
Knongsrok
· 2022-09-25
មនុស្សប្រុសមានទាំងទង្វើទាំង ៦ នេះ គេស្រលាញ់អ្នកពិត ធ្វើពុតទៅមិនរួចឡើយ
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
1124
ស្នេហាធ្វើឱ្យមនុស្សប្រុសប្រែទៅជាទន់ភ្លន់ ប្រែទៅជាលែងគិតវែងឆ្ងាយ ទោះជានៅទីឆ្ងាយមានរបស់ដែលគេមិនធ្លាប់ឃើញក៏ដោយ ឬក៏មានអនាគតភ្លឺស្វាងប៉ុនណាក៏ដោយ ដើម្បីអ្នកគេសុខចិត្តបញ្ឈប់ដំណើររបស់គេ ហើយមកនៅជាមួយអ្នក មកមើលថ្ងៃរះជាមួយអ្នក។ ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នកខ្លាំង គេនឹងមានទង្វើទាំង ៦ នេះ មនុស្សប្រុសដែលមិនស្រលាញ់អ្នក ទោះជាធ្វើពុតយ៉ាងណាក៏មិនអាចបន្លំបានដែរ។
១. ដាំបាយ និងបោកសម្លៀកបំពាក់ឱ្យអ្នក
ធ្វើជាមនុស្សប្រុសម្នាក់ សុខចិត្តចូលចង្ក្រានដើម្បីអ្នក ធ្វើម្ហូបដែលអ្នកចូលចិត្តញុំា មានន័យថាអ្នកមានសារៈសំខាន់ចំពោះគេជាខ្លាំង។ ត្រូវដឹងថា មនុស្សប្រុសជាច្រើន ពួកគេសុទ្ធតែយល់ថារឿងបោកខោអាវធ្វើម្ហូបគួរតែមនុស្សស្រីជាអ្នកធ្វើ ពួកគេខ្វល់តែរឿងរកប្រាក់តែប៉ុណ្ណោះ។ តែចំពោះមនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដ ចូលចង្ក្រានដើម្បីអ្នក គឺមិនយល់ថាពិបាកសូម្បីតែបន្តិច ទោះជាគេពីមុនមិនចេះក៏ដោយ ឱ្យតែអ្នកនិយាយថាអ្នកចង់ញុំា គេនឹងទៅរៀនធ្វើដើម្បីអ្នក។២. ទោះជាខឹងយ៉ាងណាក៏គិតពីអារម្មណ៍អ្នកដែរ
មនុស្សប្រុសដែលស្រលាញ់អ្នកពិត មិនខ្វល់ថាគេខឹងយ៉ាងណាទេ មិនខ្វល់ថាអ្នកធ្វើរឿងខុសឆ្គងយ៉ាងណាទេ គេនៅតែចាំពីអារម្មណ៍របស់អ្នក មិននិយាយពាក្យពិបាកស្តាប់ ក៏មិនធ្វើរឿងឱ្យអ្នកឈឺចាប់ដែរ។ បើគេស្រលាញ់អ្នកពិតមែន គេតែងតែគិតដល់អារម្មណ៍របស់អ្នកមុនគេ គំនិត និងទម្លាប់នេះបានចាក់ចូលជ្រៅតាំងពីយូរមកហើយ ទោះជាពេលដែលឈ្លោះគ្នាក៏ដោយ ក៏មិនធ្លាប់ភ្លេចដែរ។
៣. គេតែងមានវត្តមាននៅពេលដែលអ្នកត្រូវការ
មនុស្សប្រុសដែលស្រលាញ់អ្នកស្មោះ គេប្រៀបដូចជាត្រៀមខ្លួនសម្រាប់អ្នកជាស្រេចពេញ២៤ម៉ោងអ៊ីចឹង មិនថាពេលណាកន្លែងណា ឱ្យតែអ្នកត្រូវការ គេនឹងមានវត្តមាននៅចំពោះមុខអ្នកក្នុងល្បឿនលឿនបំផុត ទោះជាមានពេលខ្លះយឺតបន្តិចមែន គេនឹងប្រើវិធីសាស្រ្តដើម្បីមកប៉ះប៉ូវឡើងវិញ នេះគឺជាវិធីស្រលាញ់របស់មនុស្សប្រុសម្នាក់ បើមនុស្សដែលមិនស្រលាញ់អ្នក គឺមិនអាចធ្វើបានឡើយ។៤. ផ្តល់ស្នាមញញឹមដល់អ្នករហូត
មានតែមនុស្សស្រីដែលគេស្រលាញ់ទេ ទើបគេអាចញញឹមដាក់អ្នករហូតបែបនេះ ឱ្យតែគេឃើញអ្នក គឺគេទ្រាំមិនបានបង្ហាញស្នាមញញឹមមកដាក់អ្នកតែម្តង នេះហើយគឺជាលក្ខណៈនៃសេចក្តីស្នេហា ម្យ៉ាងទៀតគេមិនចង់ឃើញអ្នកហូរទឹកភ្នែក ឬមិនសប្បាយចិត្តឡើយ ។
៥. ឱ្យតែគេមានរបស់ឆ្ងាញ់ ឬទៅកន្លែងណាលេងសប្បាយ គេតែងនឹកដល់អ្នកមុនគេ
សភាពដែលមនុស្សប្រុសស្រលាញ់មនុស្សស្រីណាម្នាក់ មិនថាឱ្យតែគេមានរបស់អ្វីឆ្ងាញ់ ហើយទៅទីណាលេងសប្បាយទេ គឺគេតែងនឹកដល់អ្នកមុនគេ ជួនកាលមានគេគិតថាមានតែមនុសស្រីទេ ដែលមានទម្លាប់បែបនេះ តែតាមពិតទៅមនុស្សប្រុសគេក៏ចូលចិត្តចែករំលែកអ្វីដែលគេឆ្លងកាត់ និងភាពសប្បាយចំពោះមនុស្សស្រីដែលគេស្រលាញ់ដែរ។
៦. គេមានពាក្យនិយាយមិនចេះអស់ជាមួយអ្នក
មនុស្សប្រុសម្នាក់មានពាក្យនិយាយមិនចេះអស់ជាមួយអ្នក មិនមែនដោយសារតែគេតាប៉ែ ឬនិយាយច្រើននោះទេ គឺដោយសារតែគេស្រលាញ់អ្នក គេចង់យករឿងដែលគេឆ្លងកាត់និយាយប្រាប់ដល់អ្នក ព្រោះគេយល់ថាអ្នកគឺជាមនុស្សសំខាន់សម្រាប់គេ៕
អត្ថបទ ៖ បក្សីទេព / Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

កម្លាំងគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងចុះឡោមព័ទ្ធទីតាំងឃ្លាំងស្តុកទំនិញ មួយកន្លែង ដែលសង្ស័យនាំប្រហិតក្លាសេ និងផ្លែឈើពីថៃ មកស្តុកចែកចាយ

សំណាងន័យថាសាង -(Luck is the result of hard work and preparation)

វិធីងាយៗ ដើម្បីកម្ចាត់គ្រុនផ្តាសាយក្នុងរដូវត្រជាក់

យោបល់ទាំងអស់ (0)
គ្មានយោបល់