
SEM MELODY
· 2022-10-08
របៀបធ្វើ : មាន់រ៉ូទី
#អាហារខ្មែរ# #អាហារ# #មាន់រ៉ូទី#
2096
របៀបធ្វើ : មាន់រ៉ូទី

រូបតំណាង :
គ្រឿងផ្សំ :
មាន់ ខ្លាញ់ ខ្ទឹមស អំបិល ម្សៅស៊ុប ។
របៀបធ្វើ :
មាន់ធ្វើឲ្យស្អាតទាំងមូលតែម្ដងរួចទុកសិន ខ្ទឹមសរបកសំបកចេញជាមួយកំពឹសៗ ទើបយកចុងកាំបិតចាក់សាច់មាន់ រួចយកទើបញាត់ចូលឱ្យពេញដើមទ្រូងមាន់ ប្រឡាក់អំបិលបន្តិច ដាំខ្លាញ់ឲ្យច្រើនទុកឲ្យក្ដៅ ទើបយកមាន់ទៅបំពងឲ្យក្រហម ដួសដាក់ឆ្នាំង ចាក់ទឹកបន្តិចលើកដាំ (គេត្រូវដាក់ភ្លើងតិចៗ)។ កាលណារីងទឹកទើបចាក់ចូលបន្តិចម្ដងៗ រួចបង់អំបិល ម្សៅស៊ុប ដល់សាច់ផុយ ទើបដាក់ចុះ រួចជាការស្រេច ។

រូបតំណាង :
អត្ថបទ : Sem Melody
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់