
អត្ថបទជីវិត
· 2022-09-25
កុំទាន់វាយតម្លៃសៀវភៅ ប្រសិនបើអ្នកមិនទាន់បានអានវា ...! | អត្ថបទជីវិត
#ចំណេះដឹង# #ការអប់រំ# #ចំណេះដឹងទូទៅ#
2655
មនុស្សភាគច្រើនចូលចិត្តណាស់ខាងវិភាគអ្វីៗតែសំបកក្រៅប្រៀបដូចជាសៀវភៅជាដើម មិនទាន់បានទាំងអានផង គ្រាន់តែឃើញចំណងជើងក៏គិតថា សៀវភៅនោះមិនមានគំនិតល្អសម្រាប់រូបគេឡើយ។ សៀវភៅមួយក្បាលមិនមែនសំខាន់លើចំណងជើងសៀវភៅដែលគេដាក់នៅលើក្របសៀវភៅនោះទេ គឺវាសំខាន់លើអត្ថន័យដែលនៅក្នុងសៀវភៅនោះ។

( រូបតំណាង )
សៀវភៅគេបង្កើតឡើងមិនមែនឱ្យអ្នកគ្រាន់តែអានចំណងជើងដែលនៅលើក្របសៀវភៅនោះទេ គឺគេបង្កើតឡើងសម្រាបឱ្យអ្នកស្វែងយល់ពីអត្ថន័យដែលនៅក្នុងសៀវភៅនោះ ស្វែងយល់ពីអ្វីដែលល្អៗដែលគេបានដាក់បញ្ចូលនៅក្នុងសៀវភៅនោះ។

( រូបតំណាង )
អ្នកមិនត្រូវគិតថា សៀវភៅល្អឬមិនល្អដោយគ្រាន់តែមើលចំណងជើងសៀវភៅឡើយ។ ចំណងជើងសៀវភៅមិនអាចបញ្ជាក់ថា សៀវភៅនោះមានអត្ថន័យល្អឬមិនល្អឡើយ។ សៀវភៅមិនមែនបង្កើតឡើងដោយមនុស្សឥតប្រយោជន៍ មនុស្សពាលាអាវ៉ាសែ ឬមនុស្សដែលគ្មានចំណេះដឹងនោះទេ គឺវាបង្កើតឡើងដោយមនុស្សដែលមានបទពិសោធន៍ មានចំណេះដឹងខ្ពស់ និងមានការអប់រំគ្រប់គ្រាន់ ហើយសៀវភៅមួយក្បាលមិនមែនគេចេះតែបង្កើតឱ្យឥតប្រយោជន៍នោះទេ គឺវាបង្កើតឡើងសុទ្ធតែមានគោលបំណងរបស់វា ហើយសុទ្ធតែមានប្រយោជន៍សម្រាប់អ្នកអានមិនថាសៀវភៅនោះជាសៀវភៅអ្វីក៏ដោយ៕
អត្ថបទដើមដោយ ÷ ឈុនឡេង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ទិន្នផលប្រេងរបស់រុស្ស៊ីនឹងឡើងដល់ ៤៩០-៥០០ លានតោនក្នុងឆ្នាំ ២០២៣

រុស្ស៊ីថា ទាហានអ៊ុយក្រែន ២១០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Donetsk

ស្ត្រីអាយុ 22 ឆ្នាំម្នាក់បានស្លាប់ដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ រុស្ស៊ី

សង្គ្រាមនៅ អ៊ុយក្រែន បានប្រើប្រាស់អាវុធអស់យ៉ាងច្រើន ពីជំនួយប្រទេសខាងក្រៅ

យោបល់ទាំងអស់ (1)
Ho yes
· 2022-09-25
Like 👍
- 1
ទៅកាន់