បង្ហោះផ្សាយ

ខ្មែរ

អត្ថបទជីវិត

· 2022-10-04

ខ្មែរគ្រប់រូបគួរប្ដូរពីការចាប់ដៃទៅជាការសំពះដែលជាវប្បធម៌ខ្លួនឯងវិញ ...! | អត្ថបទជីវិត​​​

#ចំណេះដឹង# #ការសំពះ# #ការអប់រំ# #ចំណេះដឹងទូទៅ#

5612

បច្ចុប្បន្ននេះកូនខ្មែរមួយចំនួនពេញនិយមខ្លាំងលើការចាប់ដៃនៅពេលពួកគេជួបគ្នា និងជម្រាបលាគ្នា។ តាមពិតទៅវាមិនមែនជាបញ្ហាអាក្រក់អ្វីនោះទេប៉ុន្តែវប្បធម៌នៃការចាប់ដៃនេះវាមិនមែនជាវប្បធម៌ដើមកំណើតរបស់ខ្មែរឡើយ ។

រូបតំណាង

មានតែការសំពះទេទើបជាវប្បធម៌ដើមកំណើតរបស់ខ្មែរប៉ុន្តែកូនខ្មែរមួយចំនួនមិនព្រមយកវប្បធម៌ខ្លួនមកអនុវត្តឡើយ ម្នាក់ៗបែរជាពេញនិយមតែការចាប់ដៃទៅវិញ ដែលអាចធ្វើឲ្យវប្បធម៌នៃការសំពះរបស់ខ្មែរត្រូវបាត់បង់ក៏ថាបាន។មានបុគ្គលមួយចំនួនយល់ថា ការចាប់ដៃនៅពេលជួបគ្នា ឬសំពះនៅពេលជួបអ្នកធំអ្នកមានបុណ្យសក្តិ មានកិត្តិយសជាការគួរសមមួយ ប្រសើរជាងការសំពះ។

រូបតំណាង

អ្នកដែលយល់ឃើញបែបនេះមានន័យថា ពួកគេជាមនុស្សដែលមិនឲ្យតម្លៃលើវប្បធម៌ខ្លួនឯង ហើយយកវប្បធម៌អ្នកដទៃមកសង្កត់លើវប្បធម៌ខ្លួនឯងដែលធ្វើឱ្យវប្បធម៌ខ្លួនឯងត្រូវបោះបង់។អ្នកមិនដឹងទេថា ប្រសិនបើអ្នកបោះបង់ការសំពះពីពេលនេះបន្តិចម្ដងៗនោះកូនខ្មែរជំនាន់ក្រោយប្រាកដជាលែងមានការសំពះទៀតហើយ ពួកគេនឹងប្តូរមកការចាប់ដៃជំនួសវិញ។ ពួកយើងម្នាក់ៗមានតួនាទីជាអ្នកការពារ ថែរក្សានូវវប្បធម៌ជាតិ កេតនភ័ណ្ឌជាតិ និងអរិយធម៌ជាតិ ដូច្នេះយើងម្នាក់ៗត្រូវតែអនុវត្តនូវអ្វីដែលជាវប្បធម៌របស់ខ្លួនឯងឱ្យបានច្រើនជាងវប្បធម៌ដែលហូរចូលមកពីខាងក្រៅ៕

អត្ថបទដើមដោយ ៖ ឈុនឡេង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (13)

លេខណែនាំមិត្ត62959396

· 2023-07-12

👍

កូដណែនាំ 47349677

· 2023-02-26

👍

កូដណែនាំ 91815366

· 2023-02-25

👍

kaka music

· 2023-02-07

🙏🙏😍

មិត្ត1000042124

· 2023-01-07

😀😘😍

ឌូ ឡេ

· 2022-12-26

ការសំពះជាសិលធម៏យើងពីមិន🥰🥰

មិត្ត23179224

· 2022-11-28

ហាយ

មិត្ត1000203410

· 2022-11-28

❤️

មិត្ត1000204614

· 2022-11-25

😘😘

SB WB លេខកូដ53335628

· 2022-11-23

😊😍

បងបាន

· 2022-11-23

😍😍

Sari Pilot

· 2022-11-03

វាជាការប្រពៃណាស់សម្រាប់យើងជាខ្មែរ

ចូលចិត្តញុំា

· 2022-10-09

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស