 
 TNAOT News
· 2022-10-13
គ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព
#ចំណេះដឹង# #គន្លឹះខ្លីៗ# #អត្ថប្រយោជន៍# #ការថែទាំងសុខភាព# #គ្រាប់ស្វាយចន្ទី#
4571
អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថា គ្រាប់ស្វាយចន្ទីបានផ្តល់អត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព មិនត្រឹមតែផ្លែអាចបរិភោគបាននោះទេ គ្រាប់ផ្លែចន្ទីក៏អាចយកកែច្នៃ ឱ្យទៅជាផ្លែក្រៀម និងធ្វើការលក់លើទីផ្សាបានតម្លៃខ្ពស់ផងដែរ។

ដោយសារគ្រាប់ស្វាយចន្ទីមានរស់ជាតិឆ្ងាញ់ និងអាចជួយដល់សុខភាពបានច្រើនយ៉ាងនេះ ដូច្នេះហើយប្រភេទគ្រាប់រុក្ខជាតិមួយនេះ ពិតជាមានការពេញនិយមទទួលទានច្រើនផងដែរ។

១.ជួយដល់សុខភាពឆ្អឹង
សារធាតុទង់ដែងនៅក្នុងគ្រាប់ស្វាយចន្ទី ប្រៀបដូចជាឱសថដែលអាចជួយដល់ឆ្អឹង និងកាត់បន្ថយនៃហានិភ័យជំងឺពុកឆ្អឹង។ មនុស្សពេញវ័យអាយុពី ១៩ ឆ្នាំឡើងទៅ តម្រូវឱ្យទទួលទានទង់ដែង ៩០០ មីក្រូក្រាមក្នុងមួយថ្ងៃ ហើយ គ្រាប់ស្វាយចន្ទី២៨ក្រាម មានផ្ទុកទង់ដែង ៦២២ មីក្រូក្រាម។  ព្រោះវាជួយក្នុងការបញ្ចូលជាតិកាល់ស្យូមចូលទៅក្នុងឆ្អឹង។
២-ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម៖
អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា សារធាតុចម្រាញ់ពីគ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលអាចកាត់បន្ថយបានហានិភ័យពីជំងឺទឹកនោមផ្អែម ព្រោះនៅក្នុងគ្រាប់ស្វាយចន្ទីផ្ទុកធាតុសកម្មឈ្មោះ Anacardic Acid ។
៣-ជួយសម្រួលដលសុខភាពបេះដូង
អ្នកទទួលទានគ្រាប់ស្វាយចន្ទី អាចជួយបញ្ចុះកម្រិតខ្លាញ់កូឡេស្តេរ៉ូល កាត់បន្ថយការលើសឈាម ធាត់លើសទម្ងន់ ទាំងអស់នេះគឺបានជំរុញឱ្យមានភាពប្រសើរចំពោះប្រព័ន្ធបេះដូងរបស់មនុស្ស ។
៤.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
នៅក្នុងគ្រាប់ស្វាយចន្ទី ក៏មានផ្ទុកនូវសារធាតុស័ង្កសី។ សារធាតុនេះមានសារសំខាន់ សម្រាប់ការអភិវឌ្ឍកោសិកាប្រព័ន្ធភាពស៊ាំ និង ផលិតអង់ស៊ីមប្រឆាំងអុកស៊ីតកម្ម។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (5)
សក្កដា148
· 2022-10-14
ជិតដល់រដូវកាលចន្ទីទៀតហើយ
បងរិត គ្មានតម្លៃ
· 2022-10-14
Hi
Khiev Nara
· 2022-10-13
😍😍
Chhat lv nith
· 2022-10-13
😊
qrsdf xxfgx122
· 2022-10-13
😂
- 1
ទៅកាន់