាក់លេខទូរសព្ទ និងកន្លែងដាក់អាសយដ្ឋានអ៊ីម៉ែលស្តារ ដោយមានពាក្យ [ស្រេចចិត្ត] នៅចុងក្រោយ ដូច្នោះអ្នកមិនចាំបាច់បំពេញក៏បាន។ ប៉ុន្តែបើមិនមានពាក្យ [ស្រេចចិត្ត] នោះទេ អ្នកទាំងអស់គ្នាដាច់ខាតត្រូវតែបំពេញវា។
- អ្នកត្រូវតែបំពេញថ្ងៃខែឆ្នាំកំណើត និងភេទរបស់អ្នកឲ្យបានត្រឹមត្រូវ។ បន្ទាប់មកត្រូវចុចពាក្យថា [បន្ទាប់]។
បន្ទាប់មកទៀតអ្នកអាចអានពីគោលការណ៍មួយចំនួនរបស់ក្រុមហ៊ុនGoogle ហើយចុចពាក្យថា [ខ្ញុំយល់ព្រម]។

បើវាចេញទម្រង់ដូចខាងក្រោមនេះ មានន័យថាអ្នកបានបង្កើតគណនី gmail បានជោគជ័យ 100%ហើយ។

ចំណាំ ៖ អ្នកត្រូវកត់ username [អាសយដ្ឋាន] និងលេខកូដសម្ងាត់របស់អ្នកទុកឲ្យបានត្រឹមត្រូវ៕ សូមអរគុណ
សរសេរអត្ថបទដោយ ៖ ជា ពិទៀង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្ពុជាស្នើអន្តរជាតិឲ្យបន្តតាមដានលើការគំរាមកំហែង សិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋកម្ពុជាតាមព្រំដែនកម្ពុជា-ថៃ

កម្ពុជា-ថៃ ជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ

ស្នាមញញឹមលាក់ការឈឺចាប់

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវពលករមិនទាន់មានការងារធ្វើ មកចូលរួមពិព័រណ៍ដើម្បីស្វែងរកការងារ

យោបល់ទាំងអស់ (0)