បង្ហោះផ្សាយ

ខ្មែរ

ដើមអម្ពិល-DAP News

· 2022-09-21

រដ្ឋមន្ត្រីសេដ្ឋកិច្ច សង្ឃឹមថា ធនាគារ ABA នឹងបន្តសហការជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #អូន ព័ន្ធមុនីរ័ត្ន# #ធនាគារវឌ្ឍនៈអាស៊ីចំកាត់#

2086

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ ក្ដី សង្ឃឹមយ៉ាងមុតមាំថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA នឹងបន្តផ្ដល់ការគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។

នាឱកាសទទួលជួប និងពិភាក្សាការងារជាមួយ គណៈប្រតិភូធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA ដឹកនាំដោយ លោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA កាលពីថ្ងៃទី២០ កញ្ញា លោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ដោយបានកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារ ABA ដែលបានចូលរួមយ៉ាងសកម្ម លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានណែនាំប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗ ប្រកបដោយនវានុវត្តន៍ សំដៅជំរុញវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជាទៅមុខមួយកម្រិតទៀត ។

លោក បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» សេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងធនាគារ ABA នាពេលកន្លងមក ដែលបានឆ្លុះបញ្ចាំងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ និងក្នុងកម្មវិធីផ្សេងៗទៀត ក្នុងក្របខណ្ឌធុរកិច្ចថ្មីបច្ចេកវិទ្យា, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាលគ្រឹះឌីជីថល។

លោក ស្នើធនាគារ ABA បន្តផ្តល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត ជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ក្នុងការចូលរួមគាំទ្រ សហការរៀបចំ អភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជា រួមមាន ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX), ថ្នាល CamDigiKey និងថ្នាល CamDigiPay ផងដែរ។

លើសពីនេះ លោក ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណសារជាថ្មីម្ដងទៀតដល់ធនាគារ ABA និង សង្ឃឹមយ៉ាងមុតមាំថា «ធនាគារនឹងបន្តផ្ដល់ការគាំទ្រ និងសហការផ្សេងៗទៀត ជាមួយរាជរដ្ឋាភិបាល សំដៅរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា ក្នុងក្របខណ្ឌវិស័យហិរញ្ញវត្ថុធនាគារ»។

នាឱកាសនោះ លោក Yves Jacquot បានបញ្ជាក់ថា ធនាគារ ABA កន្លងមកធ្លាប់បានធ្វើការ ជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ រួចមកហើយ និងនៅតែបន្តធ្វើការជាមួយគ្នាបន្តទៀត តបតាមសំណើរបស់ លោក ឧបនាយករដ្ឋមន្ដ្រី ក្នុងនោះរួមមាន៖ ទាំងការគាំទ្រជាថវិកា មិនមែនថវិកា និងធនធានមនុស្ស (Mentors), ផ្តួចផ្តើមបង្កើតកម្មវិធីថ្មីសម្រាប់គាំទ្រដល់ធុរកិច្ចថ្មីបច្ចេកវិទ្យា ផ្តល់នូវបរិស្ថានសាកល្បង PayWay សម្រាប់ធុរកិច្ចថ្មីធ្វើតេស្តសាកល្បង និងអភិវឌ្ឍផលិតផល ឬ សេវាកម្មរបស់ខ្លួន, ចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថល ផ្សេងៗរបស់រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យហិរញ្ញវត្ថុធនាគារ និង អភិវឌ្ឍថ្នាលគ្រឹះឌីជីថលរួមគ្នា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

បងរិត គ្មានតម្លៃ

· 2022-09-22

Hi

មិត្ត1000191392

· 2022-09-22

😀

Jao MeaNop

· 2022-09-22

ខ្ញុំគិតថា ខាងបច្ចេកវិទ្យា Digital សេដ្ឋកិច្ច ABA មានភាគរយខ្ពស់ជាងធនាគារផ្សេង ដែលអាចជួយកម្ពុជាបាន។

មិត្ត1000089614

· 2022-09-21

Hi

  • 1
ទៅកាន់

ការណែនាំពិសេស