បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2022-09-16

រដូវភ្ជុំបានមកដល់ហើយ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិជាច្រើនចូលរួមកម្មវិធី “ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា”

#ប្រទេសកម្ពុជា# #រាជធានីភ្នំពេញ# #បុណ្យភ្ជុំបិណ្ឌ​# #ព័ត៌មាន# #ឯកឧត្តម ហ៊ុន ម៉ា​នី# #ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា# #នយោបាយជាតិ#

8206

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី «​ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា​» នៅ​ទីស្នាក់ការ ស​.​ស​.​យ​.​ក​. រាជធានី​ភ្នំពេញ អគារ​ខេមរា​នី ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អនុប្រធាន ស​.​ស​.​យ​.​ក​. សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. និង​សាធារណជន ក្នុង​បរិយាកាស​ដ៏​សែន​រីករាយ​។​

​កម្មវិធី «​ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា​» ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​រំលឹក និង​បង្កើត​អនុស្សាវរីយ៍ បង្កើន​មិត្តភាព សាមគ្គីភាព បំផុសស្មារតី​ចូលរួម​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​ដល់​យុវជន​ជំនាន់​ក្រោយ រួមទាំង​បង្កើត​ឱកាស​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​នា​ឪ​កាស​ពិធីបុណ្យ​កាន់បិណ្ឌ​។ ទន្ទឹមនឹងនេះ ក៏មាន​ការចែករំលែក​របៀប​វេច​នំ​ខ្មែរ និង​កម្មវិធី​កម្សាន្ដ​សប្បាយ​នានា​បែប​ប្រពៃណី​ខ្មែរ​ដល់​អ្នកចូលរួម​កម្សាន្ត​សប្បាយ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងថា ព្រឹ​តិ្ត​ការណ៍​នាពេលនេះ ជា​បរិយាកាស​មួយ ដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា និង​ជា​លក្ខណៈ​គ្រួសារ អាចមក​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី និង​បរិយាកាស​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ អញ្ជើញ​មក​ចូលរួម​វេច​នំអន្សម​រួមគ្នា ទោះបីថា​ធ្វើបាន មិន​ធ្វើបាន​កី្ត សំខាន់​យើង​បាន​ចូលរួមចំណែក​។

​ឯកឧត្តម ហ៊ុន ម៉ា​នីំ បានបញ្ជាក់​ទៀតថា យើង​អាច​រៀបចំ​ព្រឹតិ្តការណ៍​នេះ គឺ​ផ្តើមចេញពី​កត្តា​សុខសន្តិភាព លើសពីនេះ​ថែមទៀត យើង​ត្រូវ​និយាយ​ឲ្យ​ច្បាស់ ដែល​ពិភពលោក​ទទួលស្គាល់ គឺ​សមត្ថភាព​របស់​កម្ពុជា ក្រោម​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា សូម​សាធារណជន អញ្ជើញ​ចូលរួម​ដោយ​សេរី នៅ​អាគា​ខេមរា​នី ដោយ​កម្មវិធី​នេះ​នឹង​បើក​អោយ​សាធារណជន​ចូលរួម​នៅ​រសៀល​នេះ​ពី​ម៉ោង ២:០០ ដល់​ម៉ោង ៤:០០ រសៀល និង​ថ្ងៃទី​១៧-១៨ ខែកញ្ញា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៩:០០​នាទី​ព្រឹក រហូតដល់​ម៉ោង​៤​រសៀល​៕

សម្រួលអត្ថបទ៖ ឡុង រតនា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (15)

រីមុីហ័ង

· 2022-09-17

👍👍👍

មុខម្ហូប

· 2022-09-16

🙂🙂🙂🙂

មិត្ត1000090362 មករា

· 2022-09-16

ថែរក្សាប្រពៃណី ទំនៀមទម្លាប់អោយល្អ 😊😊

Ya min

· 2022-09-16

😍😍

សក្កដា148

· 2022-09-16

រដូវបុណ្យភ្ជុំហើយមានគម្រោងទៅណាអត់បងប្អូន

Shan KH

· 2022-09-16

បងប្អូនចុចចូលគណនីរបស់ខ្ញុំដើម្បីរៀនចិនរាល់ថ្ងៃឥតគិតថ្លៃ

CHANLOR

· 2022-09-16

☺️

meanthou

· 2022-09-16

👍

Suong Voleak 1234

· 2022-09-16

😎😎😎

មិត្ត1000176238

· 2022-09-16

I like you 😍😘

Mat sos

· 2022-09-16

😍😍😍

មិត្ត052513333

· 2022-09-16

ថែរក្សាប្រពៃណី ទំនៀមទម្លាប់អោយល្អ 😊😊

Jao MeaNop

· 2022-09-16

🙏💕🙏💕🙏💕

AhleakKC0029

· 2022-09-16

hi

ឆ្លៀត

· 2022-09-16

Nice to hear

  • 1
ទៅកាន់