បង្ហោះផ្សាយ

ខ្មែរ

ម៉ាន់ នា

· 2022-10-15

អត្ថបទ : យល់ដឹងអំពីរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ច្រត់ព្រះនង្គ័ល#

1305

ជំរាបសួរពុកម៉ែបងប្អូន ជាទីគោរពនិងជាទីនឹករលឹក ខ្ញុំបាទនិងសូមលើកយក អត្ថបទ : យល់ដឹងអំពីរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅរដូវវស្សា បើពុកម៉ែបងប្អូនចង់យល់ដឹងឱ្យកាន់តែច្បាស់ ថា ព្រះរាជពិធីច្រត់ព្រះនង្គល ប្រារព្ធធ្វើឡើងនៅថ្ងៃណាខែណានោះ សូមពុកម៉ែបងប្អូន ចូលអានអត្ថបទនៅខាងក្រោមនេះទាំងអស់គ្នា។

(រូបតំណាង ព្រះរាជពិធីច្រត់ព្រះនង្គ័ល)

ពិធីបុណ្យច្រត់ព្រះនង្គ័ល ជារាជប្រវេណីម្យ៉ាងដែលព្រះមហាក្សត្រខ្មែរ ប្រារព្ធធ្វើតាំងពីបុរាណកាលមក។

មុនពេលច្រត់ព្រះនង្គល ៣ ថ្ងៃ គឺ ថ្ងៃ ១ រោច ២ រោច ៣ រោច

ខែពិសាខ គេឃើញព្រាហ្មណ៍រាជគ្រូ ៥ នាក់ ធ្វើហោមពិធីបូជា

ទេវរូប នៅក្នុងរោងពិធី ៥ អន្លើនៅទីព្រះស្រែ ( ស្រែដែលព្រះមហាក្សត្រទ្រង់ច្រត់ព្រះន័ង្គលរៀងរាល់ឆ្នាំ ) ។ លុះដល់ថ្ងៃ ៤ រោចខែដដែល ក្បួនដង្ហែស្តេចមាឃនិងមេហួដែលជាតំនាងព្រះអង្គ ព្រមទាំងមន្ត្រីអ្នកច្រត់ព្រះនង្គ័ល ចេញដំណើរពីព្រះរាជវាំងទៅកាន់ទីព្រះស្រែ ។

ស្តេចមាឃជិះក្រែស្នែង ឯមេហួជិះអង្រឹងស្នែង ដែលមានអ្នកសែង ៤ នាក់ អ្នកបាំងក្លស់ម្នាក់ដូចស្តេចមាឃដែរ ព្រមទាំងមានមន្ត្រីព្រះបរមរាជវាំងជាច្រើននាក់ទៀត ហែតាមក្រោយផង។ ក្នុងពេលនោះ គេទឹមគោឧសភរាជ ៣ នឹម ត្រៀមចាំនៅខាងមុខរោងពិធី ។ ពេលព្រឹកម៉ោងប្រាំពីរកន្លះ គេចាប់ផ្តើមច្រត់ព្រះនង្គ័លពីទិសនិរតី ( វិលស្តាំ ) រៀងទៅគ្រប់បីជុំទើបឈប់ ។ បន្ទាប់មក គេដោះគោឧសភរាជចេញពីនឹម រួចផ្សងដោយអោយបរិភោគអាហារ ៧ មុខគឺគ្រាប់ស្រូវ ១ តុ គ្រាប់សណ្តែក ១ តុ គ្រាប់ពោត ១ តុ គ្រាប់ល្ង ១ តុ ស្មៅស្រស់ ១ តុ ស្រា ១ តុ និងទឹក ១ តុ ។ បើគោឧសភរាជស៊ីស្មៅ ទំនាយទាយថានិងកើតជំងឺគោ ។ បើគោឧសភរាជផឹកស្រា ទំនាយទាយថានិងកើតមានមនុស្សពាលចោរលួចប្លន់ជាច្រើន។

បើគោឧសភរាជសុីក្រៅពីរបស់ពីមុខខាងលើ ទំនាយទាយថាសំបូរផលដំនាំ ។ ក្រោយមក ស្តេចមាឃ និងមេហួថ្វាយបង្គំទេវរូបនៅក្នុងរោងមណ្ឌលទិសខាងកើតដោយមានពួកបាគូផ្លុំស័ង្ខ ឯព្រាហ្មណ៍រាជគ្រូប្រោះព្រំទឹកមន្តអោយពរជ័យដល់ស្តេចមាឃ

និងមេហួរជាកិច្ចបព្ចាប់ពិធី ៕

ដកស្រង់ចេញពីសៀវភៅថ្នាក់ទី ៤

អត្ថបទដោយ៖ ម៉ាន់ នា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

លេខកូដណែនាំមិត្ត71307750

· 2023-05-31

🤍

Bong Juii KPC

· 2023-01-16

ហាយ

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់