បង្ហោះផ្សាយ

ខ្មែរ

Novel Reader

· 2022-08-20

រឿង ភរិយា​គ្មាន​តម្លៃ(ភាគ៦២)

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

2208

កាឡូអុី​បើក​ភ្នែក​ធំៗ​ពេល​ដើរ​ទៅ​ជិត​ហើយ​បាន​ឃើញ​យូជន​ដាល់​និង​ធាក់​ដន​ដោយ​មិន​សំចៃ​កម្លាំង ភ្លាមៗ​នាង​ក្រមុំ​គិត​មិន​ទាន់​ទើប​រត់​ទៅ​រាំង​ពី​មុខ​ដើម្បី​បញ្ឈប់​បង​ប្រុស។​

"​បងយូជន​បង​គិត​ចង់​ធ្វើ​អី"​កាឡូអុី​រត់​ទៅ​រាំង​ហើយ​ងើប​មុខ​សម្លឹង​មើល​បង​ប្រុស មុន​នេះដឹង​ទេ​ថា​បេះដូង​របស់​នាង់​ស្ទើរ​គាំង​ឈប់​ដើរ​ភ្លាមៗ ពេល​ដែល​រត់​មក​ឃើញ​ដន​ដេក​អោប​ពោះ​ព្រម​ជា​មួយ​ឈាម​ស្រាច​ខ្លួន។​

"​នេះ​ឯង​នៅមក​ការពារ​វា​ទៀត​រឺកាឡូអុី​"​យូជន​ចាប់​ដៃ​ប្អូនស្រី​ហើយ​ទាញ​នាង​ឲ្យទៅ​ម្ខាង

"​បង​ប្រដៅ​វា ព្រោះ​វា​ធ្វើ​ឲ្យ​ឯង​យំ​បង​ធ្វើ​ព្រោះឯង"

"​បង​យូជន..."​ដៃ​តូច​កន្ទ្រាក់​មួយ​ទំហឹង​រហូត​របូត កាឡូអុី​រត់​ទៅ​ត្រកង​អ្នក​ដែល​ដេក​អោប​ពោះ​ដោយ​ក្ដី​បារម្ភ នាង​តូច​ចាប់​ដៃ​ក្រាស់​របស់​ដន​បំណង​ជួយ​គ្រា​ឡើង តែ​ចៃដន្យ​ដៃ​របស់​នាង​បែរ​ជា​ស្រវាចំ​ថង់​ប្លាស្ទិក​ដែល​ក្រហម ហើយ​ភ្លាម​នោះ​នាង​ក៏​កាត់​ន័យ​បាន​ភ្លាម​ថា​ឈាម​ដែល​នៅ​ស្រាច​ខ្លួន​របស់​ដន​ជា​ឈាម​ក្លែងក្លាយ​ទើប​នាង​ក្រលាស់​ដៃ​ហើយ​ងើប​ឈរ​អោប​ដៃ

"​បើ​បង​ចង់​ប្រដៅ​គេ​ព្រោះ​ខ្ញុំ​អញ្ចឹង​បាន បង​វៃ​ទៅ​វៃ​ឲ្យ​ខ្លាំង​កាន់​តែ​ល្អ ហើយ​បើ​បាន​ដំបង​សំពង​ទៀត​រឹត​តែ​ល្អ​ថ្វេ​ដង"​នាង​ញញឹម​ហើយ​ធ្វើ​មុខ​ឲ្យ​គួរ​ព្រឺ​សម្បុរ​ដាក់​គ្រប់​គ្នា​រហូត​ធ្វើ​ឲ្យ​តួ​សម្ដែង​ទាំង​ពី​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក

"អាវ...យូរ​ម្លេះ​បង​ប្រុស​វៃ​ឲ្យ​លឿន​ឡើង​អាច​ខ្ញុំ​ទៅ​នាំ​កូន​ដើរ​លេង"នាង​មិន​ត្រឹម​តែ​និយាយ​ធម្មតា កាឡូអុី​ដើរ​ទៅ​ទាញ​ចំ​ឈើ​មួយ​ដុំ​មក​អង្គុយ​អន្ទាក់​ទាក់​ខ្លា​និង​លើក​ដៃ​ច្រត់ចង្ការ​មើល​ដូច​ជា​កំពុង​រង់ចាំ​កុន​ចាក់​បញ្ចាំង​អញ្ចឹង​។​

"ហឺយ​បងយូជន...!​"​យូមីន​ស្រែក​ស្ទើរ​អស់​សម្លេង​ពេល​ឃើញ​យូជន​ទាល់​ដន​មួយ​ជើង​ត្រង់​ពោះ តែ​មិន​ថា​យូមីន​ស្រែក​ប៉ុណ្ណា​ក៏​យូជន​មិន​ឈប់ ព្រោះ​បើ​គេ​ឈប់​នោះ​អ្នក​ដែល​ចប់​គឺ​គេ​និង​ហើយ​ដែល​រួម​ដៃ​ជា​មួយ​ដន​បោក​នាង។

"​ដេតឌី​...នេះ​លោក​អ៊ុំ​ធ្វើ​អ្វី​ដេតឌី​របស់​ដេន"​កម្លោះ​តូច​ស្រែក​និង​រត់​ចូល​មក​ទាំង​ត្រដាបត្រដួស​ទៅ​ត្រកង​អ្នក​ដែល​ជា​ប៉ា​ដែល​ពេល​នេះ​ត្រូវ​ធ្ងន់​សម​ល្មម តែ​ថា​ទៅ​រឿង​នេះ​បន្ទោស​យូជន​ក៏​មិន​ត្រូវ​ព្រោះ​គ្រប់​យ៉ាង​គេ​ទេ​ជា​អ្នក​រៀប​គម្រោង​ការ​ដោយ​ខ្លួន​ឯង។​

"​អ៊ុំគ្មាន​បំណង​ទេ​ដេន..."​ពេល​ឃើញ​ក្មួយ​ប្រុស​រត់​ចូល​មក​យូជន​ក៏​ដាក់​គូទ​អង្គុយ​លើ​ដី​ហើយ​ដក​ដង្ហើមចូល​ឲ្យ​ពេញ​ពោះ​ព្រោះ​មុន​នេះ​គេ​ប្រើ​កម្លាំង​ខ្លាំង​ណាស់​ដើម្បី​សម្ដែង​ជា​មួយ​ដន។​

"​ដេតឌី​មិនអី​ទេ​កូន​សម្លាញ់ របួស​ត្រឹម​កាយ​វា​មិន​ឈឺ​ដល់​បេះដូង​ទេ"​ពាក្យ​សម្ដី​សោះ​បន្លឺ​ឡើង​តិចៗ​ប្រាប់​ដេន​អ្នក​ដែល​រត់​មក​ត្រកង តែ​កែវភ្នែក​ពណ៌​ប្រផេះ​ចាស់​បែរជា​បាញ់​ពន្លឺ​ដាក់​អ្នក​ដែល​អង្គុយ​ក្បែរ​នោះ ឃើញ​ហើយ​អ្នក​ដែល​ត្រូវ​គេ​សម្លឹង​អត់​ជ្រេញ​មិន​បាន។​

"​ដេន​ទៅ​ជា​មួយ​ម៉ាក់..."​ពេល​ទ្រាំ​មើល​អ្នក​ដែល​ដេក​អោប​ពោះ​សម្លឹង​មើល​មកនាងមិន​ដាក់​ភ្នែក​កាឡូអុី​ក៏​ប្រញាប់​ងើបហើយ​ហៅ​កូន​ប្រុស តែ​គិត​រឺ​ថា​ដេន​ព្រម​ទៅ​ដោយ​មិន​មាន​ដេតឌី​ទៅ​ជា​មួយនោះ។​

"​អត់​ទេ​អ្នក​ម៉ាក់​ពេល​នេះ​កូន​ឈប់​ញាំ​ការ៉េម​ហើយ ពេល​នេះ​កូន​សុំ​នៅ​មើល​ដេត​ឌី ព្រោះ​ពេល​នេះ​ដេត​ឌី​កំពុងឈឺ​ខ្លាំង មែន​ទេ​ដេតឌី​"​

"​ដេន..."​បបូរមាត់​តូច​ខ្ជឹប​ព្រម​ជា​មួយ​កាយវិការ​មិន​ពេញ​ចិត្ដ ព្រោះ​យប់​មិញ​ដេន​ជា​អ្នក​ខល​ប្រាប់​ថា​ចង់​ញាំ​ការ៉េម តែ​មើល​ចុះ​កូន​ម្នាក់​នេះ​គ្រាន់​តែ​ជួប​ដេត​ឌី​ភ្លាម​គ្រប់​យ៉ាង​គឺ​លែង...

"​ល្អ​បើ​កូន​ស្រលាញ់​គេ​ជាង​ម៉ាក់​អញ្ចឹង​នៅ​ជា​មួយ​គេ​ទៅ​"​នាងតូច​និយាយ​ទាំង​អួក​ដើម​ក ពេល​សង្កេត​ឃើញ​ថា​ម្នាក់ៗ​សុទ្ធ​តែ​នៅ​ខាង​ដន ទើប​នាង​ប្រញាប់​ដើរ​សំដៅ​ឡាន​បើក​ចេញ​ទៅ​ក្នុង​ល្បឿនលឿន​។​

"​ហឺយៗៗៗឲ្យ​វា​អញ្ចឹង​ឡើង..."​គ្រាន់​តែ​ឃើញ​ភរិយា​ឡើង​ឡាន​ចេញ​ទៅ​ដោយ​មិន​ស្រណោះ​ដន​ក៏​ងើប​ដាល់​ដី​ខ្លាំង​ៗ​រហូត​បែក​ដៃ នេះ​ឲ្យ​គេ​ធ្វើ​បែប​ណា​លួង​ក៏​លួង​ហើយ វិធី​ឈឺ​សាច់​ក៏​ធ្វើ​ហើយ​តែ​ភរិយា​របស់​គេ​នៅ​តែ​មិន​ព្រម​និយាយ​និង​ស្ដាប់​ហេតុផល​របស់​គេ​សោះ។​

"​ដេតឌី​ឈប់​ឈឺ​ហើយ​មែនទេ?​"​ដេន​បើក​ភ្នែក​ធំៗ​ហើយ​សួរ​ទៅ​កាន់​អ្នក​ដែល​ដេក​អោប​ពោះ​អម្បាញ់មិញ​ទាំង​ភ្ញាក់ផ្អើល​។​

"​ដេត​មិន​អី​ទេ​តែ​អ្នក​ដែល​អី​គឺ​ម៉ាក់​របស់​កូន ដេត​តាំង​ចិត្ដ​មក​សុំទោស​និង​សារភាព​រឿង​គ្រប់យ៉ាង​តែ​មើល​នាង​ធ្វើ​ទៅ អួយ..."​ដន​ព្យាយាម​ងើប​ឈរ​និង​លើក​កូន​ប្រុស​បី ហើយ​ក៏​ងើយ​មុខ​មើល​គ្រប់​គ្នា​ដែល​ពេល​នេះ​ចំហរ​មាត់​សម្លឹង​មើល​គេ​ពី​នាក់​ប៉ា​កូន។​

(រូបតំណាង)

#ពីសប្ដាហ៍កន្លងផុតទៅ

ពី​សប្ដាហ៍​មាន​១៤ថ្ងៃ ហើយក្នុង​មួយ​ថ្ងៃ​មាន​២៤​ម៉ោងដែល​ដន​គិត​តែ​ពី​អង្គុយ​ផឹក​ស្រា​និងបន្ទោស​ខ្លួន​ឯង ដឹង​ទេ​ថា​រយៈ​ពេលពី​សប្ដាហ៍​ពេញ​ដែល​ភរិយា​របស់​គេ​ចាក់ចេញ​ពី​ហុល្លង់​គេ​ស្ទើរ​តែ​ឆ្កួតព្រោះ​តែ​តាម​រក​នាង​ហើយ​ពេល​ដែល​រក​ឃើញគេ​ក៏​បាន​ត្រឹម​តែ​អង្គុយ​កើត​ទុក​ព្រោះ​ថា​ពេល​នេះ​កាឡូអុី​កំពុង​តែ​ស្និទ្ធស្នាល​ជា​មួយ​ស៊ូអិន។​

"​នេះ​រឺ​ជា​ការឈឺចាប់ អារម្មណ៍​បែប​នេះ​រឺ​ដែល​អូន​ជួប​កន្លង​មក...!​"​ដន​អ៊ែនណាសាន់​ពោល​ព្រម​ជា​មួយ​ទឹកភ្នែក ព្រោះ​គ្រប់​ពេល​ដែល​ខេតាំង​ផ្ញើ​រូប​កាឡូអុី​ដើរ​កៀក​កើយ​ជា​មួយ​ស៊ូអិន​ទ្រូង​ខាង​ឆ្វេង​របស់​គេ​ឈឺ​ខ្លាំង ហើយ​ក៏​ពេល​នេះ​ហើយ​ដែល​គេ​យល់​អារម្មណ៍​របស់​កាឡូអុី​ពី​មុនមក។​

(រូបតំណាង)

សូម​រង់ចាំ​ទស្សនា​ភាគ​បន្ត​

ប្រភព: ឈើសៀ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

RATTE CHAN33

· 2022-08-22

🤣🤣🤣

សៅនី ដាវីឌ

· 2022-08-20

😍😍😊😊😄😃😂

  • 1
ទៅកាន់