
TNAOT News
· 2022-08-22
សេចក្តីថ្លែងការណ៍
#សង្គម# #ព័ត៌មានសង្គម#
7198
ក្រុមហ៊ុន Yunnan Jingcheng Group Co., Ltd និងលោក DONG LECHENG ប្រគល់សិទ្ធិជូនក្រុមហ៊ុន Yunnan Jingcheng Co., Ltd ជាតំណាងស្របច្បាប់សម្រាប់ដោះស្រាយនឹងសារព័ត៌មាន Al Jazeera, សារព័ត៌មាន Taiwan Eastern Multimedia , សារព័ត៌មាន Net Ease និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងទៀត និងអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួន បានចេញផ្សាយជាសាធារណៈនៅលើវេទិការ បណ្តាញសង្គមផ្សេងៗ បានចោតប្រកាន់ផ្សព្វផ្សាយអំពីក្រុមហ៊ុន Yunnan Jingcheng Group Co., Ltd. ដែលលោក DONG LECHENG ជាប់ពាក់ព័ន្ធនិង តំបន់ " JINSHUI PARK" ក្នុងតំបន់ "CHINA TOWN" មានការ "ជួញដូរមនុស្ស" "អំពើក្លែងបន្លំបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត" និងប្រកាសព័ត៌មានមិនពិតផ្សេងៗទៀត យើងខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍ជាពិសេសដូចខាងក្រោម៖
Yunnan Jingcheng Group ជាសហគ្រាសក្នុងស្រុកដ៏ល្បីឈ្មោះមួយក្នុងខេត្ត យូណាន ប្រទេសចិន បានឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវនៃគម្រោង "ផ្លូវមួយខ្សែក្រវ៉ាត់មួយ" ហើយបានវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើតក្រុមហ៊ុនអាកាសចរណ៍ JC Airline និង ធនាគារ Ruili នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ បានវិនិយោគសាងសង់រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ "ហៃហ្គាង HAIGANG" និងការអភិវឌ្ឍអចលនទ្រព្យទិដ្ឋភាពមាត់សមុទ្រ។ ហើយរាល់គម្រោងទាំងអស់ត្រូវបានអនុវត្តស្រប់តាមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ដំណើរការអាជីវកម្មដោយស្របច្បាប់ ហើយមិនដែលពាក់ព័ន្ធនឹងឧស្សាហកម្មខុសច្បាប់ដូចជា "ការជួញដូរមនុស្ស" និង "អំពើក្លែងបន្លំបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត" នោះទេ។ ក្នុងរបាយការណ៍ការដែលលើកឡើងចំពោះ តំបន់ " JINSHUI PARK " នេះគ្រាន់តែជាគម្រោងអចលនទ្រព្យមួយប៉ុណ្ណោះ ដែលត្រូវបានអភិវឌ្ឍសាងសង់ដោយក្រុមហ៊ុន Yunnan Jingcheng Group និងលោក DONG LECHENG នៅក្នុងប្រទេសកម្ពុជា ហើយគម្រោងទាំងអស់នេះត្រូវបានលក់ទាំងស្រុងមុនដំណាច់ឆ្នាំ 2018 មកម្លិះ។ ការប្រកបអាជីវកម្មនិងការគ្រប់គ្រង់របស់ម្ចាស់បន្ត នៃតំបន់នោះ គឺមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន Yunnan Jingcheng Group និងលោក DONG LECHENG នោះទេ។
បន្ទាប់ពីការស៊ើបអង្កេតជាបឋម និងត្រួតពិនិត្យផ្ទៀងផ្ទាត់រួចមក គេបានរកឃើញថា ការឃោសនាមិនពិត និងរបាយការណ៍ពាក់ព័ន្ធទៅនឹងការបំភាន់សាធារណៈមតិ បានបោកបញ្ឆោតសាធារណជនដោយចេតនាបង្កាច់បង្ខូចទៅលើក្រុមហ៊ុន Yunnan Jingcheng Group និងលោក DONG LECHENG ហើយការព្យាបាទក្រុមហ៊ុន និងដើម្បីមុខមាត់ផ្ទាល់ខ្លួនដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធឺណិត។ ភាពបង្កការយល់ច្រលំជាសាធារណៈនេះ វាបានបំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន Yunnan Jingcheng Group និងលោក DONG LECHENG យ៉ាងធ្ងន់ធ្ងរ។ ចេតនា និងវិធីសាស្ត្ររនេះវាពិតជាអាក្រក់ ហើយខ្ញុំសូមសម្តែងការថ្កោលទោសយ៉ាងខ្លាំង! ហើយសូមជូនដំណឹង ដល់អ្នកដែលមានចេតនាទុច្ចរិត អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង់សង្គម និងអង្គការនានា ឱ្យបញ្ឈប់ជាបន្ទាន់នូវការបរិហារកេរ្តិ៍ដោយខុសច្បាប់ ត្រូវលុបចេញរាល់ខ្លឹមសារមិនពិត និងបញ្ឈប់ការផ្សព្វផ្សាយខ្លឹមសារបែបនេះ។ ក្រុមហ៊ុន Yunnan Jingcheng Group និងលោក DONG LECHENG សូមរក្សាសិទ្ធិក្នុងការបន្តទំនួលខុសត្រូវតាមផ្លូវច្បាប់ ហើយប្រឆាំងទៅនឹងភាគីពាក់ព័ន្ធដែលបំផ្លាញសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាយសង្គមអ៊ីនធឺណិត មិនមែនជាវេទិកាក្រៅប្រព័ន្ធតុលាការនោះទេ។ ការបង្ហោះ និងការផ្សព្វផ្សាយព័ត៌មាន ចាំបាច់ត្រូវតែផ្សព្វផ្សាយព័ត៌មានដែលជាការពិត សច្ចភាព ប្រុងប្រយ័ត្ន គោលការណ៍ច្បាប់ ហើយមិនត្រូវប្រឌិតបទបរិហារកេរ្តិ៍ ឬបំពានច្បាប់ឡើយ។ ក្រុមហ៊ុន Yunnan Jingcheng Group និងលោក DONG LECHENG បានប្រមូលភ័ស្តុតាង ស្តីពីសកម្មភាពរំលោភបំពាន របស់អ្នកប្រើប្រាស់ក្នុងបណ្តាញប្រព័ន្ធអ៊ីនធឺណិតទំនាក់ទំនង់សង្គម ដែលបានព្យាបាទដោយបានបង្ហោះខ្លឹមសាររំលោភបំពានខាងលើ ហើយនឹងបន្តនីតិវិធីប្តឹងតាមប្រព័ន្ធតុលាការ ដើម្បីស៊ើបអង្កេត រកជនល្មើសយកមកផ្តល់ទានទោសតាមផ្លូវច្បាប់ ។
សេចក្ដីថ្លែងការណ៍ជាពិសេស
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
ក្រុមហ៊ុន Yunnan Jingcheng Co., Ltd
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្លាយទឹកកកមានប្រវែង៥២១ម៉ែត្រ ចង់លេងទេ

Emirates ពង្រីកការតភ្ជាប់កម្ពុជាជាមួយពិភពលោក តាមជើងហោះហើរ ភ្នំពេញ-ឌូបៃ និង សៀមរាប-ឌូបៃ

សកម្មភាពអ្នកលេងគុនខ្មែរជួរមុខកម្ពុជា កំពុងរុំដៃ និងរៀបចំខ្លួនត្រៀមឡើងប្រកួតជាមួយកីឡាករចិន នៅក្នុងព្រឹត្តការណ៍ ព្រឹត្តិការណ៍ សង្វៀង “Krud Kun Khmer To China 2

របៀបញ៉ាំថ្លើមជ្រូកដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍

យោបល់ទាំងអស់ (9)
Rro
· 2022-08-24
😷😷
Mat sos
· 2022-08-23
👍👍
បងរិត គ្មានតម្លៃ
· 2022-08-23
Hi
មិត្ត32312305
· 2022-08-22
👍👍👍
Seangheng Wemedia
· 2022-08-22
អស្ចារ្យមែន
Jendy1000090382
· 2022-08-22
🙂😷
KAY MARY
· 2022-08-22
👍👍👍👍👍
មិត្ត1000185417
· 2022-08-22
👍
សក្កដា148
· 2022-08-22
👍👍
- 1
ទៅកាន់