បង្ហោះផ្សាយ

ខ្មែរ

SEM MELODY

· 2022-10-09

របៀបធ្វើ : ប្រហិតចៀន

#អាហារខ្មែរ# #ប្រហិតចៀន# #អាហារ#

2353

របៀបធ្វើ : ប្រហិតចៀន

រូបតំណាង : 

    គ្រឿងផ្សំ : 

  ត្រីស្លាត ម្សៅមី អំបិល ម្រេច ម្សៅស៊ុប ខ្ទឹមបារាំង ខ្លាញ់ ជីរ សាឡាត់ ខ្ទឹមស ទឹកខ្មេះ ស្ករ ម្ទេស ត្រសក់ ។

    របៀបធ្វើ : 

  ត្រីឆ្លាតវះពោះ រួចកោសយកតែសាច់ ដាក់ម្សៅមីបន្តិច ខ្ទឹមបារាំងចិញ្ច្រាំឱ្យល្អិត ដាក់អំបិល ម្រេច ម្សៅស៊ុប ច្របល់ចូលគ្នាឱ្យសព្វទាំងអស់ឲ្យស្អិត ទើបពូតជាដុំៗ ដូចប្រហិតដែលយើងហូបរាល់ថ្ងៃ រៀបចៀនសង្កត់ឱ្យសំប៉ែត យកខ្ទះដាក់ខ្លាញ់ឱ្យច្រើនដាំឲ្យក្ដៅ រួចបង់ប្រហិតចូល ជឿនឱ្យឡើងលឿងរួចស្រង់ចេញ យកខ្ទឹមបុកឲ្យម៉ត់ ចាក់ទឹកត្រីលាយដាក់ស្ករ ទឹកខ្មេះ បុកម្ទេសលាយជាមួយ ភ្លក់មើលឱ្យល្មម អន្លក់ត្រសក់ចិតក្រាស់ល្មម លាងជី សាឡាត់ រួចទុកទទួលទាន ផ្ទាប់ជាមួយប្រហិត ជ្រលក់ជាមួយទឹកជ្រលក់ រួចជាការស្រេច ។

    { សម្រាប់បច្ចុប្បន្ននេះ មនុស្សភាគច្រើនពេញនិយមជ្រលក់ប្រហិត ជាមួយទឹកម្ទេសដប } ។

រូបតំណាង : 

    អត្ថបទ : Sem Melody

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)