បង្ហោះផ្សាយ

ខ្មែរ

Ly Huong

· 2022-10-14

ភរិយាក្លែងក្លាយ ចៅហ្វាយក្លែងចិត្ត ភាគទី ១០

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

661

“ខ្ញុំមិនគិតថាមួយជីវិតរបស់ខ្ញុំនេះអាចមើលមនុស្សខុសដល់ថ្នាក់នេះនោះទេ” ខ្ញុំសម្លឹងមើលទៅមុខរបស់ ស៊ូដាន ជាមួយនឹងកែវភ្នែកដែលពោរពេញទៅដោយភាពស្អប់ខ្ពើម និងកំហឹងពុះកញ្ជ្រោល…

“បងជាមនុស្សបែបនេះ…”

“មែនហើយលោកជាមនុស្សបែបនេះ មនុស្សដែលធ្វើបាបមនុស្សស្រីដែលគ្មានផ្លូវតស៊ូ…”

“នោះព្រោះតែអូនមិនព្រមស្តាប់បង…”

“ចុះនៅពេលដែលខ្ញុំចង់និយាយហេតុអ្វីក៏លោកមិនឲ្យឱកាសដល់ខ្ញុំនិយាយ?” ខ្ញុំគំហកដាក់គេវិញយ៉ាងខ្លាំងបើទោះបីជាជាប់នៅជិតគ្នាជាមួយនឹងខ្នោះដៃយ៉ាងណាក៏ដោយ…

“បងសុំទោស មកពីពេលនោះបងគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងមិនបាន…” ខ្ញុំអស់អ្វីនិយាយ សំងំស្ងៀមព្រោះតែសម្តីរបស់គេ…

“ងូតទឹកសិនទៅ…” គេឱនមកខ្សឹបប្រាប់នៅពេលដែលខ្ញុំបិទភ្នែកគេង។​

“លោកចង់ឲ្យខ្ញុំងូតយ៉ាងម៉េចបើដៃនៅជាប់ខ្នោះជាប់ច្រវាក់យ៉ាងនេះ?” ខ្ញុំពិតជាមិនយល់នោះទេ អ្វីដែលកើតឡើងហាក់ដូចជាការយល់សប្តិយ៉ាងអ៊ីចឹង…

“ឃីរ៉ា ពួកយើងនិយាយគ្នាសិនទៅបានទេ?”

“ខ្ញុំគ្មានអ្វីនិយាយជាមួយលោក…”

“ប៉ុន្តែបងមានរឿងចង់និយាយជាមួយអូន…” កញ្ចឹងករបស់ខ្ញុំត្រូវបានគេថើបជាប់ពីលើទៅក្រោម ពីក្រោមឡើងលើមិនដាច់

“…”

“បងសុំទោស… ធ្វើយ៉ាងណាទើបអូនព្រមលើកលែងទោសឲ្យបង…?” សម្លេងស្រទន់នៅប្រលោះករបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ដឹងពីចំហាយក្តៅនៃខ្យល់ដង្ហើមរបស់គេ…

“ដោះលែងខ្ញុំទៅ រំសាយចោលគ្រប់យ៉ាងដែលយើងនិយាយគ្នាកន្លងមក ចាត់ទុកថាជាយើងមិនធ្លាប់ស្គាល់គ្នា…” ខ្ញុំនិយាយដោយសម្លេងខ្សាវៗព្រោះអស់កម្លាំងដែលប្រឹងប្រកែកជាមួយគេស្ទើរតែពេញមួយថ្ងៃ…

“បងធ្វើបានគ្រប់យ៉ាងតាមដែលអូនត្រូវការលើកលែងតែរឿងនេះ…” គេប្រាប់តិចៗហើយថើបគល់ករបស់ខ្ញុំម្តងទៀត ខ្ញុំអស់កម្លាំងពេកហើយគ្មានសូម្បីតែកម្លាំងក្នុងការរើបម្រះ

“ហេតុអីទៅ? ខ្ញុំមិនយល់នោះទេថាហេតុអីទៅ? លោកមិនបានស្រលាញ់ខ្ញុំទេ ហេតុអីក៏ដោះលែងខ្ញុំមិនបាន…?” មែនហើយគេម៉េចនឹងអាចស្រលាញ់ខ្ញុំក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍នោះ? មានតែខ្ញុំទេដែលល្ងង់ពេញចិត្តគេត្រឹមតែរយៈពេលដែលឃើញគេដំបូងនោះ…

“អ្នកណាប្រាប់? បងពេញចិត្តអូនតាំងពីពេលដំបូងដែលបានជួបមុខរបស់អូនម្ល៉េះ…” សម្តីដែលធ្វើឲ្យបេះដូងរបស់ខ្ញុំរីកមាឌនៅពេលដែលបានឮ ខ្ញុំអាចនឹងល្ងង់ ហើយល្ងង់បំផុតហើយ បែរជាសប្បាយចិត្តជាមួយនឹងពាក្យសម្តីត្រឹមតែប៉ុន្មានម៉ាត់របស់គេ។

“ហេតុនេះកុំចាកចេញអី… លើកទោសឲ្យបងម្តងណា បងសន្យានឹងមិនឲ្យមានលើកក្រោយទៀតនោះទេ…” គេប្រើពាក្យសន្យាហើយថើបថ្ពាល់របស់ខ្ញុំព្រមទាំងថើបមាត់របស់ខ្ញុំតិចៗ។ នៅពេលដែលបេះដូងរបស់យើងពេញប្រៀបដោយនរណាម្នាក់ ពេលនោះយើងក៏ព្រមតាមគេគ្រប់យ៉ាងដោយគ្រាន់តែឮសម្តីផ្អែមរបស់គេត្រឹមតែប៉ុន្មានម៉ាត់តែប៉ុណ្ណោះ…

“បងស្រលាញ់អូន… ហេតុនេះយើងរៀនយល់ពីគ្នាឲ្យបានច្រើនជាងនេះទៅណា…” សម្តីដែលពោរពេញទៅដោយភាពផ្អែមល្ហែមធ្វើឲ្យបេះដូងរបស់ខ្ញុំទោរទន់តាមអ្វីដែលសម្តីរបស់គេហើយព្រមតាមគេគ្រប់យ៉ាង ខ្ញុំមើលទៅខ្លួនឯងមិនខុសពីស្រីចិត្តងាយនោះទេ ប៉ុន្តែតើធ្វើយ៉ាងទៅក្នុងពេលដែលខ្ញុំលង់ស្រលាញ់គេបាត់ទៅហើយនោះ… ស្បៃរាត្រីបានរសាត់ ស្របពេលដែលព្រះអាទិត្យបញ្ចេញរស្មីចូលមកក្នុងទ្វីបលោកាយ៉ាងត្រចះត្រចង់…

“ក្រោកឡើងឃីរ៉ា…” សម្លេងរបស់មនុស្សប្រុសបន្លឺឡើងនៅជិតត្រចៀករបស់ខ្ញុំធ្វើឲ្យខ្ញុំត្រូវបើកភ្នែកឡើងតិចៗ

“អឹម…” ខ្ញុំពត់ខ្លួនជាមួយនឹងភាពចុករោយដែលគេបង្ករឡើងកាលពីយប់មិញ…

គេចាប់ថ្ពាល់របស់ខ្ញុំជាប់ហើយថើបមាត់របស់ខ្ញុំ និយាពាក្យថា…

“អរុណសួស្តី…” ស្នាមញញឹមនឹងសម្តីផ្អែមល្ហែមដែលគេឲ្យមកខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយបំផុតនៅក្នុងព្រឹកនេះ បាត់កំហឹងដែលមានចំពោះគេអស់រលីងគ្មានសល់…

“ហេតុអីមិនដោះខ្នោះដៃនេះចេញទៀត…?” ខ្ញុំសួរព្រោះថាគេមិនព្រមដោះវាចេញទាល់តែសោះសូម្បីដែលកំពុងតែមានអ្វីជាមួយគ្នាកាលពីយប់មិញក៏មិនដោះវាចេញដែរ…​

“បងប្រាប់រួចហើយអូនត្រូវនៅទីនេះរហូតដល់ថ្ងៃដែលពួកយើងរៀបការ… បងខ្លាចអូនលួចរត់ទៀត…” គេអោបខ្ញុំជួបនិយាយសម្តីប្រៀបដូចជាកូនក្មេងមើលទៅគួរឲ្យស្រលាញ់បំផុត ខុសពីបុរសកំណាចកាលពីម្សិលមិញនោះស្រលះ…

“ខ្ញុំត្រូវធ្វើការ…”

“បងជាប្រធានក្រុមហ៊ុន…”

“លោកមិនទាន់ឡើងដំណែងនៅឡើយទេ ហើយម្យ៉ាងលោកក៏ត្រូវទៅធ្វើការដូចគ្នា…”

“បងជាកូនប្រុសតែម្នាក់របស់លោក ម៉ែកឡូវិច គ្មានអ្នកណាហ៊ានថាអ្វីនោះទេ…” គេប្រាប់ដោយស្នាមញញឹមបេះបួយ ហើយថើបកញ្ចឹងករបស់ខ្ញុំម្តងទៀត…

“យប់មិញលោកប្រាប់ថាធ្វើអ្វីក៏បានដើម្បីខ្ញុំ…” ខ្ញុំរម្លឹកសម្តីរបស់គេកាលពីយប់មិញព្រោះត្រូវការយកវាមកប្រើ…

“គ្រប់យ៉ាងលើកលែងតែដោះលែងអូនចេញពីជីវិតរបស់បង…”

“ដោះខ្នោះដៃចេញទៅ ខ្ញុំមិនមែនជាអ្នកទោស…” សម្តីរបស់គេធ្វើឲ្យខ្ញុំទន់ចិត្តទើបសម្លឹងមើលទៅក្នុងកែវភ្នែកនោះហើយនិយាយសម្តីផ្អែមទៅកាន់គេវិញដូចគ្នា…​

“អូនប្រាកដទេថាពេលដែលដោះហើយអូនមិនគិតរត់គេចទៀតនោះ?” គេសួរដោយក្រសែភ្នែកដែលពោរពេញទៅដោយភាពសង្ស័យទើបខ្ញុំថើបមាត់របស់គេតិចៗហើយនិយាយ…

“លោកអាចជឿសម្តីរបស់ខ្ញុំបាន…” គេញញឹមហើយថើបមាត់របស់ខ្ញុំម្តងទៀតយ៉ាងជ្រាលជ្រៅ អណ្តាតដែលសើមនោះចូលទៅប៉ះអណ្តាតរបស់ខ្ញុំហើយប្រលែងលេងនៅក្នុងនោះយ៉ាងយូរមុននឹងបញ្ឈប់សកម្មភាពរបស់ខ្លួនហើយថើបថ្ងាស់របស់ខ្ញុំមុននឹងនិយាយ…

“បងនឹងធ្វើតាមអ្វីដែលអូនត្រូវការ…” គេនិយាយបែបនោះហើយយកសោរមកដោះខ្នោះដៃចេញពីដៃរបស់ពួកយើងទាំងពីរ…

ខ្ញុំប្រញាប់រត់យ៉ាងលឿនចូលទៅក្នុងបន្ទប់ទឹក…​ បើនៅយូរជាងនេះបន្តិចទៀតប្រហែលខ្ញុំបានលេចនោមនៅលើពូករបស់គេជាមិនខាននោះទេ…

“អូនចង់ញុំាអ្វីជាពិសេសទេ?”

“លោកកម្មុងអ្វីមកឬ?” ខ្ញុំស្រែកសួរនៅពេលដែលខ្លួនស្ថិតនៅក្នុងបន្ទប់ទឹក…

“ចង់ញុំាអ្វីទេ?”

“អត់ទេ ប៉ុន្តែកម្មុងមីឲ្យខ្ញុំមួយចានមកបានហើយ…” អាហារពេលព្រឹកដែលខ្ញុំនៅពេលដែលនៅម្នាក់ឯងនោះគឺមីនេះហើយ ជួនកាលខ្ញុំរម្លងវាទៀតផង។

“…” គេមិននិយាយស្តីប៉ុន្តែក្រោយពេលដែលខ្ញុំចេញពីបន្ទប់ទឹក អាហារជាច្រើនមុខទៀតផងដែរនៅលើនោះ រួមទាំង សុំាងវិច ហតដកចៀន ពងទាចៀនរាងបេះដូង ហើយនៅមាន សាឡាត់ថែមទៀត…

“លោកធ្វើដោយខ្លួនឯង?” ខ្ញុំសួរព្រោះតែគេកំពុងតែស្ថិតនៅក្នុងអាវអៀមហើយកំពុងតែលើកសាច់បន្ទះចេញពីខ្ទះមកដាក់លើចាន…

គេមិននិយាយអ្វីហើយញញឹម មុននឹងចូលទៅក្នុងបន្ទប់ទឹក ប៉ុន្តែ…

“បងចូលបន្ទប់ទឹកតែមួយភ្លែតទេ ចេញមកវិញបងត្រូវតែឃើញអូននៅទីនេះ…” សម្តីរឹងៗដែលគេនិយាយមកធ្វើឲ្យខ្ញុំរាងភ្ញាក់បន្តិចតែក៏ញញឹមហើយបក់ដៃឲ្យគេចូលទៅក្នុងបន្ទប់ទឹក…

“មិនបានទេ អូនចូលមកក្នុងបន្ទប់ទឹកជាមួយបងមក…” គេចេញមកវិញជាមួយនឹងកន្សែងដែលមាននៅរុំតែផ្នែកខាងក្រោមហើយទុកផ្នែកខាងលើននលគកដោយគ្មានអ្វីគ្របសូម្បីតែបន្តិច ហើយទាញដៃរបស់ខ្ញុំឲ្យចូលទៅក្នុងបន្ទប់ទឹកជាមួយគ្នា…

“ស៊ូដាន ឆ្កួតឬយ៉ាងម៉េច? ខ្ញុំមិនទៅណាទេ…” អ្នកណាគេចូលទៅក្នុងបន្ទប់ទឹកជាមួយគ្នានោះ ឆ្កួតមិនខានទេ

“បងចង់ឲ្យប្រាកដថាអូនមិនទៅណា…”

“…”

“នឹកឃើញហើយ អូនច្រៀងឲ្យបងស្តាប់ទៅ បងនឹងបើកទឹកតិចៗដើម្បីបានឮសម្លេងរបស់អូន…” នៅពេលដែលគេចេតែរកគន្លឹះមកបែបនោះធ្វើឲ្យខ្ញុំត្រូវញញឹមឡើងជាមួយនឹងភាពឡិកឡក់របស់គេ ប៉ុន្តែក៏យល់ព្រមងក់ក្បាលដូចគ្នា…

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

សៅនី ដាវីឌ

· 2023-03-10

😊😊☺☺

Suyun

· 2022-11-13

😣😣😣😣

ថន សូភី

· 2022-10-16

🙂🙂🙂

Bong Juii KPC

· 2022-10-14

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស