SEM MELODY

· 2022-10-03

វិធីធ្វើ : សម្លការីទា

#អាហារខ្មែរ# #អាហារ# #សម្លការីទា#

2027

វិធីធ្វើ : សម្លការីទា

រូបតំណាង : 

    គ្រឿងផ្សំ : 

  ទា ដូងទុំ ដំឡូងបារាំង ដំឡូងជ្វា គ្រឿងការី គល់ស្លឹកគ្រៃ ម្ទេសក្រៀម ខ្ទឹមស កាពិ ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ខ្លាញ់ ។

   របៀបធ្វើ : 

  ទាលាងទឹកឱ្យស្អាតកាប់ជាដុំធំៗ យកទៅចៀន ដំឡូងបារាំងកាត់ជាបួន យកទៅចៀនឲ្យក្រហមទុកសិន ដូងទុំពូតក្បាលខ្ទិះទុក ហាន់គល់ស្លឹកគ្រៃបុកឲ្យម៉ត់ ម្ទេសក្រៀម ខ្ទឹមស កាពិ អំបិល បុកចូលគ្នាឱ្យល្អិតទាំងអស់ ពូតដូងយកទឹកទី 2 ទៅរំងាស់ជាមួយគ្រឿងខាងលើឲ្យឈ្ងុយ ដាក់ទឹកត្រី ស្ករ ទើបដាក់ទាចូល កូរឲ្យសព្វ រំងាស់មួយសន្ទុះ រួចដាក់គ្រឿងការីចូលកូរឲ្យសព្វ ចាក់ទឹកខ្ទិះចូល រំងាស់អោយឆ្អិន ភ្លក់មើលឲ្យល្មមតាមចំណង់ចំណូលចិត្ត រួចជាការស្រេច ៕

រូបតំណាង : 

    អត្ថបទ : Sem Melody 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)