បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2022-09-23

រឿង កូនក្រមុំដាក់នៅមាត់ទ្វារ ភាគទី ៩ (៣) ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

1030

មនុស្សយល់ពីកាលៈទេសៈទើបជាមនុស្សឆ្លាត ពេលដែលដឹងខ្លួនថាមិនអាចយកឈ្នះលើ សាងគួនឈិងវិន បាន ចោរព្រាននារីឆក់ឱកាសល្អចាប់យកដាវតូចក្នុងដៃចាក់សំដៅទៅព្រះនាងតូចដែលនៅម្ខាងទៀតយ៉ាងលឿន ។

យុទ្ធសាស្ត្រថោកទាបនេះត្រូវបានទប់ស្កាត់ សាងគួនឈិងវិន ក៏បង្វិលខ្លួនទៅជួយប្រពន្ធសម្លាញ់របស់ខ្លួនភ្លាមអាស្រ័យឱកាសនេះ ឯបុរសឈុតខ្មៅស្ទុះផ្លោះចេញតាមបង្អួចទាំងលំបាកលំបិន រត់គេចខ្លួនបាត់ទៅក្នុងស្បៃរាត្រី ។

ក្រោមរស្មីព្រះចន្ទ្រពេញវង់សំឡេងចង្រិតយំលាន់ឮរងំពាសពេញទីវាលបោះបង់ចោលនេះ នៅក្នុងវិហារបាក់បែក ធ្នឹមសសរវៀចគ្រប់ជ្រុងជ្រោយពេញទៅដោយសម្បុកពីងពាង ។

ពេលដែលចោរព្រាននារីត្រូវបានដេញឆ្ងាយបាត់ទៅ បុរសម្នាក់នេះក៏បែរមកវិញ ទឹកមុខឃោរឃៅព្រោះឆ្លងកាត់ការលំបាកអម្បាញ់មិញ តែប៉ុន្មានថ្ងៃសោះគេស្គមស្គាំងច្រើនណាស់ ទឹកមុខឡើងស្លក់ឈុតពណ៌ខៀវបក់រលាស់ក្រោមពន្លឺព្រះចន្ទ្រ តែខ្សែភ្នែកនៅតែបង្ហាញពីភាពឃោរឃៅនិងភ្លើងកំហឹង ។

មិនដឹងមូលហេតុអីបុរសដែលនៅចំពោះមុខនេះមិនមែនអ្នកដទៃណាផ្សេងទេ តែនាងនៅតែភ័យខ្លាចនៅឡើយ ។

មនុស្សម្នាក់នេះដូចជាប្លែកខ្លះ មិនដូចបុរសសុភាពរាបសាដែលនាងតុបតែងឲ្យទេ ទោះមុខមាត់ដូចគ្នាក៏ដោយ ដោយសារទឹកមុខកំណាចឃោរឃៅនោះមិនដូច សាងគួន សោះ ។

ស៊ីអឺ ក្ដាប់អាវដែលរហែកនោះបិទជាប់ រញ្ជួយចិត្ដទឹកភ្នែកហូរផ្ទៃមុខសស្លេកដូចក្រដាស ។

ពេលដែលគេដើរចូលមករកនាង នាងភ្ញាក់ ព្យាយាមគេចខ្លួនចេញ ។

ទោះជាបែបនេះគេនៅតែមិនបញ្ឈប់ជំហាន នៅតែដើរចូលមកជិត ពេលដែលនាងមិនទាន់ដឹងខ្លួនគេក៏លុតជង្គង់ចុះ ដោះអាវក្រៅរបស់ខ្លួនមកឃ្លុំលើខ្លួននាង ហើយទាញនាងមកឱបជាប់ទ្រូង ។

"កុំ.. កុំ.."

ស៊ីអឺ ភ័យញ័រនៅឡើយ ព្យាយាមបម្រះខ្លួនមិនព្រមឱ្យគេឱប។

"ស៊ីអឺ គឺបងទេ បងគឺ សាងគួន របស់អូនណា៎” គេឱបនាងថ្នមៗហើយខ្សឹប "កុំខ្លាចអី"

ពេលឃើញនាងភ័យតក់ស្លុតឡើងញ័រខ្លួនដល់ថ្នាក់នេះ ភ្លើងកំហឹងរបស់ សាងគួនឈិងវិន ឆេះឡើង ទាំងឈឺចិត្តទាំងអាណិត ចង់តែចាប់ចោរព្រាននារីនោះមកវះយកស្បែក ហើយកាប់ចិញ្ច្រាំជាមួយម៉ឺនដុំទេ ។

គេមិនហ៊ាននឹកដល់រូបភាពថា បើមិនបានខ្សែរយៈរបស់អគ្គសេនាបតីដែលគ្របដណ្ដប់ពេញរាជធានី ជួយប្រាប់គេឱ្យប្រញាប់មកដល់ទីនេះបានរហ័សទេ ស៊ីអឺ នឹងឈឺចាប់បែបណាខ្លះ ។

បើមកយឺតជាងនេះតែបន្តិច ការភ័យខ្លាចនិងការឈឺចាប់គឺមិនមែនប៉ុណ្ណឹងទេ ទោះបីដឹងហើយថាជា សាងគួ តែនាងនៅតែខ្លាចញ័រខ្លួនមិនឈប់។

"មិនអីទេ អស់អីហើយ" គេឱបនាងជាប់មិនព្រមលែងដៃ គួរឱ្យអាណិតពន់ពេក ហើយអង្អែលខ្នងលួងនាង ។

ទង្វើរបស់គេទន់ភ្លន់បំផុត ព្យាយាមថ្នាក់ថ្នមនាង ។

ស្ដាប់សំឡេងបេះដូងដ៏រណ្តំតែលោតខុសចង្វាក់ខ្លះ ទទួលការលួងលោមថ្នាក់ថ្នម បានក្លិនដង្ហើមបុរសជាទីស្រលាញ់ ស៊ីអឺ បានគេឱបជាប់ក្នុងរង្វង់ដៃដែលកក់ក្តៅនិងសុវត្ថិភាព កន្លងផុតទៅមួយសន្ទុះធំនាងចាប់ផ្តើមបានធូរ ។

បេះដូងដែលលោតញាប់ ចាប់ផ្តើមថមថយស្ងាត់ទៅវិញ តែការមិនទុកចិត្តបែរជាចាប់ផ្តើមលេចឡើងក្នុងបេះដូងម្តងទៀត ។

មនុស្សម្នាក់នេះគឺ សាងគួន ពិតមែនឬ? គេមិនត្រូវការនាង... ក្រែងគេមិនត្រូវការនាងទៅមែនទេ?

គេប្រញាប់រូតរះមកជួយនាងដោយសារតែព្រះអង្គទេដឹង? ឬមួយគេមានអ្នកបង្ខំ ខ្លាចខុសចំពោះមនុស្សក្នុងកុលសម្ព័ន្ធរបស់នាង?

ពេលដែលនឹកឃើញដល់ចំណុចនេះ ស៊ីអឺ ក៏បដិសេធខ្លួនម្ដងទៀត ។

"កុំ..." បបូរមាត់នាងញ័រទទ្រើត លើកដៃច្រានគេចេញ "ល… លោកលែងខ្ញុំទៅ...”

"ស៊ីអឺ?” គេឆ្ងល់ ។

"លោកទៅឱ្យឆ្ងាយទៅ..." រង្វង់ភ្នែកឡើងក្រហម នាងដកដង្ហើមចូលហើយនិយាយ "....ខ្ញុំមិនត្រូវការលោក...”

"អូននិយាយអីហ្នឹង?" សាងគួនឈិងវិន គាំង ហើយសួរទៅវិញដោយមិនគួរឱ្យជឿ ។

ស៊ីអឺ ងើយមុខឡើងមើលទៅគេ បបូរមាត់នៅតែញ័រ និយាយម្ដងទៀត៖

"ខ្ញ....ខ្ញុំមិនត្រូវការលោកទេ!”


ប្រភព៖ OBSOK BOOK 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

បងរិត គ្មានតម្លៃ

· 2022-09-25

Hi

Sky12

· 2022-09-24

🇰🇭🇰🇭

Ho yes

· 2022-09-23

I like you 😘😍

  • 1
ទៅកាន់