
Srey Doung
· 2019-03-18
អ្វីទៅជាជំងឺឆ្កួតជ្រូក?
0
ឆ្កួតជ្រូកជាជំងឺប្រព័ន្ធប្រសាទដ៏រ៉ាំរ៉ៃមួយទាក់ទងនឹងខួរក្បាល ដែលបង្កឱ្យមានការរំខានដល់ដំណើរការធម្មតារបស់កោសិកាខួរក្បាលម្ដងហើយម្ដងទៀត និងមិនអាចប៉ានស្មានបាន ។ ការរំខានដល់កោសិកាខួរក្បាលអាចប៉ះពាល់ដល់សតិស្មារតីចលនារាងកាយ ឧទាហរណ៍ ដូចប្រកាច់ កន្ត្រាក់ ដួល បែកពពុះមាត់ជាដើម។ ការផ្លាស់ប្តូរនៃចលនារាងកាយនេះត្រូវបានគេហៅថា ជំងឺឆ្កួតជ្រូក ។
មនុស្សម្នាក់ដែលមានសញ្ញាប្រកាច់ ឬស្កន្ទអាចបែងចែកជាបួនប្រភេទដូចជា ៖
-ការប្រកាច់ ឬកន្ត្រាក់សាច់ដុំទាំងអស់នៃដងខ្លួន បែកពពុះមាត់ ភ្នែកស្លឺឡើងលើ ខាំគែមអណ្ដាត ហើយសន្លប់បាត់ស្មារតីមួយសន្ទុះ ក្រោយមកក៏ដឹងខ្លួនឡើងវិញ និងភ្លេចរឿងដែលកើតមានឡើង លក្ខណៈប្រភេទនេះ យើងតែងប្រទះឃើញញឹកញាប់ ។
-អ្នកជំងឺបាត់ស្មារតីមួយភ្លែត ភ្នែកសម្លឹងទៅលើរបស់អ្វីមួយជាប់ រាល់ការទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនត្រូវកាត់ផ្ដាច់ដូចមនុស្សភ្លឹក ។
-អ្នកជំងឺមានអាការៈដូចជា កន្ត្រាក់ផ្នែកណាមួយនៃសាច់ដុំ ស្រវាំងភ្នែក ហ៊ឹងត្រចៀក ធុំក្លិនចម្លែក រកពាក្យនិយាយមិនឃើញ ឬពិបាក តែពុំមានបាត់បង់ស្មារតីទេ ហើយអាការៈនេះកើតមានដដែលៗ ញឹកញាប់ តែរយៈពេលខ្លីប៉ុណ្ណោះ ។
-អ្នកជំងឺមានចលនា ឬអាកប្បកិរិយាចម្លែកនៅលើផ្នែកណាមួយនៃដងខ្លួន ហើយស្មារតីគាត់អាចបាត់បង់ ។ ពេលខ្លះអ្នកជំងឺគាត់មានអារម្មណ៍ថា ដូចជាស្ថិតក្នុងភាពយល់សប្តិ គាត់មានអារម្មណ៍ថា ធ្លាប់បានជួបឬឃើញព្រឹត្តិការណ៍នឹងរួចមកហើយ តែតាមពិតគាត់មិនធ្លាប់ឃើញឬជួបទាល់តែសោះ ។
កត្តាដែលបណ្តាលអោយកើតជំងឺនេះមានដូចជា ៖
– គ្រោះថ្នាក់ខួរក្បាល ដូចជាគ្រោះថ្នាក់ចរាចរណ៍ដោយឡានបុកគ្នា ឬគ្រោះថ្នាក់ពេលជិះកង់ ម៉ូតូ
– ការឆ្លងមរោគ ឬជំងឺដែលបានប៉ះពាល់ ដែលនាំអោយវិវត្តទៅជាខួរក្បាលរបស់ទារក អំឡុងពេលមានផ្ទៃពោះ
– កង្វះអុកស៊ីសែនទៅលើខួរក្បាលកុមារអំឡុងពេលកើត
– ជំងឺរលាកស្រោមខួរក្បាល ជំងឺរលាកខួរក្បាល ឬប្រភេទនានានៃការឆ្លងមេរោគ ដែលប៉ះពាល់លើខួរក្បាល
– ដុំសាច់ក្នុងខួរក្បាល ឬជំងឺដាច់សរសៃឈាមខួរក្បាល
– ការពុលដូចជា ការពុលស្រាជាដើម។
ជំងឺនេះបង្កឡើងដោយមូលហេតុច្រើនបែប ជំងឺនេះមិនមែនជាជំងឺឆ្លង តែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលអាចមានជំងឺឆ្កួតជ្រូកជាលក្ខណៈតំណពូជ ។ ភាគច្រើនជំងឺនេះបង្កឡើងដោយសារតែប៉ះពាល់ខួរក្បាល ដូចជាការរលាកសាច់ខួរក្បាល រលាកស្រោមខួរ ឬរងការប៉ះទង្គិចខួរក្បាលខ្លាំង ស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល ដុំសាច់ដុះក្នុងខួរក្បាល និងការលូតលាស់ខួរក្បាលមិនប្រក្រតីជាដើម ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
លើសជាតិស្ករហើយ!! Alek Teeradetch ចំណាយពេលវេលាផ្អែមល្ហែមជាមួយគូស្នេហ៍នៅប្រទេសន័រវេស

ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League ២០១៩ សប្ដាហ៍ទី០៥ កាលថ្ងៃអាទិត្យ ទី២៨ ខែមេសា ស្រូបទាញបានអ្នកទស្សនា៤៣៧៧នាក់ នៅកីឡដ្ឋានខេត្តសៀមរាប ដែលនេះគឺជាកំណត់ត្រាថ្មីមួយ។

ម្ចាស់ហាងកាត់សំលៀកបំពាក់កីឡាដៃឯកស្ពត មានបំណងចង់បើករោងចក្រផលិតខោអាវកីឡាផ្គត់ផ្គង់កីឡាករក្នុងស្រុក

មនុស្សស្រលាញ់គ្នា២នាក់កុំស្តាប់តាមគេចាក់រុក

ការណែនាំពិសេស
ទឹកភ្នែក ដែលចេញពីសារពាង្គកាយ មានប្រភពមកពីណា?

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ជំងឺខ្លាញ់រុំថ្លើម គឺជាហានិភ័យនៃជំងឺមហារីកថ្លើម

បញ្ហាទាំង ៥ ដែលពុកម្ដាយចាស់ៗ តែងតែទ្រាំលាក់ទុកក្នុងចិត្ត មិនចង់បង្ហាញចេញប្រាប់កូនៗ ឬអ្នកក្រៅឱ្យដឹងនោះឡើយ

យោបល់ទាំងអស់ (0)
គ្មានយោបល់