បង្ហោះផ្សាយ

ខ្មែរ

Acharya

· 2018-02-08

ខត្រីតូចៗ

7

គ្រឿងផ្សំ៖

-ត្រីរៀល ១០ ក្បាល

-អំពៅសាង ២ថ្នាំង

-ស្ករត្នោត

-ប៊ីចេង,

-ខ្ទឹមចិញ្រ្ចាំ

-ទឹកត្រី

វិធីធ្វើ

-យកឆ្នាំងដាក់ទៅលើចង្រ្កាន នៅពេលឆ្នាំងក្តៅ ចាប់ផ្តើមដាក់ស្ករត្នោតចូលរួចកូរអោយសព្វ ។

-កូរ រហូតដល់ចេញពណ៌ជើងអង្រ្កង បន្ទាប់មកដាក់ខ្ទឹមស ប៊ីចេង ទឹកត្រី និងទឹកស៊ីអ៊ីវបន្តិច នៅពេល ដែលកូរចូលគ្នាសព្វហើយ ដួសគ្រឿងទាំងនោះដាក់ក្នុងចានមួយឡែកសិន ។

-បន្ទាប់មកចាប់ ផ្តើមយកឆ្នាំងដាក់លើចង្រ្កានម្តងទៀត នឹងចាប់ផ្តើមរៀបអំពៅសាងក្នុងឆ្នាំង ។

-ក្រោយរៀប អំពៅសាងរួចរួលហើយ ចាប់ផ្តើមរៀបត្រីរៀលនៅលើអំពៅសាងនោះតែម្តង ។

-នៅពេលដែលរៀប ចំរួចរាល់ហើយ យើងចាប់ផ្តើមយកគ្រឿងផ្សំដែលយើងបានចំអិនរួចរាល់នោះទៅចាក់ពីលើអោយ សព្វត្រីដែលបានរៀប ហើយរម្ងាស់ដោយប្រើភ្លើងមិនខ្លាំងនោះទេ ។

-នៅពេលរម្ងាស់ ទឹកនឹងរីងស្ងួ ត ដូច្នេះត្រូវយកទឹកឆ្អិនមកចាក់បន្តិចម្តងៗ រម្ងាស់រហូតដល់សាច់ត្រីឆ្អិន ។ ចំពោះខត្រីរៀលនេះគឺ យើងមិនត្រូវការទឹកច្រើនពេកនោះទេ។

-មុខម្ហូបនេះសាកសមជាមួយនឹងបបរស។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់